អាណិតណាស់! កញ្ញា ទេព បូព្រឹក្ស ត្រូវបានបុរសម្នាក់អាប្រិយ ជះនិងគប់កំប៉ុងស្រាបៀរ ទៅលើរូបនាង ខណៈនាងកំពុងតែច្រៀងនៅលើឆាក

ចុះផ្សាយថ្អៃទី 2019-01-01 00:00:41 | ដោយ 9 views

p1

​រាជធានី​ភ្នំពេញ ៖ កាលពី​វេលាម៉ោង​១០យប់​ ថ្ងៃអង្គារ៍​ ទី២៥ ខែធ្នូ​ ឆ្នាំ២០១៨  តារាចម្រៀងស្រីដ៏ល្បីឈ្មោះប្រចាំផលិតកម្មរស្មីហង្សមាស កញ្ញា ទេព បូព្រឹក្ស ត្រូវបានបុរសម្នាក់ នៅក្នុងហាងលក់គ្រឿងសមុទ្រ មួយកន្លែង ជះនិងគប់កំប៉ុងស្រាបៀរទៅលើរូបនាង ខណៈនាងកំពុងតែច្រៀងនៅលើឆាក នៅក្នុងភោជនីយដ្ឋាន​​យីហោ​ «សមុទ្រ»​ ស្ថិតនៅជិតមន្ទីរពេទ្យ​កុមារជាតិ​ ស្ថិតក្នុងសង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក​ រាជធានីភ្នំពេញ​ បង្ករអោយមានការភ្ញាក់ផ្អើលទាំងកណ្តាលយប់ ។

 

 កញ្ញា ទេព បូព្រឹក្ស បាននិយាយថា កញ្ញាត្រូវច្រៀងនិងសម្ដែងនៅក្នុងកម្មវិធី​ Hite X’mas EditionParty ដែលប្រព្រឹត្តទៅនាយប់ថ្ងៃអង្គារទី២៥ធ្នូ ឆ្នាំ២០១៨ នៅភោជនីយដ្ធាន«សមុទ្រ»ដែលរៀបចំឡើង ដោយក្រុមហ៊ុនស្រាបៀរហៃ Hite របស់ប្រទេសកូរ៉េ ហើយកញ្ញាមកដល់កន្លែងនេះ ត្រៀមច្រៀង៦បទ រួចទៅច្រៀងមួយកន្លែងទៀត លុះនៅមុនពេលកើតហេតុបន្តិច កញ្ញាមកដល់ម៉ោង ៩៖៥០នាទី ហើយម៉ោងដែលកញ្ញា ត្រូវច្រៀងគឺម៉ោង១០យប់ តែម្ចាស់ហាងខឹងមិននិយាយអី ហើយក៏ស្រាប់តែមានបុរសម្នាក់ ក៏គប់កំប៉ុងស្រាបៀរដាក់កញ្ញា តែម្តងខណៈពេលកំពុងច្រៀងនៅលើឆាក។

 ក្រោយកើតហេតុ កញ្ញា​ បូព្រឹក្ស​ Live វិដេអូ នៅលើ Facebook ផ្ទាល់ខ្លួន​របស់កញ្ញា​ រហូតមហាជន​ អ្នកនិយមលេងហ្វេសប៊ុក Likes និង Shares ចែកចាយ Video​របស់កញ្ញាបន្តបន្ទាប់គ្នា​រាប់បង្កមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងដោយសារ តែកញ្ញាស្រែកយំខ្លាំងៗតាមរយៈ Live Video នោះ ព្រោះតែកញ្ញា មកចម្រៀងតាមការអញ្ជើញរបស់ភោជនីយដ្ឋានខាងលើ ដែលជា​ Events របស់ក្រុមហ៊ុនស្រាបៀរហៃ Hite របស់ប្រទេសកូរ៉េនោះ​។

នៅក្នុងវិដេអូ Live នោះដែរ​ គេលឺសំលេងម្ចាស់ហាង ​បានព្យាយាមនិយាយទៅកាន់កញ្ញា​ ទេព​ បូព្រឹក្ស​ ដើម្បីសុំសម្រួលបានអត់? តែកញ្ញាតបវិញថា​ រឿងគេ យក​កំប៉ុង​ស្រាបៀរគប់មកនាងខ្ញុំ ប៉ុណ្ណោះហើយ សម្រួលយ៉ាងម៉េច? ដោយកញ្ញា​ បូព្រឹក្ស​ មិនព្រមសម្រួល​ទេ ហើយខណៈកំពុងតែស្រែកច្រៀងសុខៗស្រាប់ តែ មានគេយកកំប៉ុងស្រាបៀរគប់លើកញ្ញា ធ្វើឲ្យកញ្ញាខ្មាស់គេនិងខឹងសម្បារ យ៉ាងខ្លាំង ដោយសារតែទង្វើមើលងាយ និងមិនឲ្យតម្លៃមកលើកញ្ញា៕

 

សូមផ្ដល់មតិលោកឣ្នកខាងក្រោម

ព័ត៌មានផ្សេងៗ











ព័ត៌មានថ្មីៗចុងក្រោយ