Murray យក​ឈ្នះ John Isner លើក​ពាន​ Paris Masters

ចុះផ្សាយថ្អៃទី 2019-01-01 00:00:42 | ដោយ 10 views

p1

Andy Murray បាន​វាយ​យក​ឈ្នះ​ Isner នៅ​វគ្គ​ផ្ដាច់ព្រ័ត្រ​ Paris Masters កាល​ពី​យប់​មិញ​ដើម្បី​ឈ្នះ​ពាន​ ATP ជា​លើក​ទី​៦​ក្នុង​ឆ្នាំ​២០១៦។

 

Andy Murray

 

អ្នក​វាយ​កូន​បាល់​មក​ពី​ចក្រភព​អង់គ្លេស​ យក​ឈ្នះ John Isner របស់​អាមេរិក​ក្នុង​លទ្ធផល​ ៦-៣, ៦-៧ (៤-៧), ៦-៤ លើក​ពាន​ Paris Masters ជា​លើក​ដំបូង​ក្នុង​អាជីព។ Murray បច្ចុប្បន្ន​​ឈរ​ចំណាត់ថ្នាក់​ជា​កីឡាករ​វាយ​កូន​បាល់​លេខ​១​របស់​ពិភពលោក​ ក្រោយ​មាន​ពិន្ទុ​នាំមុខ​លេខ​១​ចាស់ Novak Djokovic មុន​ឡើង​វគ្គ​ផ្ដាច់ព្រ័ត្រ​។

 

មុន​ឡើង​មក​កាន់​លេខ​១ Murray បាន​ឈ្នះ​មេដាយ​មាស​អូឡាំពិក​ជា​លើក​ទី​២ និង​ឈ្នះ​ពាន​ដ៏​ធំ Wimbledon របស់​អង់គ្លេស។ កីឡាករ​វ័យ​២៩​ឆ្នាំ​បាន​ក្លាយ​ជា​អ្នក​វាយ​កូន​បាល់​របស់​ចក្រភព​អង់គ្លេស​ទី​មួយ​ដែល​កាន់​ចំណាត់ថ្នាក់​លេខ​១​របស់​ពិភពលោក​ចាប់​តាំង​ពី​ ការ​ចាត់​ថ្នាក់​នេះ​បង្កើត​ដំបូង​ក្នុង​ឆ្នាំ​ ១៩៧៣​៕

 

Murray និង John Isner

 

ប្រែ​សម្រួល៖ វីរ៉ុត
ប្រភព៖ Tennis.com

សូមផ្ដល់មតិលោកឣ្នកខាងក្រោម

ព័ត៌មានផ្សេងៗ











ព័ត៌មានថ្មីៗចុងក្រោយ