​ក្រុម​កម្ពុជា ​នឹង​ប៉ះ​ African All Stars ១​ប្រកួត​ទៀត ​មុន​ទៅ​សិង្ហបុរី

ចុះផ្សាយថ្អៃទី 2019-01-01 00:00:42 | ដោយ 2 views

p1

​ក្រុម​បាល់ទាត់​ជម្រើស​ជាតិ​កម្ពុជា ​នឹង​ធ្វើ​ការ​ប្រកួត​មិត្ត​ភាព​សម​កម្លាំង​មួយ​ប្រកួត​ទៀត​ជាមួយ​ក្រុម African All Stars ​នា​ថ្ងៃ​ទី​១០​ខែ​វិច្ឆិកា​ឆ្នាំ​២០១៦​នេះ​ មុន​ចេញ​ដំណើរ​ទៅ​ប្រកួត​មិត្ត​ភាព​អន្តរជាតិ​​ជាមួយ​សិង្ហបុរី​​ថ្ងៃ​ទី​១១។

 

 

លោក Eselemo Fred ​អ្នក​សម្របសម្រួល​ក្រុម African All Stars ​ជា​អ្នក​បញ្ជាក់​ចំពោះ​ការ​ប្រកួត​ជាមួយ​ក្រុម​ជម្រើស​ជាតិ​នេះ ដោយ​ក្រុម​របស់​លោក​កំពុង​តែ​ប្រមូល​គ្នា ​ហើយ​ហាត់​សម​រួច​រាល់​ហើយ​ផង​ដែរ។ ដោយ​ការ​ប្រកួត​នេះ​ទៀត​សោត ​នឹង​ត្រូវ​ធ្វើ​ឡើង​នៅ​កីឡដ្ឋាន RSN ​របស់​ភ្នំពេញ​ក្រោន ​នា​វេលា​ម៉ោង​៣​រសៀល។ នេះ​ជា​ការ​ប្រកួត​​មិត្តភាព​ចុង​ក្រោយ​របស់​កម្ពុជា​នៅ​ក្នុង​ស្រុក​ មុន​ហោះ​ទៅ​ហ្វឹកហាត់និង​ប្រកួតមិត្តភាព​អន្តរជាតិ​ជាមួយ​ក្រុម​​សិង្ហបុរី​​។​

 

 

ការ​ហ្វឹកហាត់​និង​ប្រកួត​មិត្តភាព​របស់​ក្រុម​កម្ពុជា​នេះ គឺ​ដើម្បី​ត្រៀម​ខ្លួន​ចូល​រួម​ប្រកួត​ក្នុង​ពាន​រង្វាន់ AFF Suzuki Cup 2016​ នា​ថ្ងៃ​ទី​១៩​ ខែ​វិច្ឆិកា​ ដល់​ថ្ងៃ​ទី​១៧​ ខែ​ធ្នូ ​ឆ្នាំ​២០១៦ នៅ​​ប្រទេស​​មីយ៉ាន់ម៉ា។ ​ដោយ​កម្ពុជា​នៅ​ក្នុង​ពូល ជា​មួយ​ប្រទេស​ចំនួន​​៣​ផ្សេង​ទៀត​រួម​មាន ម៉ាឡេស៊ី មីយ៉ាន់ម៉ា និង​វៀតណាម៕

 

អត្ថបទ៖ មុន្នី រម្យ

សូមផ្ដល់មតិលោកឣ្នកខាងក្រោម

ព័ត៌មានផ្សេងៗ











ព័ត៌មានថ្មីៗចុងក្រោយ