​អ្នក​ជំនាញ​ប្រាប់​ពី​ការ​​ទប់​ស្កាត់​ជំងឺ​ស្ទះ​សរសៃ​ឈាម​លើ​អ្នក​ជំងឺ​ទឹក​នោម​ផ្អែម

ចុះផ្សាយថ្អៃទី 2019-01-01 00:00:42 | ដោយ 8 views

p1

ក្រុមហ៊ុន សាណូហ្វីកម្ពុជា បន្ត​រៀបចំ និង​អញ្ជើញ​អ្នក​ឯកទេស​ ដើម្បី​ពិភាក្សា​អំពី​របៀប​ទប់​ស្កាត់​នឹង​ជំងឺ​ស្ទះ​សរសៃ​ឈាម ដែល​ប៉ះពាល់​ដល់​អ្នក​ជំងឺ​ទឹក​នោម​ផ្អែម​ប្រភេទ-២ ទៅ​កាន់​ក្រុម​អ្នក​ថែទាំ​សុខភាព និង​ក្រុម​គ្រូ​ពេទ្យ​ជំនាញ​ប្រមាណ​ជាង​១០០​នាក់​ កាល​ពី​ថ្ងៃ​ទី​៥ វិច្ឆិកា នៅ​សណ្ឋាគារ​ភ្នំពេញ។

 

នាយក​គ្រប់គ្រង​ក្រុមហ៊ុន​សាណូហ្វីកម្ពុជា អ្នកស្រី ដាវ ធូង៉ា (Ms. Dao Thu Nga) បាន​បញ្ជាក់​ក្នុង​សិក្ខា​សាលា​នោះ​ថា៖ “សាណូហ្វី​ជា​ក្រុមហ៊ុន​ឱសថ​ឈាន​មុខ​គេ​លើ​ពិភព​ដែល​តែង​យល់​ចិត្ត​ទុក​ដាក់​លើ​អ្នក​ជំងឺ​ជា​ចម្បង។ សាណូហ្វី មាន​នឹង​បន្ត​សកម្មភាព​របស់​ខ្លួន​លើ​ការ​អប់រំ​ចំណេះ​ដឹង​ទាក់​ទង​នឹង​វិទ្យាសាស្ត្រ និង​សុខភាព ហើយ​ជំងឺ​ដែល​យើង​ផ្ដោត​សំខាន់​នោះ​ គឺ​ជំងឺ​មិន​ឆ្លង និង ជំងឺ​រ៉ាំរ៉ៃ​ផង​ដែរ ជា​ហេតុ​ផល​ដែល​នាំ​ឲ្យ​យើង​បាន​រៀបចំ​ព្រឹត្តិការណ៍​នា​ថ្ងៃ​នេះ​ឡើង។

 

 

លោក​វេជ្ជបណ្ឌិត ទូច ឃុន ឯកទេស​ជំងឺ​ទឹក​នោម​ផ្អែម​នៅ​មជ្ឈមណ្ឌល​ជំងឺ​ទឹក​នោម​ផ្អែម​កម្ពុជា-កូរ៉េ នៃ​មន្ទីរពេទ្យ​ព្រះកុសុមៈ បាន​ពន្យល់​ថា ជំងឺ​ស្ទះ​សរសៃ​ឈាម​លើ​អ្នក​ជំងឺ​ទឹក​នោម​ផ្អែម គឺ​ជា​ការ​ត្បៀត​សរសៃ​ឈាម​នៃ​អវយវៈ​ខាង​លើ ជា​ពិសេស​ផ្នែក​ក​របស់​មនុស្ស និង​ផ្នែក​អវយវៈ​ខាង​ក្រោម។

 

លោក​វេជ្ជបណ្ឌិត​បាន​ឲ្យ​ដឹង​ទៀត​ថា អ្នក​ជំងឺ​ទឹក​នោម​ផ្អែម​កើត​ឡើង​ច្រើន​បំផុត​ទៅ​លើ​មនុស្ស​វ័យ​ចំណាស់​ចាប់​ពី​អាយុ ៥៥ ឆ្នាំ​ឡើង​ទៅ ហើយ​ក៏​ជា​អ្នក​ដែល​ងាយ​រងគ្រោះ និង​មាន​បញ្ហា​ស្ទះ​សរសៃ​ឈាម​ច្រើន​ជាង​គេ​ផង​ដែរ។

