មាន​អ្វី​កើត​ឡើង​ខ្លះ បើលោកស្រី ហ៊ីឡារី គ្លីនតុន ឈ្នះ​ការ​បោះឆ្នោត​នៅ​អាមេរិក​?

ចុះផ្សាយថ្អៃទី 2019-01-01 00:00:42 | ដោយ 10 views

p1

លោកស្រី ហ៊ីឡារី គ្លីនតុន នៅ​តែ​មាន​ប្រជាប្រិយភាព អាច​ឈ្នះ​នៅ​ក្នុង​ការ​បោះឆ្នោត​នៅ​អាមេរិក បើ​ទោះ​បី​ជា​លោក​ស្រី​បាន​ចាញ់ នៅ​ក្នុង​ការ​ស្ទង់​មតិ កាល​ពី​ពេល​ថ្មីៗ​នេះ​ក៏​ដោយ ខណៈ​លោក ដូណាល់ ត្រាំ បាន​ប្រកាស​ថា «ការ​បោះ​ឆ្នោត​ជ្រើស​រើស​លោក​ស្រី គ្លីនតុន អាច​នឹង​នាំ​រដ្ឋាភិបាល និង​ប្រទេស​របស់​យើង ធ្លាក់​ផុង​ចូល​ទៅ​ក្នុង​វិបត្តិ​រដ្ឋធម្មនុញ្ញ»។

 

លោក​ស្រី ហ៊ីឡារី គ្លីនតុន (រូបភាពផ្តល់សិទ្ធិដោយ ៖ Reuters)

 

តើ​នឹង​មាន​អ្វី​កើត​ឡើង​ចំពោះ​សេដ្ឋកិច្ច ប្រសិន​បើ​លោកស្រី ហ៊ីឡារី គ្លីនតុន ឈ្នះ​ការ​បោះ​ឆ្នោត​នៅ​អាមេរិក?

 

ទោះ​បី​ជា​មាន​ភាព​ចលាចល​ផ្នែក​នយោបាយ ដែល​កំពុង​តែ​បន្ត​កើត​មាន​នៅ​អាមេរិក​ក៏​ដោយ ប៉ុន្តែ​លោក​សាស្រ្តាចារ្យ Thomas Scotto សាស្រ្តាចារ្យ​នៃ​រដ្ឋាភិបាល នៅឯ​សកលវិទ្យាល័យ University of Strathclyde ក្នុង​ទីក្រុង Glasgow ប្រទេស Scotland បាន​ឲ្យ​ដឹង​ថា ទីផ្សារ​ហិរញ្ញវត្ថុ​នឹង​ស្វាគមន៍​ចំពោះ​ការ​ឈ្នះ​ឆ្នោត​របស់ លោក​ស្រី គ្លីនតុន។ លោក​សាស្ត្រាចារ្យ Scotto បាន​និយាយ​ថា «ទីផ្សារ​នឹង​ស្ងប់ស្ងាត់ ហើយ​ដក​ដង្ហើម ជា​សញ្ញា​នៃ​ការ​សង្គ្រោះ ឬ​ធ្វើ​ឲ្យ​ប្រសើរ​ឡើង។ អាជីវកម្ម​ទាំង​អស់ ដឹង​ពី​អ្វី​ដែល​ពួក​គេ​កំពុង​តែ​ទទួល​បាន»។

 

តើ​នឹង​មាន​អ្វី​កើត​ឡើង​ចំពោះ​អាមេរិក ប្រសិន​បើ​លោកស្រី ហ៊ីឡារី គ្លីនតុន ឈ្នះ​ការ​បោះឆ្នោត​នៅ​អាមេរិក?

 

លោក​សាស្ត្រាចារ្យ Scotto ជឿជាក់​ថា លោកស្រី គ្លីនតុន នឹង​បន្ត​កេរ្តិ៍​ដំណែល របស់​លោក បារ៉ាក់ អូបាម៉ា ប៉ុន្តែ​នឹង​មិន​អាច​ធ្វើ​ការ​ផ្លាស់​ប្តូរ​គោល​នយោបាយ របស់​លោក អូបាម៉ា បាន​ឡើយ។

 

ចំនែក​ឯ អ្នក​ជំនាញ​អាមេរិក បាន​និយាយ​ថា «ខ្ញុំ​មិន​គិត​ថា​លោក​ស្រី គ្លីនតុន នឹង​ឈ្នះ​ឡើយ ដោយសារ​តែ​ភាព​មិន​សូវ​មាន​ប្រជាប្រិយ​ភាព របស់​លោក​ស្រី»។ មិន​តែ​ប៉ុណ្ណោះ ពួក​គេ​កត់​សម្គាល់​ឃើញ​ថា គណបក្ស​សាធារណរដ្ឋ ជា​ពិសេស​សកម្មជន​គណបក្ស នឹង​ធ្វើ​អ្វី​គ្រប់​យ៉ាង​ដែល​ពួក​គេ​អាច​ធ្វើ​បាន ដើម្បី​បញ្ឈប់​ការ​គ្រប់គ្រង​របស់​លោក​ស្រី។

 

តើ​នឹង​មាន​អ្វី​កើត​ឡើង​ចំពោះ​ប្រទេស​ស៊ីរី ប្រសិន​បើ​លោកស្រី ហ៊ីឡារី គ្លីនតុន ឈ្នះ​ការ​បោះឆ្នោត​នៅ​អាមេរិក?

 

លោកស្រី គ្លីនតុន នឹង​រក្សា​ស្ថានភាព​បច្ចុប្បន្ន​នេះ នៅ​ក្នុង​ទំនាក់​ទំនង នៃ​ការ​ធ្វើ​អន្តរាគមន៍​របស់​អាមេរិក នៅ​ក្នុង​ប្រទេស​ស៊ីរី។ នេះ​បើ​យោង​តាម​សម្ដី លោក​សាស្ត្រាចារ្យ Scotto។

 

លោក​សាស្ត្រាចារ្យ បាន​បន្ថែម​ទៀត​ថា «មនុស្ស​ជា​ច្រើន​មើល​ឃើញ​លោក​ស្រី គ្លីនតុន ជា​អ្នក​គាំទ្រ​គោល​នយោបាយ​បរទេស ប៉ុន្តែ​លោក​ស្រី​ធ្លាប់​ត្រូវ​ធ្វើ​ឲ្យ​មាន​រឿង​ចម្រូង​ចម្រាស​ម្តង​រួច​មក​ហើយ ដោយ​សារ​តែ​ការ​គាំទ្រ​របស់​លោក​ស្រី ចំពោះ​សង្គ្រាម​អ៊ីរ៉ាក់»។

 

ប្រែសម្រួល ៖ សេង ឡុង
ប្រភព ៖ express

សូមផ្ដល់មតិលោកឣ្នកខាងក្រោម

ព័ត៌មានផ្សេងៗ











ព័ត៌មានថ្មីៗចុងក្រោយ