មកស្គាល់កីឡាករ ៣រូបដែលធ្លាប់លេងអោយក្រុម Liverpool និង Arsenal

ចុះផ្សាយថ្អៃទី 2019-01-01 00:00:43 | ដោយ 29 views

p1

Liverpool និងត្រូវបើកទ្វារកីឡាដ្ឋាន Anfield ទទួលស្វាគមន៏ក្រុមកាំភ្លើងធំ Arsenal នៅថ្ងៃសៅរ៍នៅក្របខណ្ឌ Premier League។ ហង្សក្រហម Liverpool ក្រោមការដឹកនាំរបស់លោក Jurgen Klopp បាននិងកំពុងនាំមុខគេក្នុងតារាងមាន ៥១ពិន្ទុ ក្រោយការប្រកួត១៩សប្តាហ៏កន្លងទៅស្របពេល Arsenal មានចំណាត់ថ្នាក់ទី៥ មាន ៣៨ពិន្ទុ និងមានចំនួនប្រកួតស្មើគ្នា។

ជំនួបរបស់ពួកគេនៅឯកីឡាដ្ឋាសន Emirates Arsenal បានបញ្ចប់ក្នុងលទ្ធផល ១-១។ ទោះជាយ៉ាងណាក៏ដោយក្រុម Liverpool ធ្វើការវាយសម្រុកបន្តទៀត ដើម្បីរក្សាកំនត់ត្រាមិនស្គាល់ចាញ់ក្នុងការប្រកួតនៅថ្ងៃសៅរ៍ និងឱកាសទទួលបានបីពិន្ទុបន្ថែមទៀត។

ផ្ទុយទៅវិញ Arsenal នឹងសប្បាយចិត្តប្រសិនបើពួកគេអាចដណ្តើមបានត្រឹមតែ ១ពិន្ទុ ពីការប្រកួតសប្តាហ៏ទី២០ នេះ។ ក្រោយពេលទទួលបានលទ្ធផលយ៉ាងលំបាកក្នុងការប្រកួតចុងក្រោយជាមួយក្រុម Brighton។

ខាងក្រោមនេះគឺមានកីឡាករ៣រូបដែលធ្លាប់លេងអោយក្រុមទាំងពីរខាងលើក្នុងអាជីពរបស់ពួកគេៈ

1 Kolo Toure

Toure គឺជាខ្សែការពារអន្តរជាតិកូតឌីវ័រម្នាក់ដែលបានទទួលជោគជ័យក្នុងក្របខ័ណ្ឌ Premier League។ Arsenal បានចុះហត្ថលេខានាំយក Toure នៅក្នុងឆ្នាំ២០០២ និងបន្តលេងរហូតដល់ឆ្នាំ ២០០៩។ គាត់គឺជាខ្សែការពារកណ្តាលដ៏រឹងមាំនិងរហ័សដែលបានបង្កើតភាពជាដៃគូដ៏អស្ចារ្យជាមួយនឹង Sol Campbell អតីតខ្សែការពារក្រុមជម្រើសជាតិអង់គ្លេស។

Toure គឺជាផ្នែកមួយនៃក្រុមដែលរក្សាកំនត់ត្រាមិនដែលចាញ់ក្រោមការដឹកនាំរបស់លោក Arsene Wenger ខណៈដែលពួកគេបានឈ្នះពាន Premier League នៅរដូវកាល ២០០៣-២០០៤ និងជួយក្រុម Arsenal ទទួលបានចំណាត់ថ្នាក់លេខ២ក្នុងក្របខ័ណ្ឌ UEFA Champions League រដូវកាល២០០៥-២០០៦។ ជាមួយការបបង្ហាញខ្លួនសរុប ៣២៩ប្រកួត និងស៊ុតបញ្ចូលទីបាន ១៤ គ្រាប់ផងដែរ។

បន្ទាប់ពីទទួលបានជោគជ័យយ៉ាងខ្លាំងជាមួយនឹងក្រុម Arsenal កីឡាករ Toure បានផ្ទេរទៅ Manchester City នៅឆ្នាំ២០០៩ និងបន្ទាប់មកបានផ្លាស់មក Liverpool នៅឆ្នាំ២០១៣ និងបន្តលេងឱ្យក្រុមរហូតដល់ឆ្នាំ២០១៦។

២. Alex Oxlade-Chamberlain

រូបគេបានទទួលជ័យជម្នះជាមួយនឹងក្រុមកាំភ្លើងធំ Arsenal កំលុងឆ្នាំ២០១១ ដល់ ២០១៧។ ក្រោមការដឹកនាំរបស់ Arsene Wenger ហើយបានបង្ហាញពីទម្រង់លេងដ៏គួរឱ្យកត់សម្គាល់ នៅតំបន់បម្រើកណ្តាលសម្រាប់ក្រុមកាំភ្លើងធំ Arsenal ។ដោយស៊ុតបញ្ចូលទីបាន ២០គ្រាប់ក្នុងការប្រកួត ១៩៨ប្រកួតសម្រាប់ Arsenal។ ទោះបីជាយ៉ាងណាក៏ដោយទំនាក់ទំនងរបស់គាត់ជាមួយលោក Arsene Wenger បានឈានដល់ទិបញ្ចប់ ហើយគាត់បានចាកចេញពី Arsenal ទៅលេងអោយ Liverpool នៅក្នុងវ័យត្រឹម ២៥ឆ្នាំប៉ុណ្ណោះ ដូច្នេះរូបគេនៅមានឪកាសច្រើនទៀតដើម្បីហ្វឹកហាត់ក្លាយជាកីឡាករកំពូលម្នាក់ហើយគាត់គួរតែនៅសល់ប៉ុន្មានឆ្នាំទៀត។

ដោយមើលឃើញពីទេពកោសល្យនិងបទពិសោធន៏ Chamberlain ត្រូវបានក្រុម Liverpool ចុះហត្ថលេខានាំយកពី Arsenal មករួមក្រុម នៅឆ្នាំ២០១៧ និងបច្ចុប្បន្នចូលលេងបាន ៤២ប្រកួតហើយ។

៣. Nicolas Anelka

ខ្សែប្រយុទ្ធបារាំងរូបនេះបានលេងឱ្យក្លឹបជាច្រើនក្នុងអាជីពនិងជាមួយក្រុម Arsenal ចាប់ពីឆ្នាំ១៩៩៧ ដល់ ១៩៩៩។

គាត់ទទួលបានជោគជ័យក្នុងក្លឹប Arsenal និងស៊ុតបញ្ចូលទីបាន ២៨គ្រាប់ក្នុង ៩០ប្រកួតក្រោមការដឹកនាំរបស់ លោក Arsene Wenger។ បន្តមកទៀត Anelka បានផ្លាស់ទៅលេងនៅក្លឹប Real Madrid ក្នុងឆ្នាំ១៩៩៩ ហើយបន្ទាប់មកលេងឱ្យក្លឹបហង្សក្រហម Liverpool ២០០១-២០០២(ក្នុងលក្ខណ្ឌខ្ចីជើង)ដោយក្នុង ២២ប្រកួតនិងស៊ុតបញ្ចូលទីបាន ៥គ្រាប់ផងដែរ។

កែសម្រួលដោយ៖ Cambosport
ប្រភព៖ sportskeeda

The post មកស្គាល់កីឡាករ ៣រូបដែលធ្លាប់លេងអោយក្រុម Liverpool និង Arsenal appeared first on CamboSport.

សូមផ្ដល់មតិលោកឣ្នកខាងក្រោម

ព័ត៌មានផ្សេងៗ











ព័ត៌មានថ្មីៗចុងក្រោយ