 

 

យោង​តាម​អង្គការ​សុខភាព​ពិភព​លោក (WHO) ជា​រៀង​រាល់ ១០ នាទី មាន​មនុស្ស​ម្នាក់​នៅ​ទូទាំង​ពិភព​លោក​បាត់បង់​ជីវិត ដោយ​សារ​ជំងឺ​ទឹក​នោម​ផ្អែម​នេះ។ ឯ​ការ​ស្ទង់​មតិ STEPS ដែល​ធ្វើ​ឡើង​ដោយ​ក្រសួង​សុខាភិបាល​នៅ​ឆ្នាំ​២០១០ ក៏​បង្ហាញ​ឲ្យ​ឃើញ​ដែរ​ថា ការ​រាតត្បាត​នៃ​ជំងឺ​សម្ពាធ​ឈាម​ខ្ពស់​មាន​ប្រមាណ ២,៣% នៅ​តំបន់​ជន​បទ និង ៥,៦% នៅ​ទី​ប្រជុំ​ជន។ ក្រុម​មនុស្ស​អាយុ​ចន្លោះ ៦៥ និង ៦៩ឆ្នាំ ជា​ក្រុម​មនុស្ស​ដែល​រង​ការ​ប៉ះពាល់​ខ្លាំង​ជាង​គេ ដែល​មាន​អត្រា​កើត​ជំងឺ​៦%។ ហើយ​តួ​លេខ​ទាំង​នេះ កើន​ឡើង​ឥត​ឈប់​ឈរ​ពី​១​ឆ្នាំ​ទៅ​១​ឆ្នាំ។

 

អ្នក​ជំនាញ​ផ្នែក​ជំងឺ​បេះដូង​នៅ​មន្ទីរពេទ្យ​កាល់ម៉ែត លោក​វេជ្ជបណ្ឌិត លី គាត បាន​ប្រាប់​ថា ប្រជាជន​ជា​ទូទៅ​មិន​បាន​ទៅ​ពិនិត្យ​សុខភាព​ឲ្យ​បាន​ត្រឹមត្រូវ​គ្រប់ៗ​គ្នា​នោះ​ទេ ព្រោះ​ទិន្នន័យ​បាន​បញ្ជាក់​ថា ក្នុង​ចំណោម​អ្នក​ជំងឺ​លើស​សម្ពាធ​ឈាម ៤៥,៥% មាន​តែ ២៨,៦% ដែល​បាន​ធ្វើ​រោគ​វិនិច្ឆ័យ ឯ​អ្នក​ជំងឺ​ទឹក​នោម​ផ្អែម​សរុប ៥០,៣% មាន​តែ ២៣,៩% ដែល​បាន​ទៅ​ធ្វើ​រោគ​វិនិច្ឆ័យ​បាន​ទៀង​ទាត់។

 

លោក​វេជ្ជបណ្ឌិត ស៊ុម សេដ្ឋា គ្រូពេទ្យ​ឯកទេស​ផ្នែក​ជំងឺ​ទឹក​នោម​ផ្អែម​នៅ​មន្ទីរពេទ្យ​កាល់ម៉ែត បាន​លើក​ឡើង​ថា ជំងឺ​ទឹក​នោម​ផ្អែម​អាច​ជា​កត្តា​ហានិភ័យ​ទៅ​តាម​អាយុ ប្រវត្តិ​គ្រួសារ ជំងឺ​លើស សម្ពាធ​ឈាម កត្តា​អាហារូបត្ថម្ភ ទម្លាប់​រស់​នៅ និង​ការ​លើស​ទម្ងន់។

 

