ហ្វេសប៊ុក​ក្រុមហ៊ុន​ឧកញ៉ា គិត ម៉េង ត្រូវ​បាន​អ្នក​ជំនាញ​យក​មក​គ្រប់គ្រង​ជា​បណ្ដើរ​ហើយ

ចុះផ្សាយថ្អៃទី 2019-01-01 00:00:41 | ដោយ 3 views

p1

អ្នក​ជំនាញ​ក្រុមហ៊ុន​បណ្ដាញ​ផ្សព្វផ្សាយ​កម្ពុជា (Cambodia Broadcasting Service) ដែល​ហៅ​កាត់​ថា ស៊ី​.​ប៊ី​.​អេស (CBS) របស់​លោក គិត ម៉េង ឲ្យ​អាស៊ីសេរី​ដឹង​ថ្ងៃ​ទី​២៩ ធ្នូ ថា ហ្វេសប៊ុក ផេក​(Facebook Page)​របស់​ទូរទស្សន៍ CTN, CTN International និង MYTV Plus ដែល​ត្រូវ​គេ​ជន​អនាមិក​លួច​យក​ទៅ​គ្រប់គ្រង​នោះ ពេលនេះ​ក្រុមហ៊ុន​អាច​គ្រប់គ្រង​វិញ​បានជា​បណ្តើរៗ​ហើយ​។ មន្ត្រី​ជំនាញ​ផ្នែក​បច្ចេកវិទ្យា​ដែល​សុំ​មិន​បញ្ចេញ​ឈ្មោះ​រូប​នេះ ឲ្យ​ដឹង​ទៀត​ថា អ្នក​ជំនាញ​កំពុង​មិនទាន់​គ្រប់គ្រង​ហ្វេសប៊ុក ផេ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ក​ទាំង​នោះ​បាន​មួយ​រយ​ភាគរយ​នៅឡើយ​ទេ ហើយ​ពួកគេ​កំពុង​សាកល្បង​បង្ហោះ​ព័ត៌មាន និង​ភាពយន្ត​ខ្លះៗ​តែប៉ុណ្ណោះ​។ ហ្វេសប៊ុក​ផេក​​​​របស់​ក្រុមហ៊ុន​លោក គិត ម៉េង ត្រូវ​បាន​ចោរលួច​យក​ទៅ​គ្រប់គ្រង ក្រោយ​មាន​សារ​សំឡេង​បែក​ធ្លាយ​របស់ លោក ហ៊ុន សែន នៃ​ការ​លូកដៃ​ចូល​ផ្ទៃក្នុង​របស់​លោក ហ៊ុន សែន ក្នុង​កិច្ច​ការងារ​ស្ថានីយ​ទូរទស្សន៍​ឯកជន។

ជន​អនាមិក​បាន​យក​សារ​ជា​សំឡេង​លោក ហ៊ុន សែន​ នោះ ទៅ​បង្ហោះ​ក្នុង​ទំព័រ​ហ្វេសប៊ុក​នោះ​ហើយ​ថែមទាំង សរសេរ​ថា អ្វី​ដែល​លោក ហ៊ុន សែន និយាយ​គឺជា​ការប្រមាថ​គំរាម​កំហែង​ម្ចាស់​ស្ថានីយ លោក គិត ម៉េង និង​ថា​បុគ្គលិក​ទូរទស្សន៍​CNC CTN​និង MYTV Plus ស្នើ​ទៅ​លោក ហ៊ុន សែន រក្សា​ភាព​ថ្លៃថ្នូរ​កុំ​លូកដៃ​ការងារ​ផ្ទៃក្នុង​ក្រុមហ៊ុន​នេះ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

សូមផ្ដល់មតិលោកឣ្នកខាងក្រោម

ព័ត៌មានផ្សេងៗ











ព័ត៌មានថ្មីៗចុងក្រោយ