Robinho អតីតខ្សែប្រយុទ្ធ Real Madrid, Man.City ផ្លាស់មកចូលរួមជាមួយ Istanbul Basaksehir

ចុះផ្សាយថ្អៃទី 2019-01-01 00:00:43 | ដោយ 26 views

p1

អតីតខ្សែប្រយុទ្ធក្រុម Manchester City កីឡាករ Robinho បានយល់ព្រមចូលរួមជាមួយក្រុមកំពុងនាំមុខតារាងរបស់លីកកំពូលទួរគីគឺ Istanbul Basaksehir ហើយ។​ កីឡាករវ័យ ៣៤ឆ្នាំសញ្ជាតិប្រេស៊ីលរូបនេះធ្លាប់បានបំបែកឯតទគ្គកម្មតម្លៃខ្លួនក្នុងការផ្ទេរមក ចក្រភពអង់គ្លេសជាមួយក្រុមមេឃខៀវ Man.CIty កំលុងពេលផ្លាស់ចេញពី Real Madrid ក្នុងតម្លៃ ៣២,៥លានផោនក្នុងឆ្នាំ២០០៨។

Robinho និងត្រូវចូលរួមជាមួយអតីតមិត្តរួមក្រុមខ្សែប្រយុទ្ធសញ្ជាតិតូហ្គូ Emmanuel Adebayor នៅ Basaksehir ព្រមជាមួយខ្សែកាពារអន្តរជាតិបារាំង Gael Clichy ដែលធ្លាប់បានលេងរួមគ្នានៅកីឡាដ្ឋាសន Etihad Stadium មុនពេល Robinho បានចាកចេញកាលពីឆ្នាំ ២០១០។ គួរបញ្ជាក់ថាក្រុម Basaksehir បានធ្លាក់ចេញពីក្របខ័ណ្ឌ Europa League ដោយថ្វីជើងក្រុម Burnley កាលពីខែសីហាឆ្នាំ២០១៨កន្លងទៅនេះ។

Robinho ដែលបានចាប់ផ្តើមអាជីពរបស់ខ្លួនដំបូងជាមួយនិងក្រុម Santos និងបានចំណាយពេល ៥ឆ្នាំជាមួយក្លិប AC Milan បន្ទាប់ពីចាកចេញពី Man City មុនពេលលេងនៅប្រទេសចិនអោយក្រុម Guangzhou Evergrande និងត្រលប់ទៅប្រទេសកំណើតវិញដើម្បីចូលរួមជាមួយក្រុម Atletico Mineiro។

រំលឹកឡើងវិញនៅក្នុងខែវិច្ឆិកាឆ្នាំ ២០១៧ គាត់ត្រូវបានគេកាត់ទោសកំបាំងមុខ ដោយតុលាការអ៊ីតាលីដោយជាប់ឃុំឃាំង៩ ឆ្នាំក្រោយចោតប្រកាន់ជាមួយជនរួមជាតិប្រេស៊ីល ៥នាក់ផ្សេងទៀតលើករណីរំលោភនារីសញ្ជាតិអាល់បានី កាលពីឆ្នាំ នៅក្នុងក្លឹបរាត្រីមួយនាទីក្រុងMilan។

កែសម្រួលដោយ៖ Cambosport
ប្រភព៖ bbc

The post Robinho អតីតខ្សែប្រយុទ្ធ Real Madrid, Man.City ផ្លាស់មកចូលរួមជាមួយ Istanbul Basaksehir appeared first on CamboSport.

សូមផ្ដល់មតិលោកឣ្នកខាងក្រោម

ព័ត៌មានផ្សេងៗ











ព័ត៌មានថ្មីៗចុងក្រោយ