ជំងឺ​ទឹក​នោម​ផ្អែម​អាច​គ្មាន​អាការៈ​ទាំង​ស្រុង ឬ​មាន​អាការៈ​តិច​តួច ព្រោះ​កម្រិត​គ្លុយកូស ឬ​ជាតិ​ស្ករ នៅ​ក្នុង​ឈាម​ខ្ពស់​ពេក ប៉ុន្តែ​បើ​មិន​បាន​ទទួល​ការ​ព្យាបាល​ជំងឺ​នេះ​នឹង​អាច​ធ្ងន់ធ្ងរ​ឡើង ដូចជា ជំងឺ​នោម​ច្រើន ការ​ស្រេច​ទឹក​ជា​ប្រចាំ ការ​នោម​ច្រើន​នៅ​ពេល​យប់ ការ​ឃ្លាន​អាហារ​ជា​ប្រចាំ ភាព​ល្វើយ​ជា​ប្រចាំ កម្រិត​គ្លុយកូស​ខ្ពស់​ក្នុង​ឈាម កម្រិត​ជាតិ​ស្ករ​ខ្ពស់​ក្នុង​ទឹក​នោម ការ​ធ្វើ​ទុក្ខ ការ​ងាយ​ឆ្លង​ជំងឺ និង​ការ​ស្រក​ទម្ងន់។

 

លោក​វេជ្ជបណ្ឌិត​បាន​ប្រកាស​ឲ្យ​មនុស្ស​ពី​វ័យ ៥០ ឆ្នាំ​ឡើង​ទៅ ​គួរ​ទៅ​ធ្វើការ​ពិនិត្យ​សុខភាព​យ៉ាង​តិច​ម្ដង ឬ​ពីរ​ដង​ក្នុង​មួយ​ឆ្នាំ ដើម្បី​តាម​ដាន​សម្ពាធ​ឈាម និង​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម ព្រម​ទាំង​បាន​ដាស់​តឿន​អ្នក​ជំងឺ​ទាំង​ពីរ​ក្រុម​នេះ និង​អ្នក​ដែល​គ្មាន​ជំងឺ​ឲ្យ​ការពារ និង​ថែរក្សា​សុខភាព​ឲ្យ​មាន​ស្ថិរភាព​ពី​ជំងឺ​ទឹក​នោម​ផ្អែម និង​សម្ពាធ​ឈាម ដោយ​មិន​មែន​តាម​តែ​ការ​ព្យាបាល​ខាង​វេជ្ជសាស្ត្រ​តែ​ម្យ៉ាង​ទេ គឺ​ថែម​ទាំង​ត្រូវ​យក​ចិត្ត​ទុក​ដាក់​លើ​សុខភាព ដោយ​ធ្វើ​លំហាត់​ប្រាណ​ឲ្យ​បាន​ទៀងទាត់​ កាត់​បន្ថយ​ការ​ជក់​បារី កាត់​បន្ថយ​ការ​សេព​គ្រឿង​ស្រវឹង និង​កាត់​បន្ថយ​អាហារ​ដែល​មាន​ជាតិ​ប្រៃ។

 

 

សាណូហ្វី ជា​ឲ្យ​ក្រុមហ៊ុន​ឱសថ​ឈាន​មុខ​គេ​លើ​ពិភព​លោក បាន​រក​ឃើញ និង​កែច្នៃ​ ព្រម​ទាំង​ចែក​ចាយ​ផលិត​ផល​ដែល​ផ្ដោត​សំខាន់​លើ​តម្រូវ​ការ​របស់​អ្នក​ជំងឺ​ជា​ចម្បង។ សាណូហ្វី មាន​ចំណុច​ស្នូល​សំខាន់ៗ​ចំនួន ៧ ក្នុង​វិស័យ​ថែទាំ​សុខភាព ដូចជា ដំណោះ​ស្រាយ​នៃ​ជំងឺ​ទឹក​នោម​ផ្អែម ការ​ចាក់​វ៉ាក់សាំង​ការពារ​លើ​មនុស្ស ថ្នាំ​ដែល​បង្កើត​ថ្មី ការ​ថែ​ទាំ​សុខភាព​សម្រាប់​អតិថិជន ទីផ្សារ​ថ្មីៗ សុខភាព​សត្វ និងGenzymeថ្មី។

 

 

សម្រាប់​ព័ត៌មាន​បន្ថែម សូម​ទាក់ទង៖

Sanofi Cambodia
LornChheangOrn
Tel: +855 (0) 70 279 707, 17 348 786
chheangorn.lorn@sanofi.com

 

Lim Huy
Tel: +855 (0) 12 855 672
huy.lim@sanofi.com

 

អត្ថបទ៖ ពាណិជ្ជកម្ម

សូមផ្ដល់មតិលោកឣ្នកខាងក្រោម

ព័ត៌មានផ្សេងៗ











ព័ត៌មានថ្មីៗចុងក្រោយ