លោក Emery រកការផាកពិន័យពី(FA)ក្រោយទាត់ដបទឹកកំលុងដឹកនាំ Arsenal ប្រកួតជាមួយ Brighton

ចុះផ្សាយថ្អៃទី 2019-01-01 00:00:43 | ដោយ 4 views

p1

សហព័ន្ធកីឡាបាល់ទាត់អង់គ្លេស (FA) បានធ្ចើការផាកពិន័យ គ្រូបង្វឹក Unai Emery របស់ក្រុម Arsenal ជាមួយនឹងទង្វើមិនត្រឹមត្រូវ បន្ទាប់ពីគាត់បានទាត់ដបនៅក្នុងការប្រកួតនៅក្របខណ្ឌ Premier League ជាមួយនិងក្លឹប Brighton & Hove Albion។ អ្នកចាត់ការទូទៅសញ្ជាតិអេស្បាញលោក Emery មិនអាចគ្រប់គ្រងអារម្មណ៏ខ្លួនឯងបានជាមួយកាយវិការទាត់ដបទឹកទៅចូលក្នុងចំណោមអ្នកគាំទ្រក្លឹប Brighton ខណៈការឲប្រកួតបញ្ចប់ទៅដោយលទ្ធផល ១-១ ក្នុងថ្ងៃ(Boxingday)បុណ្យណូអែល ។

លោក Emery បានសុំអភ័យទោសភ្លាមៗហើយម្តងទៀតបាននិយាយថាសុំទោសចំពោះ ឧបទ្ទវហេតុនេះនៅឯសន្និសីទសារព័ត៌មានក្រោយការប្រកួត។

ប៉ុន្តែ FA នៅតែសម្រេចចោទប្រកាន់លោក Emery ពីសកម្មភាពខ្វះការគោរពក្នុងនាមជាភ្ញៀវកាលពីថ្ងៃព្រហស្បតិ៍និងទុកពេលអោយសាមីខ្លួនមានឪកាសតវ៉ាមុនពេលប្រកាសពីការផាកពិន័យជាផ្លូវការណ៏ត្រឹមថ្ងៃ ទី ២ ខែមករា ឆ្នាំ ២០១៨ ។

លោក Emery ក៏បានរំលឹកពីហេតុការណ៏នេះម្តងទៀត ទៅកាន់ប្រព័ន្ធផ្សព្វផ្សាយមុនពេលធ្វើដំណើរទៅសួរសុខទុក្ខក្រុមកំពូលតារាង Liverpool នៅថ្ងៃអាទិត្យ។ លោកបាននិយាយថា: ខ្ញុំបាននិយាយកាលពីម្សិលមិញថា ខ្ញុំសុំទោស ខ្ញុំបានទាត់ដបដោយមានការខកចិត្ត និងទម្រង់លេងរបស់ក្រុម ប៉ុន្តែមិនមែនសំដៅទៅអ្នកគាំទ្រនោះទេ ខ្ញុំបានទាត់ហើយដបទឹកនោះបានខិតទៅជិតទីន្លែងដែលពួកគេអង្គុយ

កែសម្រួលដោយ៖ Cambosport
ប្រភព៖ sportskeeda

The post លោក Emery រកការផាកពិន័យពី(FA)ក្រោយទាត់ដបទឹកកំលុងដឹកនាំ Arsenal ប្រកួតជាមួយ Brighton appeared first on CamboSport.

សូមផ្ដល់មតិលោកឣ្នកខាងក្រោម

ព័ត៌មានផ្សេងៗ











ព័ត៌មានថ្មីៗចុងក្រោយ