មន្ទីរពេទ្យ ស្តេមហ្វត​ក្វាងចូវ​ទំនើប​ផ្នែក​មហារីក ពិនិត្យ​សុដន់​ជូន​ស្ត្រី​កម្ពុជា​ដោយ​ឥត​គិត​ថ្លៃ

ចុះផ្សាយថ្អៃទី 2019-01-01 00:00:42 | ដោយ 11 views

p1

ស្តេមហ្វត​ក្វាងចូវ​ទំនើប​ផ្នែក​មហារីក ជា​មន្ទីរពេទ្យ​មួយ​ដែល​មាន​បច្ចេកវិទ្យា​ខ្ពស់​ និង​បរិក្ខារ​ទំនើប​ៗ​ក្នុង​ការ​ព្យាបាល​ជំងឺ​មហា​រីក ដោយ​ជៀសវាង​ការ​វះកាត់ និង​មាន​ស្នាម​របួស​តូច​បំផុត។ មន្ទីរពេទ្យ ត្រូវ​បាន​ទទួល​ស្គាល់​គុណភាព​ព្យាបាល​ដោយ JCI ខណៈ​មាន​កិច្ច​សហ​ប្រតិបត្តិការ​យ៉ាង​ជិត​ស្និទ្ធ​ជាមួយ​មន្ទីរពេទ្យ MAYOល្បី​ឈ្មោះ​មួយ​នៅ​អាមេរិក មន្ទីរពេទ្យ​នៃ​សាកល​វិទ្យាល័យ​ជាតិ​សិង្ហបុរី (Singapore National University Hospital) និង​ដៃ​គូ​សហការ​ជា​ច្រើន​ទៀត។

 

ក្នុង​ន័យ​បង្កើត​សេវាកម្ម​តម្រូវ​តាម​តម្រូវ​ការ និង​បុគ្គលិក​លក្ខណៈ ហើយ​បង្ក​ភាព​ងាយ​ស្រួល​ដល់​អ្នក​ជំងឺ​មក​ពិនិត្យ​ព្យាបាល មន្ទីរពេទ្យ ក្វាងចូវ​ទំនើប​ផ្នែក​មហា​រីក បាន​បង្កើត​ទី​ស្នាក់​ការ​ចំនួន ១៣ កន្លែង ទូទាំង​ទ្វីប​អាស៊ី រួម​ទាំង​អារ៉ាប់រួម និង​កម្ពុជា​ ដើម្បី​ងាយ​ស្រួល​បម្រើ​សេវាកម្ម ផ្ដល់​ព័ត៌មាន និង​ការងារ​ពាក់​ព័ន្ធ​នឹង​ការ​ពិនិត្យ​ព្យាបាល​ដោយ​ឥត​គិត​ថ្លៃ​ជា​ច្រើន​ផ្សេង​ទៀត។

 

បច្ចុប្បន្ន អ្នក​ជំងឺ​កំពុង​សម្រាក​ក្នុង​មន្ទីរពេទ្យ លើស​ពី ៨០% មក​ពី​ប្រទេស​ផ្សេងៗ ដូចជា ថៃ ម៉ាឡេស៊ី វៀតណាម ឥណ្ឌូណេស៊ី កម្ពុជា ហ្វីលីពីន និង​អារ៉ាប់រួម។ ដោយ​សារ​អ្នក​ជំងឺ​មក​ពី​គ្រប់​បណ្ដា​ប្រទេស​ជួប​ជុំ​គ្នា ធ្វើ​ឲ្យ​មន្ទីរពេទ្យ​ក្លាយ​ជា​គ្រួសារ​ចម្រុះ​ពូជ​សាសន៍​ដ៏​កក់​ក្ដៅ​ដ៏​ធំ​មួយ។

 

