លោក គិត ម៉េង តែងតាំង​អគ្គនាយក​ថ្មី​តាម​ការ​ចង់​បាន​របស់​លោក ហ៊ុន សែន

ចុះផ្សាយថ្អៃទី 2019-01-01 00:00:41 | ដោយ 2 views

p1

ម្ចាស់​ស្ថានីយ​ទូរទស្សន៍ CNC លោក គិត ម៉េង បាន​តែងតាំង​អគ្គនាយក​ទូរទស្សន៍​ថ្មី កាលពី​ថ្ងៃ​ទី​២៩ ធ្នូ ទៅតាម​ការ​ចង់​បាន​របស់​មេ​ដឹកនាំ​ទីក្រុង​ភ្នំពេញ លោក ហ៊ុន សែន ហើយ។ លិខិត​តែងតាំង​ចុះហត្ថលេខា​ដោយ គិត ម៉េង បាន​ឲ្យ​លោក មុន រ៉ាម៉ាឌី ដែល​ជា​អនុរដ្ឋលេខាធិការ​ក្រសួង​ព័ត៌មាន ធ្វើជា​ប្រធាន​ថ្មី​នៃ​ស្ថានីយ​ទូរទស្សន៍​នេះ។ សារ​សំឡេង​របស់​លោក ហ៊ុន សែន បែក ដែល​បាន​ធ្លាយ​តាម​បណ្ដាញ​សង្គម កាលពី​ចុងខែ​ធ្នូ ឲ្យ​ដឹង​ថា លោក ហ៊ុន សែន ព្រមាន​លោក គិត ម៉េង ឲ្យ​ផ្លាស់ប្ដូរ​អ្នកគ្រប់គ្រង​ស្ថានីយ ប្រសិនបើ​មិន​ចង់​មានរឿង​ជាមួយ​លោក។

លោក ហ៊ុន សែន ថា លោក គិត ម៉េង នឹង​បាត់បង់​ប្រយោជន៍​ពាណិជ្ជកម្ម បើ​ហ៊ាន​ប្រឆាំង​នឹង​បំណង​លោក។ លោក ហ៊ុន សែន ថា ស្ថានីយ​នេះ មាន​សារៈសំខាន់​សម្រាប់​របប​របស់​លោក ហើយ​លោក​ក៏​អះអាង​ថា លោក​បាន​យកចិត្តទុកដាក់​លើ​ស្ថានីយ​តាមរយៈ​ការ​ផ្តល់​លុយ​ផ្ទាល់ខ្លួន​ឲ្យ​អ្នកយកព័ត៌មាន​ស្ថានីយ​ថែម​ទៀត​ផង។

អ្នក​ជំនាញ​ផ្នែក​សារព័ត៌មាន​ធ្លាប់​លើកឡើង​ថា ការ​ផ្តល់​ថវិកា​ផ្ទាល់ខ្លួន​របស់​លោក ហ៊ុន សែន ទៅ​ឲ្យ​អ្នក​សារព័ត៌មាន​នេះ ប៉ះពាល់​ដល់​សេរីភាព​សារព័ត៌មាន ពីព្រោះ​អ្នកសារព័ត៌មាន​ដែល​បាន​ទទួល​លុយ​ពី​លោក ហ៊ុន សែន នឹង​មិន​ហ៊ាន​សរសេរ​រិះគន់​របប​លោក​ឡើយ។ អ្នក​ជំនាញ​ផ្នែក​សារព័ត៌មាន និង​អ្នកវិភាគ​ក៏​ចង់​ស្នើ​ស្ថាប័ន​ប្រឆាំង​អំពើពុករលួយ​របស់​លោក ហ៊ុន សែន ស៊ើបអង្កេត​ករណី​ផ្ដល់​ថវិកា​ផ្ទាល់ខ្លួន​នេះ​ទៅ​ឲ្យ​អ្នកកាសែត​ផង​ដែរ ដើម្បី​រក​ឲ្យ​ឃើញ​ថា លុយ​ទាំងនោះ​ជា​លុយ លោក ហ៊ុន សែន ឬក៏​ជា​ថវិកា​របស់​រដ្ឋ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

សូមផ្ដល់មតិលោកឣ្នកខាងក្រោម

ព័ត៌មានផ្សេងៗ











ព័ត៌មានថ្មីៗចុងក្រោយ