ឃុំខ្លួនសមត្ថកិច្ចជជុះ តាមដងផ្លូវ ដែលបើកឡាន បំបុកឡានដឹកឈើ បណ្តាលអោយ ក្រឡាប់ ស្លាប់ និងរបួសមនុស្សច្រើននាក់ នៅស្រុកកែវសីមា

ចុះផ្សាយថ្អៃទី 2019-01-01 00:00:40 | ដោយ 8 views

p1

ខេត្តមណ្ឌលគិរី ៖ រសៀលថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៨ បន្ទាប់ពីសាកសួរ បំភ្លឺជុំវិញករណីដេញឡានដឹកឈើ បង្កឲ្យមានគ្រោះថ្នាក់ចរាចរណ៍ ដែលក្នុងហេតុការណ៍នោះ បណ្ដាលឲ្យមនុស្សស្លាប់ម្នាក់ និងរងរបួសស្រាលធ្ងន់ច្រើននាក់ នៅចំណុច Km១៣៦ក្នុងភូមិត្រពាំងផ្អេរ ឃុំស្រែខ្ទុម ស្រុកកែវសីមា ខេត្តមណ្ឌលគិរី វេលាម៉ោង៦កន្លះថ្ងៃទី២៧ខែធ្នូឆ្នាំ២០១៨ នោះ។តុលាការ​សម្រេច​ឃុំខ្លួន ជនសង្ស័យ​ ០៤​នាក់ ដែល​កម្លាំងស្នងការដ្ឋាន​ នគរបាលខេត្តមណ្ឌលគិរី​ បាន​ឃាត់ខ្លួន​កាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៨ ជុំវិញ​ករណី​ប្រដេញ​ឡានដឹកឈើ ​បង្កឲ្យមានគ្រោះថ្នាក់​ចរាច​រណ៍ ។

 

ជនសង្ស័យ​ដែលត្រូវឃុំខ្លួន​នោះ​មានទី១.​ ឈ្មោះ យូ រ៉ាវុធ ភេទប្រុស អាយុ៥១ឆ្នាំ មុខរបរយោធាការិយា ល័យទី២ កងទ័ពជើងគោកប្រចាំគោលដៅខេត្តមណ្ឌលគីរី។២.ឈ្មោះ វ៉ាន់ រួន ភេទប្រុសអាយុ៥៤ឆ្នាំនគរបាលសេដ្ឋកិច្ចក្រសួងមហាផ្ទៃ។៣.ឈ្មោះ ស្រ៊ុន ឈួន ភេទប្រុស អាយុ៤៣ឆ្នាំ មុខរបរ មន្ត្រីរដ្ឋបាលព្រៃឈើស្រុក កែវសីមា។៤.ឈ្មោះ សៀង ចំរ៉ុង ភេទប្រុស អាយុ៣៥ឆ្នាំ មុខរបរ មន្ត្រីនគរបាលផ្នែកអត្តសញ្ញាណកម្ម។ ក្រោយ​ពី​សាកសួរ​​រួច​មក​ត្រូវបានអយ្យការ​សម្រេច​ចេញ​ដីកា​ឃុំ​ខ្លួន​ជា​បណ្តោះអាសន្ន​ ទៅលើ​ជនសង្ស័យ​ទាំង​០៤​នាក់​នោះតែម្តង ។

 

ដោយឡែក ជនសង្ស័យ​ជនសង្ស័យ ​ចំនួន​៣​នាក់​ទៀត ដែល​រត់គេចខ្លួន ​រួមមាន ៖ ១.​សៅ សំណាង ភេទ​ប្រុស អាយុ​២៥ឆ្នាំមុខរបរ​អ្នកសារព័ត៌មានជា​អ្នក​បើកឡាន​ប្រដេញ និង​កៀរ​រថយន្ត ​បណ្តាលអោយ​ជ្រុល​ចូលទៅ​បុក​ផ្ទះ​និង​បុក​មនុស្ស​ស្លាប់កំពុង​រត់គេចខ្លួន​,២.​សៅ រ៉ានី ភេទ​ប្រុសមុខរបរ​អ្នកសារព័ត៌មាន កំពុង​រត់គេចខ្លួន និង​៣.​ប៉ុង កា​នួ​ត ភេទ​ប្រុស អាយុ​៤៣​ឆ្នាំ មុខរបរ​យោធា កំពុង​រត់គេចខ្លួន។ចំពោះ​ជនសង្ស័យ​ដែល​រត់គេចខ្លួន​ទាំង​៣​នាក់​នេះកម្លាំង​ សមត្ថកិច្ច​កំពុង​តាម​ចាប់ខ្លួន ដើម្បី​យកមក​ផ្តន្ទាទោស​តាមច្បាប់ ៕

 

សូមផ្ដល់មតិលោកឣ្នកខាងក្រោម

ព័ត៌មានផ្សេងៗ











ព័ត៌មានថ្មីៗចុងក្រោយ