លោក Guardiola ព្រមានថា ការបរាជ័យពេលប៉ះ Liverpool នឹងបញ្ចប់ការប្រជែងពានសម្រាប់ Man City

ចុះផ្សាយថ្អៃទី 2019-01-01 00:00:43 | ដោយ 3 views

p1

ក្រុម Manchester City បានកាត់បន្ថយពិន្ទុនាំមុខរបស់ក្រុម Liverpool នៅលើកំពូលតារាងនៃក្របខ័ណ្ឌ Premier League មកនៅត្រឹម៧ពិន្ទុ តាមរយៈការដណ្តើមបានជ័យជម្នះក្នុងលទ្ធផល ៣-១ នៅលើទឹកដីក្រុម Southampton។

ស្របពេលជាមួយគ្នានេះ ខ្សែបម្រើ Paul Pogba បានបង្ហាញថ្វីជើងម្តងទៀតសម្រាប់ក្រុម Manchester United របស់លោក Ole Gunnar Solskjaer តាមរយៈការស៊ុតបាល់បញ្ចូលទី២គ្រាប់ ក្នុងពេលក្រុមខ្លួនយកឈ្នះលើក្រុម Bournemouth ៤-១ កាលពីថ្ងៃអាទិត្យ។ ការរងបរាជ័យដ៏មិននឹកស្មានដល់ចំនួន៣លើកជាប់ៗគ្នារបស់ក្រុម Man City ក្នុងការប្រកួតក្របខ័ណ្ឌលីក៤លើក បានអនុញ្ញាតឲ្យក្រុមមិនស្គាល់ចាញ់ Liverpool ស្ថិតលើផ្លូវឆ្ពោះទៅកាន់ការឈ្នះពានជាលើកទី១របស់ពួកគេ ចាប់តាំងពីឆ្នាំ១៩៩០ ខណៈដែលក្រុមដែលក្រុមទាំង២ នឹងត្រូវជួបគ្នានាកីឡដ្ឋាន Etihad នៅរាត្រីថ្ងៃព្រហស្បតិ៍។

ប៉ុន្តែ ក្រោយពីក្រុមរបស់លោក Jurgen Klopp បានលត់ក្រុម Arsenal យ៉ាងចាស់ដៃក្នុងលទ្ធផល ៥-១ កាលពីថ្ងៃសៅរ៍ ដើម្បីបន្ថែមការនាំមុខដល់ទៅ១០ពិន្ទុនោះ ក្រុមម្ចាស់ការពារតំណែងជើងឯក បានឆ្លើយតបវិញ បើទោះបីជួបការភិតភ័យនៅដើមតង់ក្នុងការប្រកួតនៅកីឡដ្ឋាន St Mary’s ក៏ដោយ។ លោក Pep Guardiola គ្រូបង្វឹកនៃក្រុម Man City បានឲ្យដឹងថា៖ «យើងបានដឹងយ៉ាងច្បាស់ជាមួយនឹងទីតាំងរបស់ក្រុម Liverpool ហើយប្រសិនបើយើងបាត់បង់ពិន្ទុ នោះវានឹងបញ្ចប់ការប្រជែងពាន វានឹងបញ្ចប់។ វានឹងក្លាយជារឿងស្ទើរតែមិនអាចទៅរួច។ ពិតណាស់ ពួកគេនឹងបាត់បង់ពិន្ទុ ប៉ុន្តែមិនច្រើនពេកឡើយ»៕

កែសម្រួលដោយ៖ Cambosport
ប្រភព៖ Channel News Asia

The post លោក Guardiola ព្រមានថា ការបរាជ័យពេលប៉ះ Liverpool នឹងបញ្ចប់ការប្រជែងពានសម្រាប់ Man City appeared first on CamboSport.

សូមផ្ដល់មតិលោកឣ្នកខាងក្រោម

ព័ត៌មានផ្សេងៗ











ព័ត៌មានថ្មីៗចុងក្រោយ