ទាំង​ខ្មែរ​ និង ថៃ​ជឿ​ថា ប្រាសាទ​តា​ក្របី​មាន​អ្នក​ថែ ផ្នែក​ផ្លូវ​ក្នុង

ចុះផ្សាយថ្អៃទី 2019-01-01 00:00:42 | ដោយ 3 views

p1

ទាំង​កង​ទ័ព​ខ្មែរ និង ថៃ សុទ្ធតែ​​ជឿ​លើ​អ​រូបិយ​ ដោយ​ជឿថា ប្រាសាទ​តាក្របី មាន​អ្នកចាំ​ថែ​រក្សា​ប្រាសាទ​មួយ​នេះ ហើយ​អ្នក​បួងសួង​រមែង​បាន​សម្រេច​ទើប​ប្រជាជន​ថៃ​ និង​ខ្មែរ​ទៅ​បួងសួង​និង​ខ្លះ​ត្រូវ​លេខ​ឆ្នោត​ក៏មាន។ នេះជា​ការ​លើក​ឡើង​របស់ អនុសេនីយ៍​ត្រី កែន​ សារ៉េន មេបញ្ជាការ​រង​កង​អនុសេនាធំ​លេខ ១ ប្រចាំ​ទិស​ប្រាសាទ​តាក្របី ប្រាប់​ក្រុម​ការងារ “ផ្លូវ​ទៅ​ស្រុក” កាល​ពី​ពេល​ថ្មីៗ​នេះ។

 

កងទ័ព​ខ្មែរ​-ថៃ ជឿថា ប្រាសាទ​តាក្របី​មាន​អ្នកថែ​ផ្លូវ​ក្នុង

អនុសេនីយ៍​ត្រី​រូប​នេះ​ បាន​រៀបរាប់​ទៀត​ថា មាន​អ្នក​ស្នង​រូប​មក​ពី​ខេត្ត​កំពង់​ធំ​បាន​ធ្វើ​ពិធី​ចូលរូប​នៅ​ប្រាសាទ​តាក្របី​នេះ ហើយ​ប្រាប់​ថា អ្នក​ថែរក្សា​ជុំវិញ​ប្រាសាទ​តាក្របី​នេះ​ឈ្មោះ តេជះ ដែល​មាន​មាឌធំ​ដំបង។ ទន្ទឹមគ្នា​នេះ​ភាគី​ថៃ​ក៏​ធ្លាប់​មក​ចូល​រូប​ដែរ សុទ្ធតែ​ជឿ​ថា ប្រាសាទ​នេះ​ មាន​បារមី​នៃ​អ្នក​ថែ​រក្សា ​គឺជា​មនុស្ស​មាឌ​ធំ​ ដំបង ដូច​ខ្មែរ​ ដែល​បាន​ធ្វើ​ពិធី​ចូល​រូប​ដូចគ្នា។

 

“សម្រាប់​ខ្ញុំ​វិញ​ គឺ​ខ្ញុំ​យល់​សប្ដ​ឃើញ​មនុស្ស​មាឌ​ធំ​ដំបង ដក​កាំភ្លើង​បាញ់​អាការ​ ហើយ​ខ្ញុំ​ទិញ​ឆ្នោត​ក៏​ត្រូវ​លេខ​ឆ ៥២។” នេះជា​ការ​រៀបរាប់​បន្ថែម​​ដោយ​អនុសេនីយ៍​ត្រី កែន​ សារ៉េន។

 

ប្រាសាទ​តាក្របី​ថត​ពី​លើ​ទីតាទួល​ចុះ​ក្រោមរំលេច​សម្រេច​ដ៏អស្ចារ្យ​ នៃ​ប្រាសាទ​កេរដូនតា

អនុសេនីយ៍​ត្រី កែន​ សារ៉េន បាន​លើកឡើង​ទៀត​ថា កងទ័ព​ខ្មែរ​ជឿ​លើ​បារមី​របស់​ប្រាសាទ​តាក្របី ព្រោះ​ពេល​មាន​ការ​ប៉ះទង្គិច​ជាមួយ​ថៃ​កន្លង​មក​ក៏​បាន​បួងសួង​សុទ្ធតែ​បារមី​ប្រាសាទ​តាក្របី​ជួយ​តាម​ថែរក្សា​ទើប​កងទ័ព​បាន​សេចក្ដី​សុខ និង​ឈ្នះ​អស់​មា​សត្រូវ។

 

 

ក្រោយពី​មាន​ការ​ប៉ះទង្គិច​រវាង​កងទ័ព​កម្ពុជា និង​ថៃ កាល​ពី​កន្លង​មក​ ប្រាសាទ​តាក្របី​ ដែល​ស្ថិត​នៅ​លើ​ជួរ​ភ្នំ​ដងរែក ស្ថិត​នៅ​ក្នុង​ខេត្ត​ឧត្តរមានជ័យ​ ត្រូវ​បាន​ដាក់​កម្លាំង​ការពារ​ ២ ទល់ ២ មានន័យ​ថា ទាហាន​ថៃ​ចំនួន​ពីរ​នាក់ ទាហាន​ខ្មែរ​ចំនួន​ ២​នាក់ ដោយ​ពួកគេ​អង្គុយ​ក្បែរ​ប្រាសាទ។

 

 

 

ទាហាន​ខ្មែរ​ម្នាក់​ក្នុង​ចំណោម​ពីរ​នាក់​ការពារ​ប្រាសាទ​តាក្របី​ បង្ហើប​ប្រាប់​ក្រុម​ការងារ​ “ផ្លូវ​ទៅស្រុក”​ដោយ​ដក​ស្រង់​សម្ដី​ទាហាន​ថៃ​ម្នាក់​ដែល​​អះអាង​ថា​ជាអ្នក​ចេះ​ផ្លូវ​ក្នុង​​ថា “ខ្ញុំ​ឃើញ​មនុស្ស​មាឌ​ធំ​ខ្មៅ​ដើរ​ក្នុង​បរិវេណ​ច្រមុះ​ក្របី ​នៃ​ប្រាសាទ​តា​ក្របី តែ​គេ​មិន​ដែល​ធ្វើ​អី​យើង​ទេ គេ​ជា​អ្នក​ថែរក្សា​ប្រាសាទ​នេះ”៕

 

 

សូមចុចអាន៖ បារមី​លោកតា ព្រះ​ភក្ត្រ​៨ ល្បី​ស័ក្ដិសិទ្ធិ គ្រប់គ្នា​តែង​បន់ស្រន់​មុន​ឡើង​ប្រាសាទ​តា​មាន់
សូមចុចអាន៖ បារមី​ព្រះ​អង្គ​ខ្មៅ នៅ​ភ្នំតូច​ស័ក្ដិសិទ្ធិ​ បើ​មាន​អ្នក​ស្បថ​បំពាន​កាច់​ភ្លាម​
សូមចុចអាន៖ រូប​ភាព​កម្រ​បាន​ឃើញ​ពី​ប្រាសាទ​តាមាន់ ​អ្នក​ឃើញ​ហើយ​ចង់​ទៅ​លេង​មិន​ខាន​

 

អត្ថបទ៖ ប៊ិន ប៊ុណ្ណា

សូមផ្ដល់មតិលោកឣ្នកខាងក្រោម

ព័ត៌មានផ្សេងៗ











ព័ត៌មានថ្មីៗចុងក្រោយ