ភក្តី​ រំលឹក​បទពិសោធន៍​ជិះ​យន្តហោះ​កាត់ព្យុះ​មក​កោះកុង

ចុះផ្សាយថ្អៃទី 2019-01-01 00:00:42 | ដោយ 10 views

p1

ខេត្ត​កោះកុង ហាក់​បី​ស្ថិត​នៅ​សែន​ឆ្ងាយ​កាល​ពី​អតីតកាល បើទោះ​បី​វា​មាន​ចម្ងាយ​តែ​ជាង 271 គីឡូម៉ែត្រ​ពី​រាជធានី​ភ្នំ​ពេញ​។ ស្ថានភាព​ពី​មុន​​ដែល​ខេត្ត​កោះកុង​មិន​ទាន់​មាន​ផ្លូវ​ត​ភ្ជាប់​ល្អ​ប្រសើរ ការ​ធ្វើ​ដំណើរ​មក​ខេត្ត​ជាប់​​សមុទ្រ​មួយ​នេះ មាន​តែ​​ជិះ​កាណូត​កាត់​សមុទ្រ​​​ចេញ​ពី​ខេត្ត​ព្រះសីហនុ​និង​តាម​ជើង​យន្តហោះ​ពី​ភ្នំ​ពេញ​តែ​ប៉ុណ្ណោះ។

 

ការ​ធ្វើ​ដំណើរ​តាម​​ជើង​យន្តហោះ​ត្រូវ​ចំណាយ​ច្រើន ហើយ​បើ​ជិះ​កាណូត​ក៏​ប្រឈម​មុខ​គ្រោះថ្នាក់​ច្រើន​ដែរ។

 

 
ភក្តី​​ពលរដ្ឋ​​ខេត្តកោះកុង​មួយ​រូប​រំលឹក​​បទពិសោធន៍​​ការ​ធ្វើ​ដំណើរ​តាម​យន្តហោះ ​​ដែល​ត្រូវ​រង​ព្យុះ​ភ្លៀង​​​​បក់បោក​​ធ្វើ​ឲ្យ​យន្តហោះ​​ត្រូវ​ពង្វាង​ផ្លូវ​ធ្វើ​ដំណើរ​បន្ទាន់​។ យុវជន​រូប​នេះ​ប្រាប់​ថា បទពិសោធន៍​នេះ​គេ​នៅ​តែ​ចងចាំ​ជា​និច្ច បើ​ទោះ​បី​វា​កន្លង​​ផុត​ទៅ​រាប់​សិប​ឆ្នាំ​ក៏​ដោយ​​។

 

 

ខេត្ត​កោះកុង​មាន​ការអភិវឌ្ឍ​ច្រើន​ក្រោយ​ការ​ត​ភ្ជាប់​កំណាត់​ផ្លូវ​ជាតិ​លេខ ៤៨ ដែលធ្វើ​ឲ្យ​ពលរដ្ឋ​អាច​ធ្វើ​ដំណេើរ​មក​ខេត្ត​​មាន​ព្រំដែន​សមុទ្រ​ជាប់​ថៃ​នេះ​ងាយស្រួល​ជាង​មុន៕

 

អត្ថបទ៖ ប៊ុណ្ណារ៉ា

សូមផ្ដល់មតិលោកឣ្នកខាងក្រោម

ព័ត៌មានផ្សេងៗ











ព័ត៌មានថ្មីៗចុងក្រោយ