សមត្ថកិច្ចជជុះតាមដងផ្លូវ បើកឡានប្រដេញ បំបុកឡានដឹកឈើកាក់យកលុយ បណ្តាលអោយក្រឡាប់ មនុស្សរងរបួសធ្ងន់៥នាក់ នៅខេត្តមណ្ឌលគីរី

ចុះផ្សាយថ្អៃទី 2019-01-01 00:00:41 | ដោយ 3 views

p1

ខេត្តមណ្ឌលគិរី៖ សេចក្តីរាយការណ៍ប្រាប់ថាមានរថយន្តធុនតូចចំនួន៥គ្រឿង របស់សមត្ថកិច្ចជជុះតាមដងផ្លូវ  និងអ្នកកាសែតជជុះ បាននាំគ្នាធ្វើ សកម្មភាព ប្រដេញបំបុក រថយន្តសាំយ៉ុងដឹកឈើ មួយគ្រឿង បើកបរក្នុងទិស ដៅពីខេត្តមណ្ឌលគិរី ឆ្លងកាត់ស្រុកកែវសីមា ក្នុងទិសដៅយកទៅលក់ នៅប្រទេសវៀតណាម ​បណ្តាលអោយមនុស្ស៥នាក់ បានរងរបួសធ្ងន់ និងស្រាលផ្ទះ មួយខ្នងរលំរួមទាំងរថយន្តចំនួន២គ្រឿងបានរងការខូចខាតយ៉ាងដំណំដោយ សារតែបុកគ្នា ហើយក្រឡាប់ នៅលើដងផ្លូវជាតិលេខ៦៧ នៅចំណុចគីឡូម៉ែត្រ ១៣៦ ស្ថិតនៅភូមិឆ្នែងឃុំស្រែខ្ទុម ស្រុកកែវសីមា ខេត្តមណ្ឌលគិរី កាលពីវេលាម៉ោង៦ព្រឹក ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ ២០១៨។

 

អ្នកឃើញហេតុការណ៍នេះ បានឲ្យដឹងថា នៅមុនពេលកើតហេតុ មានរថយន្ត ធុនតូចចំនួន៥គ្រឿង របស់សមត្ថកិច្ចជជុះតាមដងផ្លូវនិងអ្នកកាសែត បាន នាំគ្នាធ្វើសកម្មភាព ប្រដេញបំបុក រថយន្តសាំយ៉ុង មួយគ្រឿងដែលមានផ្ទុក ឈើប្រណីតពេញ បើកបរក្នុងទិសដៅពីខេត្តមណ្ឌលគិរី ឆ្លងកាត់ស្រុកកែវសីមា ក្នុងទិសដៅយកទៅលក់ នៅប្រទេសវៀតណាម បណ្ដាលឲ្យរថយន្តសាំយ៉ុងដឹក ឈើក្រឡាប់ជាច្រើន ត្រឡប់ខ្ទាតចូល ទៅក្នុងផ្ទះមួយខ្នង របស់បងប្អូនខ្មែរអ៊ីស្លាមបង្កឲ្យមនុស្សនៅក្នុងផ្ទះម្នាក់រងរបួសធ្ងន់ចំណែកមនុស្សនៅលើរថយន្ត សាំយ៉ុង ចំនួន៣នាក់ បានរងរបួសធ្ងន់ ស្រាល បញ្ជូនទៅសង្គ្រោះនៅនៅមន្ទីរពេទ្យ។ ដោយឡែក ម្ចាស់រថយន្តប្រភេទឆ្លាម ដែលប្រដេញបំបុកឡានដឹកឈើ ត្រូវគេស្គាល់អត្តសញ្ញាណហើយ គឺឈ្មោះ«ណាង» បានគេចខ្លួនភ្លាមៗពីកន្លែងកើតហេតុ។

 

ចំណែករថយន្តសាំយ៉ុង ដែលមានផ្ទុកឈើនោះ ត្រូវបានគេបង្ហើបថា មានម្ចាស់ឈ្មោះ រដ្ឋ ជាតៃកុងឡាន និងជាកូនប្រុស របស់លោក មាស សុភាព មេបញ្ជាការវរៈការពារព្រំដែនលេខ២០៤ខេត្តក្រចេះ។

 

ក្រោយ​កើតហេតុ​ សមត្ថកិច្ច​ស្រុក​កែវ​សីមា បាន​ចុះ​ដល់​គោលដៅ និង​បាន​បញ្ជូន​ជន​រង​គ្រោះ​ទាំង​៤​នាក់ ទៅ​ធ្វើការ​​សង្គ្រោះ នៅ​មណ្ឌល​សុខភាព ស្រុក​កែវ​សីមា ហើយ​ខ្លះ​ទៀត ​ត្រូវ​បាន​បញ្ជូន​ទៅ​សង្គ្រោះ នៅ​ឯ​ប្រទេស​​​វៀតណាម​ ៕

សូមផ្ដល់មតិលោកឣ្នកខាងក្រោម

ព័ត៌មានផ្សេងៗ











ព័ត៌មានថ្មីៗចុងក្រោយ