Anderson ខ្សែប្រយុទ្ធថ្លៃបំផុតរបស់ West Ham ស៊ុត ២គ្រាប់វាយបកផ្តួល Southampton ២:១

ចុះផ្សាយថ្អៃទី 2019-01-01 00:00:43 | ដោយ 5 views

p1

Felipe Anderson បានស៊ុតបាល់បញ្ចូលទីពីរគ្រាប់ក្នុងរយៈពេលចន្លោះត្រឹមតែ ៦នាទីនៅតង់ទី២ ខណៈក្រុមភ្ញៀវ West Ham បានវាយបកដើម្បីផ្តួលក្រុម ម្ចាស់ផ្ទះ Southampton នៅកីឡដ្ឋាន St Mary’s ហើយបានឈានទៅកាន់ចំណាត់ថ្នាក់ទី៩ ក្នុងតារាង Premier League សម្រាប់ការប្រកួតសប្តាហ៏១៩។ ចាប់ផ្តើមប្រកួតតង់ទី២ ក្រុមម្ចាស់ផ្ទះបាននាំមុខក្នុងការរកគ្រាប់បាល់តាមរយៈកីឡាករ Nathan Redmond នៅនាទីទី៥០ មុនពេលក្រុមញញួរធំ West Ham របស់លោកបង្វឹក Pellegrini ធ្វើការវាយបកបានរហូតដល់ ២គ្រាប់និងបន្តលទ្ធផលដល់បញ្ចប់ការប្រកួត។

ក្រុម West Ham បានទទួលបានជ័យជម្នះជាលើកទី៥ ក្នុង ៦ប្រកួតចុងក្រោយនិងបានឈានដល់ចំណាត់ថ្នាក់លេខ៩មានពិន្ទុស្មើគ្នាជាមួយក្រុម Everton ខណៈក្រុម Southampton មានចំណាត់ថ្នាក់លេខ១៦។

កែសម្រួលដោយ៖ Cambosport
ប្រភព៖ bbc

The post Anderson ខ្សែប្រយុទ្ធថ្លៃបំផុតរបស់ West Ham ស៊ុត ២គ្រាប់វាយបកផ្តួល Southampton ២:១ appeared first on CamboSport.

សូមផ្ដល់មតិលោកឣ្នកខាងក្រោម

ព័ត៌មានផ្សេងៗ











ព័ត៌មានថ្មីៗចុងក្រោយ