“Doctor Strange” ជោគជ័យ​ខ្លាំង ត្រឹម​មួយ​អាទិត្យ​រក​ចំណូល​បាន​លើស​៣០០លាន​ដុល្លារ

ចុះផ្សាយថ្អៃទី 2019-01-01 00:00:42 | ដោយ 20 views

p1

ខ្សែ​ភាពយន្ត “Doctor Strange” ដែល​ជា​ការ​សហការ​ផលិត​រវាង Walt Disney Pictures និង Marvel Studio បាន​ជាប់​ចំណាត់ថ្នាក់​លេខ​១​លើ​តារាង​ Box Office អាមេរិក​សប្ដាហ៍​នេះ ដោយ​អាច​រក​បាន ៨៥លាន​ដុល្លារ​នៅ​អាមេរិក ខណៈ​ចំណូល​នៅ​ប្រទេស​ផ្សេង​ៗ​ទៀត​សរុប​ចូល​គ្នា​បាន​ដល់ ២៤០លាន​ដុល្លារ។ សរុប​ទាំង​អស់​ភាពយន្ត​នេះ​អាច​រក​ចំណូល​បាន ៣២៥,៤លាន​ដុល្លារ​ហើយ។

 

 

ចំណាយ​ដើម​ទុន​ផលិត​អស់ ១៦៥លាន​ដុល្លារ “Doctor Strange” ត្រូវ​បាន​ដឹកនាំ​ដោយ​លោក Scott Derrickson និង​ចូល​រួម​សម្ដែង​ដោយ​តារា​ល្បី​ដូច​ជា Benedict Cumberbatch, Chiwetel Ejiofor, Rachel McAdams, Benedict Wong, Michael Stuhlbarg, Benjamin Bratt, Scott Adkins, Mads Mikkelsen និង Tilda Swinton។

 

ភាពយន្ត​នេះ​រៀបរាប់​ពី​វេជ្ជបណ្ឌិត​ផ្នែក​សរសៃប្រសាទ​ម្នាក់​ឈ្មោះ Stephen Strange ដែល​បាន​រក​ឃើញ​អាថ៌កំបាំង​នៃ​ពិភព​ផ្សេង​មួយ​ទៀតដែល​​នឹង​បង្ក​មហន្តរាយ​ដល់​ពិភព​មនុស្ស​បច្ចុប្បន្ន។ ទី​បំផុត Dr. Stephen Strange បាន​លះបង់​ការងារ​របស់​ខ្លួន និង​ក្លាយ​ជា​អ្នក​សង្គ្រោះ​ផែន​ដី​​ដោយ​ប្រើ​សំលៀកបំពាក់​សម័យ​បុរាណ ៕

 

 

ប្រែ​សម្រួល៖ វ៉ាន់ថន
ប្រភព៖ comingsoon

សូមផ្ដល់មតិលោកឣ្នកខាងក្រោម

ព័ត៌មានផ្សេងៗ











ព័ត៌មានថ្មីៗចុងក្រោយ