មេឈ្មោះ លី ភារម្យ ជាមន្ត្រីយោធានិង ឈ្មោះ លី ភារ៉ាត់ សម្រុកដឹកជញ្ជូនឈើពីតំបន់ដែនជម្រកសត្វព្រៃភ្នំព្រេច ឆ្លងកាត់ខេត្តក្រចេះ ចេញទៅស្រុកយួន យ៉ាងពេញបន្ទុក

ចុះផ្សាយថ្អៃទី 2019-01-01 00:00:41 | ដោយ 2 views

p1

ខេត្តក្រចេះ ៖ ប្រភពប្រាប់ថា ឈើ​លេខ​១​ ប្រមាណ​ជិត​២០០​ម៉ែត្រគូប ត្រូវ​បាន​ដឹក​ចេញពី​តំបន់​ព្រៃ​ការពារ​ភ្នំ​ព្រេចទឹកដី​ស្រុក​កោះ​ញែក ខេត្តមណ្ឌលគិរី រាល់ថ្ងៃ​ឆ្លងកាត់​ផ្លូវលំ​ឃុំ​រលួស​សែន​ជ័យ និង​ឃុំ​ស្រែ​ជិះ ស្រុក​សំបូរ ខេត្តក្រចេះ រួច​ដឹក​បន្ត​តាម​រថយន្ត​សាំ​យ៉ុ​ង​កែ​ច្នៃឆ្លង​ដែន​ទៅ​ប្រទេស​វៀតណាម តាម​ច្រក​ ស្រុក​ស្នូល នឹង​ច្រក​ស្រុក​មេ​ម៉ត់​ដោយ​មាន​ថៅកែ​ពីរ​នាក់​បងប្អូន ​ឈ្មោះ​លី ភារ​ម្យ (​ជា​មន្ត្រី​យោធា​) នឹង​ឈ្មោះ លី ភា​រ៉ាត់ ជា​អ្នក​ទទួលខុសត្រូវ​។ សកម្មភាព​របស់​ក្រុម​ឈ្មួញ ក្នុងការ​ដឹកជញ្ជូន​ឈើ ​ពី​តំបន់ ​ដែនជម្រកសត្វព្រៃ​ភ្នំ​ព្រេច ចេញទៅ​ស្រុក​យួន យ៉ាង​រលូន ​គឺ​ដោយសារ​មានការ​ឃុបឃិត ​ពី​សំណាក់​មន្ត្រី​ជំនាញ​និង​សមត្ថកិច្ច​ពាក់ព័ន្ធ​ជាច្រើន​ស្ថាប័ន​។

ប្រភព បាន​ឲ្យ​ដឹងបន្តថា ឈ្មួញ​២​នាក់​បងប្អូន ​ដែល​ម្នាក់​ឈ្មោះ លី ភារ​ម្យ ជា​មន្ត្រី​យោធា​និង​ម្នាក់ទៀត​ឈ្មោះ លី ភា​រ៉ាត់ ជា​អ្នកទទួលខុសត្រូវ​កំពុង​បង្កើន​សកម្មភាព​កាប់​ឈើ ​ពី​តំបន់​ដែនជម្រកសត្វ ព្រៃ​ភ្នំ​ព្រេច ចេញទៅ​ស្រុក​យួន​យ៉ាង​ពេញបន្ទុក​។ មេ​ឈ្មួញ​២​នាក់​បងប្អូន​បាន​ប្រើ​រថយន្ត​បង្កុង​និង​រថយន្ត​អ៊ី​ហ្វា​ពី​១២​ ទៅ​១៥​គ្រឿង ដឹក​ចេញពី​តំបន់​ ដែនជម្រកសត្វព្រៃ​ភ្នំ​ព្រេច យ៉ាង​គគ្រឹកគគ្រេង​ ហើយ​ក្នុង​រថយន្ត​មួយគ្រឿង ​អាច​ផ្ទុក​ឈើ​ បាន​ពី​១០​ម៉ែត្រគូប​ទៅ​១៥​ម៉ែត្រគូប​ឬ​ច្រើនជាង​នេះ​។ ដោយមេឈ្មួញ២នាក់ បងប្អូន«ដឹកជញ្ជូនតាម​រថយន្ត​ធុន​ប៉ា​កុង នឹង​អ៊ី​ហ្វា ចំនួន​១២​ទៅ​១៥​គ្រឿង បាន​ដឹកឈើ​ចេញពី​តំបន់​របៀង​ នៃ​ដែន​ជម្រក​ ការពារ​សត្វព្រៃ​ភ្នំ​ព្រេច ខេត្តមណ្ឌលគិរី​ រាល់ថ្ងៃ ដោយ ​ក្នុង​មួយ​គ្រឿង ​គេ​អាច​ផ្ទុក​ឈើ​ ចាប់ពី​១០​ម៉ែត្រគូប ​ទៅ​១៥​ម៉ែត្រគូប ដឹក​បន្តកន្ទុយ​គ្នា​ ទាំង​ថ្ងៃ​យប់ រួច​យក​ទៅ​ទម្លាក់​នៅ ​ចំណុច​ផ្លូវ​ដើម​ម៉ៃសាក់​ជាប់​ផ្លូវជាតិ​លេខ​៧ ក្នុងភូមិ​ស្រែ​ស្បូវ ឃុំ​ក្បាលដំរី ស្រុក​សំបូរ ខេត្ត​ក្រចេះ ដើម្បី​ឲ្យ​ក្រុម​រថយន្ត​សាំ​យ៉ុ​ង​ដឹក​បន្ត​ទៅ​ព្រំដែន​តាម​របៀប​កណ្តៀ​ពួន​ដំបូក​»។​

