អស្ចារ្យ! Sergio Ramos បង្កើតស្ថិតិល្អមួយនៅឆ្នាំ២០១៨ នេះ

ចុះផ្សាយថ្អៃទី 2019-01-01 00:00:43 | ដោយ 19 views

p1

Sergio Ramos ប្រធានក្រុមអធិរាជស Real Madrid កំពុងប្រកបអាជីពស្ថិតនៅក្នុងរដូវកាល(២០១៨-២០១៩) និងជារដូវកាលទី១៦ ជាមួយក្រុមអធិរាជស Real Madrid។ ខ្សែការពារកណ្តាល របស់ ក្រុមជម្រើសជាតិអេស្ប៉ាញវ័យ ៣២ឆ្នាំរូបនេះ ជាកីឡាករម្នាក់ដែលបានទទួលជោគជ័យបំផុតក្នុងប្រវត្តិសាស្ត្ររបស់ក្រុមក្នុងនោះគឺការជួយអោយ Real Madrid លីកចំនួន ៤ដង និងពានកំពូលទ្វីបអឺរ៉ុប Champions League ៤លើកផងដែរ។

អ្វីដែលជារឿងគួរកត់សម្គាល់សម្រាប់ Ramos គឺនៅឆ្នាំ២០១៨ គឺជាឆ្នាំដំបូងក្នុងអាជីពរបស់ខ្លួនដែលរួមបញ្ចូលទាំងការចំណាយពេលជាមួយអតីតក្លឹប Sevilla ផងដែរដែល Ramos មិនធ្លាប់ត្រូវបានអាជ្ញាកណ្តាលផ្តល់កាតក្រហមបណ្តេញចេញពីការប្រកួតម្តងណានោះទេ។ ទាំងនេះវាគឺជារឿងដែលប្រិយមិត្តអ្នកនិយមស្នេហាវិស័យកីឡាបាល់ទាត់បានបញ្ចេញទស្សនៈយល់ឃើញនៅលើបណ្តាញទំនាក់ទំនង Tweeter លើករណីនេះផងដែរនោះ។

Ramos មានប្រវត្តិត្រូវបានទទួលកាតក្រហមចាកចេញពីការប្រកួតរហូតដល់ទៅ ២៤លើកក្នុងពេលលេងអោយក្រុម Real Madrid ជាមួយកំណត់ត្រាថ្មីដ៏គួរឱ្យភ្ញាក់ផ្អើលបើទោះបីជាកំលុងការប្រកួតវគ្គផ្តាច់ព្រ័ត្រ នៃក្របខ័ណ្ឌ Champions League នៅឆ្នាំ២០១៨ កន្លងទៅនេះនាទីក្រុង Kiev ប្រទេសអ៊ុយក្រែនទល់ និងក្រុមហង្សក្រហម Liverpool រូបគេហាក់ដូចជាបានបង្ហាញពីការត្រូវបណ្តេញចេញក្រោយប៉ះ ទង្គិចជាមួយខ្សែប្រយុទ្ធ Mohamed Salah យ៉ាងណាក្តី ប៉ុន្តែអាជ្ញាកណ្តាលមិនបានសម្រេចផ្តល់កាតក្រហមដល់ Ramos នោះទេ។

កែសម្រួលដោយ៖ Cambosport
ប្រភព៖ talksport

The post អស្ចារ្យ! Sergio Ramos បង្កើតស្ថិតិល្អមួយនៅឆ្នាំ២០១៨ នេះ appeared first on CamboSport.

សូមផ្ដល់មតិលោកឣ្នកខាងក្រោម

ព័ត៌មានផ្សេងៗ











ព័ត៌មានថ្មីៗចុងក្រោយ