អ្នក​នាំ​ពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា ហៅ​លោក សម រង្ស៊ី ថា ជា​មនុស្ស​កំសាក​​មិន​ហ៊ាន​ចូល​ស្រុក

ចុះផ្សាយថ្អៃទី 2019-01-01 00:00:41 | ដោយ 2 views

p1

អ្នក​នាំ​ពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ​ ឥសាន្ត បាន​សរសេរ​នៅ​ក្នុង​ប្រព័ន្ធ​តេឡេហ្រ្គាម (Telegram) របស់​លោក នៅ​ថ្ងៃ​ទី៣១ ធ្នូ ដោយ​ហៅ​លោក សម រង្ស៊ី ថា ជា​មនុស្ស​កំសាក នឹង​មិន​ហ៊ាន​ចូល​ស្រុក​ឡើយ។

លោក សុខ ឥសាន បាន​ដាក់​ជា​សំណួរ​ថា តើ​នឹង​មាន​អ្វី​កើត​ឡើង បើ​សិន​លោក សម រង្សី ចូល​ស្រុក?

លោក សុខ ឥសាន បាន​ឆ្លើយ​នឹង​សំណួរ​នេះ​ពីរ​ចំណុច គឺ​ទី១ លោក សម រង្សី មិន​ហ៊ាន​អើត​ក្បាល​ចូល​ស្រុក​ទេ ដោយសារ​លោក​ជា​មនុស្ស​កំសាក និយាយ​បោក​បញ្ឆោត​អ្នក​គាំទ្រ​ខ្លួន​យក​តែ​រួច​ខ្លួន​មួយ​ពេលៗ ដូច​ធ្លាប់​ភូត​កុហក​ច្រើន​ដង​នា​ពេល​កន្លង​មក ហើយ​ចោទ​លោក សម រង្ស៊ី ថា ជា​មនុស្ស ខ្លាច ភូត​កុហក និង​គ្មាន​ការ​ទទួល​ខុស​ត្រូវ។

ទី២ លោក សុខ ឥសាន បញ្ជាក់​ថា លោក សម រង្ស៊ី ប្រថុយ​ចូល​មក​ក្នុង​ស្រុក​នោះ គឺ​ដោយ​នឹក​គិត​ថា នឹង​មាន​ប្រជាជន​ច្រើន​មក​ស្វាគមន៍ នឹក​គិត​ថា នឹង​មាន​បរទេស​ជួយ​ឈឺ​ឆ្អាល​ខ្លួន មាន​បាតុកម្ម​ធំ​គាំទ្រ ដើម្បី​យក​អំណាច​ឲ្យ​ខ្លួន។ លោក​អះអាង​ថា លោក សម រង្ស៊ី គិត​ដូច្នេះ ទើប​លោក​ហ៊ាន​ចូល​មក​ក្នុង​ស្រុក។ តែ​លោក សុខ ឥសាន អះអាង​ថា គ្មាន​បរទេស​ណា​ចេញ​មុខ​ឈឺ​ឆ្អាល​ជា​មួយ សម រង្សី ឡើយ។ យ៉ាង​ច្រើន​អាច​នឹង​មាន​មតិ​ពី​អ្នក​វិភាគ​ខ្លះ​ប៉ុណ្ណោះ។

លោក សុខ ឥសាន ព្រមាន​ថា នៅ​ពេល​លោក សម រង្ស៊ី ទៅ​ដល់​កម្ពុជា សមត្ថកិច្ច​នឹង​ចាប់​វ៉ៃ​ខ្នោះ​ភ្លាម មិន​បង្អង់​យូរ ហើយ​បញ្ជូន​ទៅ​ដាក់​នៅ​ពន្ធនាគារ​ណា​មួយ​ក្នុង​ប្រទេស។

ទោះ​ជា​យ៉ាង​នេះ​ក្ដី លោក សម រង្ស៊ី បាន​ប្ដេជ្ញា​ចិត្ត​ថា លោក​នឹង​វិល​ចូល​កម្ពុជា​វិញ នៅ​ក្នុង​ខែ​មីនា ឆ្នាំ២០១៩ ខាង​មុខ ហើយ​លោក​ថែម​ទាំង​បាន​ភ្នាល់​ជា​មួយ​លោក ហ៊ុន សែន ទៀត អំពី​ផែនការ​វិល​ចូល​ស្រុក​វិញ​នេះ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

សូមផ្ដល់មតិលោកឣ្នកខាងក្រោម

ព័ត៌មានផ្សេងៗ











ព័ត៌មានថ្មីៗចុងក្រោយ