ប្រធានកាំកុងត្រូល ច្រកទ្វារតំបន់បឹងត្រកួន ដែលទើបផ្លាស់ថ្មី ក្រឡាប់ឡានធ្លាក់ទឹកស្លាប់ បាត់បង់ជីវិត

ចុះផ្សាយថ្អៃទី 2019-01-01 00:00:40 | ដោយ 7 views

p1

ខេត្តបន្ទាយមានជ័យ ៖ លោក សំ ធារ័ត្ន ប្រធានកាំកុងត្រូលច្រកទ្វារតំបន់ បឹងត្រកួនដែលទើបផ្លាស់ថ្មី ត្រូវបាន​ស្លាប់បាត់បង់ជីវិត បន្ទាប់ពីជួប ឧបទ្ទវហេតុគ្រោះថ្នាក់ចរាចរណ៍គាបជាប់នៅក្នុងរថយន្ត។ នៅលើកំណាត់ផ្លូវជាតិលេខ៥៨ ក្នុងភូមិសាស្រ្ត ឃុំចំការគ ស្រុកស្វាយចេក បណ្តាលអោយ ស្លាប់បាត់បង់ជីវិត ត្រូវបាន គេប្រទះឃើញ នៅព្រឹកថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៨ ក្នុងស្រះ មួយកន្លែង ក្បែរផ្លូវជាតិ។

 

សមត្ថកិច្ច បានអោយដឹងថា ពេលហេតុការណ៍ កើតឡើង មិនមាន នរណាម្នាក់បានដឹងនោះទេ ព្រឹកឡើងទើបប្រទះឃើញ រថយន្តក្រឡាប់ ធ្លាក់ចូល ទៅ ក្នុងស្រះដោយសាកសពគាបជាប់ក្នុងរថយន្ត។សមត្ថកិច្ចបានជួយអន្តរាគមន៍ ទាញយកសព និងស្ទួចរថយន្ត ចេញពីក្នុងស្រះ និងទំនាក់ទំនង ទៅសាច់ញាតិ ឲ្យមកទទួលសព យកទៅធ្វើបុណ្យ តាមប្រពៃណី៕

សូមផ្ដល់មតិលោកឣ្នកខាងក្រោម

ព័ត៌មានផ្សេងៗ











ព័ត៌មានថ្មីៗចុងក្រោយ