រន្ឋត់ណាស់! ស្ត្រីម្នាក់ត្រូវឡាន បុកដាច់ក្បាល ខ្ទាតចេញពីស្មា ស្លាប់យ៉ាងអាណោចអធម

ចុះផ្សាយថ្អៃទី 2019-01-01 00:00:40 | ដោយ 8 views

p1

ខេត្តសៀមរាប ៖ ស្ត្រីម្នាក់ ត្រូវរថយន្ត បុកដាច់ក្បាល ខ្ទាតចេញពីស្មា ប្រមាណ ៣០ម៉ែត្រស្លាប់ភ្លាមៗ មើលទៅ គួរឲ្យរន្ធត់បំផុត ពេលកំពុងជិះម៉ូតូ លើដងផ្លូវ គ្រួសក្រហម កាលពី ថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១៨ នៅត្រង់ចំណុច ភូមិបុស្សធំឃុំខ្នារពោធិ៍ ស្រុកសូទ្រនិគម ខេត្តសៀមរាប។

 

សមត្ថកិច្ច បានឲ្យដឹងថា គ្រោះថ្នាក់នេះ បង្កឡើងដោយ រថយន្ដម៉ាក តូយូតា តាកូម៉ា ពណ៌ឈាមជ្រូក ពាក់ស្លាកលេខ ភ្នំពេញ 2-U2718 បើកបរដោយ ឈ្មោះ ពេទ្យ សូឡូ ភេទប្រុសអាយុ ២៩ឆ្នាំ មាននៅ ភូមិសូភី ឃុំកន្ទ្រាំង ស្រុកប្រាសាទបាគង បើកបរក្នុងទិសដៅពីជើងទៅត្បូង បានបុកជាមួយម៉ូតូ ម៉ាក ហុងដាឌ្រីមពណ៌ខ្មៅឆ្នាំផលិត២០១៧ពាក់ស្លាកលេខ សៀមរាប 1Y 1353 បើក បរដោយ ឈ្មោះ សយ ស៊ាន់ អាយុ ៣៣ឆ្នាំ ភេទស្រី នៅភូមិត្រពាំងប្រីយ៍ ឃុំពពេល ស្រុកសូទ្រនិគម បើកបរក្នុងទិសដៅពីត្បូងទៅជើង បណ្ដាលឱ្យដាច់ក្បាលត្រឹមករ ខ្ទាតចេញពីដងខ្លួន ស្លាប់ភ្លាមៗ៕

 

សូមផ្ដល់មតិលោកឣ្នកខាងក្រោម

ព័ត៌មានផ្សេងៗ











ព័ត៌មានថ្មីៗចុងក្រោយ