 

គេមិនដឹងច្បាស់ទេថា តើលោកនាយរដ្ឋបាល​ព្រៃឈើ​ខេត្តមណ្ឌលគិរី ក៏ដូចជា​ នាយរដ្ឋបាល​ព្រៃឈើ​ក្នុង​ខេត្តក្រចេះរួមទាំងលោក មេប៉េអឹមមកពីផ្ទៃប្រទេស ទទូលទិសប្រចាំ ភូមិភាគឥសាន្ត  ទទួលបាន​ផលប្រយោជន៍​ ជាប្រចាំ ​ពី​ឈ្មួញ​ឈ្មោះ លី ភារ​ម្យ និង​ឈ្មោះ លី ភា​រ៉ាត់ ប៉ុន្មានពាន់-ម៉ឺនដុល្លានោះទេ ទើប​ពួក គេ​មិន​ ចាត់វិធានការ​បង្ក្រាប​ ឈ្មួញ​ទាំង​២​នាក់​នេះឡើយ​។ ជាក់ស្ដែង​ឈ្មួញ​ឈ្មោះ លី ភារ​ម្យ និង​ឈ្មោះលី ភា​រ៉ាត់ធ្វើ​សកម្មភាព​កាប់​ឈើនិង​ដឹកជញ្ជូន​ឈើ ​ចេញពី​តំបន់​ដែនជម្រកសត្វព្រៃ​ភ្នំ​ព្រេចស្រុក​កោះ​ញែក ខេត្តមណ្ឌលគិរី ច្រើន​ ឆ្នាំ​មកហើយ​ មិនដែល​ឃើញ​មន្ត្រីរដ្ឋបាល​ព្រៃឈើ មន្ត្រី​បរិស្ថាន ឬ​សមត្ថកិច្ច​ ពាក់ព័ន្ធ​ចាត់វិធានការ​បង្ក្រាប​ឈ្មួញ​ទាំង​២​នាក់​នេះ​នៅឡើយ​ទេ​។ ផ្ទុយទៅវិញ​មន្ត្រីរដ្ឋបាល​ព្រៃឈើ មន្ត្រី​បរិស្ថាន ក៏ដូចជា​ សមត្ថកិច្ច​ពា​ក់​ព័ន្ធ ​ក្នុង​ខេត្តមណ្ឌលគិរី និង​ខេត្តក្រចេះ ត្រូវបាន​គេ​ដឹងថា​ជា​អ្នក​ឃុបឃិត​បើកដៃ​ឲ្យ​ឈ្មួញ​ឈ្មោះ លី ភារ​ម្យ និង​ឈ្មោះ លី ភា​រ៉ាត់ បន្តសកម្មភាព​បំផ្លាញ​ព្រៃឈើ​និង​ដឹកជញ្ជូន​ឈើ​ចេញទៅ​ស្រុក​យួន​យ៉ាង​ពេញបន្ទុក​ដើម្បី​ជា​ថ្នូរ​នឹង​ផលប្រយោជន៍​៕

 

សូមផ្ដល់មតិលោកឣ្នកខាងក្រោម

ព័ត៌មានផ្សេងៗ











ព័ត៌មានថ្មីៗចុងក្រោយ