ថ្មីៗ​នេះ មន្ទីរពេទ្យ ស្តេមហ្វត​ក្វាងចូវ​ទំនើប​ផ្នែក​មហារីក កំពុង​រៀបចំ​កម្មវិធី​សប្បុរសធម៌​ “ដំណើរ​រុក​រក​ជំងឺ​មហា​រីក​សុដន់” ដោយ​ផ្ដោត​សំខាន់​លើ​ការ​អប់រំ​ទាក់​ទង​នឹង​ជំងឺ​មហា​រីក​សុដន់ ការ​ប្រឹក្សា ការ​ត្រួត​ពិនិត្យ​សុខភាព​សុដន់។ ចាប់​ពី​ថ្ងៃ​ទី១៥ តុលា រហូត​ដល់​ថ្ងៃ​ទី​១៥ ធ្នូ ២០១៦ មន្ទីរពេទ្យ​នឹង​ផ្ដល់​ ការ​ការ​ត្រួត​ពិនិត្យ​រុក​រក​ជំងឺ​មហា​រីក​សុដន់ ដោយ​ឥត​គិត​ថ្លៃ​ ក្នុង​នោះ​នឹង​ផ្ដល់​ការ​ព្យាបាល​ជូន​អ្នក​ជំងឺ​មហា​រីក​សុដន់​ជា​ច្រើន​នាក់​ដោយ​ឥត​គិត​ថ្លៃ​ផង​ដែរ។

 

 

នីតិ​វិធី​ចូលរួម៖
– អញ្ជើញ​មក​ធ្វើការ​ពិគ្រោះ និង​ចុះ​ឈ្មោះ​ត្រួត​ពិនិត្យ​នៅ​ទី​ស្នាក់​ការ​តំណាង​នៃ​មន្ទីរពេទ្យ
– ទៅ​ធ្វើការ​ត្រួត​ពិនិត្យ​នៅ​មន្ទីរពេទ្យ​ដែល​សហការ
– ក្រោយ​ពី​ទទួល​បាន​លទ្ធផល​នៃ​ការ​ពិនិត្យ ទី​ស្នាក់​ការ​តំណាង នឹង​ទាក់ទង​អ្នក​មក​ទទួល​លទ្ធផល​ពិនិត្យ

 

ការ​ត្រួត​ពិនិត្យ​ទាំង​នោះ​រួម​មាន៖
១. ការ​ត្រួត​ពិនិត្យ​ដោយ​ការ​ស្ទាប​រក​ដុំ​សាច់​មហា​រីក
២. ការ​ថត​អេកូ
៣. ការ​កៀប​មើល​ដោះ (mammographie)

 

បើ​អ្នក​អញ្ជើញ​ទៅ​ធ្វើការ​ត្រួត​ពិនិត្យ​សុខភាព​នៅ​មន្ទីរពេទ្យ​ផ្ទាល់ អ្នក​នឹង​ទទួល​បាន​ការ​ពិនិត្យ​សុខភាព​ដោយ​ឥត​គិត​ថ្លៃ៖
– ការ​ធ្វើ​តេស្ត​រក​មើល​ហ្សែន BRCA1/BRCA2
– ការ​រក​មើល​សញ្ញា​សម្គាល់​ដុំ​សាច់​មហា​រីក CA153
– ការ​ពិនិត្យ​រក​មើល​សញ្ញា​សម្គាល់​ដុំ​សាច់​មហា​រីក CA125

រួម​ទាំង​ការ​ពិនិត្យ​រក​មើល​ដុំ​សាច់​មហា​រីក
• Alpha-fetoproteine (AEP)
• Carcinoembryonic antigen (CEA)

 

សម្រាប់​ព័ត៌មាន​បន្ថែម សូម​ទាក់​ទង​មក​កាន់​ការិយាល័យ​របស់​មន្ទីរពេទ្យ ស្តេមហ្វត​ក្វាងចូវ​ទំនើប​ផ្នែក​មហា​រីក ប្រចាំ​កម្ពុជា នៅ​អគារ​កាណាឌីយ៉ា​ជាន់​ទី​១៩ មហា​វិថី​ព្រះ​មុនី​វង្ស កែង​នឹង​វិថី​ព្រះអង្គ​ឌួង ខណ្ឌ​ដូន​ពេញ រាជធានី​ភ្នំពេញ ឬ​ទូរសព្ទ 023 96 8888 / 089 96 8888 ៕

 

អត្ថបទ៖ ពាណិជ្ជកម្ម

សូមផ្ដល់មតិលោកឣ្នកខាងក្រោម

ព័ត៌មានផ្សេងៗ











ព័ត៌មានថ្មីៗចុងក្រោយ