ថៅកែហាងលក់នំខួបកំណើត (ស្លាប់លើបង្គង) នៅខេត្តសៀមរាប

ចុះផ្សាយថ្អៃទី 2019-01-01 00:00:40 | ដោយ 8 views

p1

ខេត្តសៀមរាប  ៖ ថៅកែ​ហាង​លក់​នំ​ខួបកំណើត បាន​គាំងបេះដូង​ស្លាប់ (ស្លាប់ លើបង្គង) ពេលនាំ​ស្រី​ស្នេហ៍​ទៅ​ដេក​នៅ​ផ្ទះសំណាក់ សែន​សុខ ដែល​មាន​ទីតាំង​ស្ថិតនៅក្នុង​ភូមិ​សាលាកន្សែងសង្កាត់​ស្វាយដង្គំ ក្រុង​សៀមរាប ខេត្តសៀមរាប នៅ​ម៉ោង១ កន្លះរំលងអធ្រាត្រ​ឈានចូល​ថ្ងៃទី ២៩ ខែ​ធ្នូ ឆ្នាំ ២០១៨ ។​

 

សមត្ថកិច្ចប្រាប់​ឱ្យ​ដឹង​ថា ជន​រង​គ្រោះ​ដែល​គាំងបេះដូង​ស្លាប់​(ស្លាប់លើបង្គង) នោះ​មាន ឈ្មោះ ជួន សំបូរ ភេទ​ប្រុស អាយុ​៣១​ឆ្នាំ មុខរបរ​បើកហាង​លក់​នំ​ខួបកំណើត មានស្រុក​កំណើត​នៅ ភូមិ​អណ្តូងទឹក ឃុំ​ថ្ម​ស ស្រុក​បុ​ទុម​សាគរ ខេត្តកោះកុង។ បច្ចុប្បន្ន​ស្នាក់​នៅផ្ទះ​ជួល​ ធ្វើ​នំ នៅ​ភូមិ​វិហារ​ចិន សង្កាត់​ស្វាយ​ដង្គំ ក្រុង​-​ខេត្តសៀមរាប ។ផឹកស្រាស្រវឹងខ្លាំង ហើយនាំស្រីស្នេហ៍ មកដេកពេលមានអារម្មណ៍ស្រើបស្រាលខ្លាំង ព្រោះឃើញសាច់សខ្ចី ទើបបណ្តាលឱ្យគាំងបេះ ដូងស្លាប់តែម្តងទៅ។ ​រីឯ​ស្ត្រី​ជា​ដៃគូ​រលើ​គ្រែ​នោះ​មិន​ត្រូវ​បាន​សមត្ថកិច្ច​បង្ហាញ​អត្តសញ្ញាណ​ឱ្យ​បានដឹង​នោះ​ទេ ។

 

ក្រោយ​ពី​កម្លាំង​ជំនាញ​បាន​ធ្វើការ​ពិនិត្យ​កោសល្យ​វិ​ច្ច័​យ​ ​សន្និដ្ឋាន​បាន​ថា ជន​រង​គ្រោះ​ ពិតជា​ស្លាប់​ដោយសារ​គាំងបេះដូង ​ពិតប្រាកដ​មែន ពុំ​មែន​ជា​ករណី​ឃាតកម្ម​អ្វី​នោះ​ទេ ។​សាកសព​ជន​រង​គ្រោះ​សមត្ថកិច្ចប្រគល់អោយគ្រួសារយក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​ ៕

សូមផ្ដល់មតិលោកឣ្នកខាងក្រោម

ព័ត៌មានផ្សេងៗ











ព័ត៌មានថ្មីៗចុងក្រោយ