ជនជាតិ​កេនយ៉ា​ម្នាក់​ត្រូវ​បាន​ចាប់​ខ្លួន​ករណី​ចម្លង​មេរោគ​អេដស៍​ដល់​ស្ត្រី​ខ្មែរ

ចុះផ្សាយថ្អៃទី 2019-01-01 00:00:41 | ដោយ 2 views

p1

មន្ត្រី​ប៉ូលិស​អន្តោប្រវេសន៍ បាន​ឃាត់ខ្លួន​ជនជាតិ​កេនយ៉ា (Kenya) ម្នាក់ ដែល​មក​ស្រុក​ខ្មែរ​ខុស​ច្បាប់ ហើយ​បាន​ចម្លង​មេរោគ​អេដស៍​ដល់​ស្ត្រី​ខ្មែរ​ជាច្រើន​នាក់ នៅ​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃ​ទី​២៨ ខែ​ធ្នូ ឆ្នាំ​២០១៨។

គេហទំព័រ​អគ្គស្នងការ​នគរបាល​ជាតិ បាន​ផ្សាយ​នៅ​ព្រឹក​ថ្ងៃ​ទី​២៩ ធ្នូ ថា ជនបរទេស​ដែល​ឃាត់ខ្លួន​នោះ​ឈ្មោះ​អាមីត ឌីលិព កុមារប៉ាតែល (AMIT DILIP KUMA PATEL) ភេទ​ប្រុស អាយុ ៣៨​ឆ្នាំ ជនជាតិ​កេនយ៉ា (Kenya) តែ​មិន​មាន​លិខិតឆ្លងដែន​ជាប់​ខ្លួន​នោះ​ទេ បាន​ចូល​មក​លួច​ធ្វើការ​នៅ​កម្ពុជា​ដោយ​ខុសច្បាប់ និង​ទិដ្ឋាការ​ហួស​សុពលភាព។

នាយការិយាល័យ​ស៊ើបអង្កេត​និង​អនុវត្ត​នីតិវិធី​រាជធានី​ភ្នំពេញ លោក​វរសេនីយ៍ទោ ជា ចិត្រា មានប្រសាសន៍ថា ជនបរទេស​រូប​នេះ បាន​ដើរ​ចំលង​មេរោគ​អេដស៍ ដោយសារ​ការ​រួម​ភេទ​មិន​ប្រើ​ស្រោមអនាម័យ។ បច្ចុប្បន្ន​សមត្ថកិច្ច​បាន​បញ្ជូន​ជនបរទេស​រូប​នេះ ទៅ​អគ្គនាយកដ្ឋាន​ប៉ូលិស​អន្តោប្រវេសន៍ ដើម្បី​ដោះស្រាយ​តាមច្បាប់ មុន​នឹង​បញ្ជូន​ជន​នោះ​ត្រឡប់​ទៅ​ប្រទេស​កំណើត​របស់​ខ្លួន​វិញ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

សូមផ្ដល់មតិលោកឣ្នកខាងក្រោម

ព័ត៌មានផ្សេងៗ











ព័ត៌មានថ្មីៗចុងក្រោយ