សន្និសីទលើក​ដំបូង​​ ស្ដី​ពី​ការ​វិនិយោគ ​របស់​ជប៉ុន​​​ និង​ការ​អភិវឌ្ឍន៍​បណ្ដុំ​ ឧស្សាហកម្ម​ក្នុង​សហគមន៍ ​អាស៊ាន​

ចុះផ្សាយថ្អៃទី 2017-01-24 02:00:17 | ដោយ 147 views

p1

ព្រឿង​ វិសាល ID:049
សៅរ៍, ១៤ មករា ២០១៧ 15:08

ភ្នំពេញ៖​ នៅថ្ងៃ​សៅរ៍​​ ទី​ ១៤​ ខែ​មករា​ ឆ្នាំ​ ២០១៧​​ នេះ​ សមាគមន៍​អតីត​និស្សិត​កម្ពុជា​ ដែល​បាន​ បញ្ចប់​ការ​សិក្សា​មក​ពី​ប្រទេស​ជប៉ុន​ (Japan Alumni of Cambodia) បាន​រៀប​ចំ​សន្និសីទ​លើក​ទី​មួយ​ស្ដី​ពី​ការ​វិនិយោគរបស់​ជប៉ុន​ និង​ការ​អភិវឌ្ឍន៍​បណ្ដុំឧស្សាហកម្ម​ ក្នុង​សហគមន៍​អាស៊ាន​ ដែល​ធ្វើ​ឡើង​នៅ​សណ្ឋាគារ​ភ្នំ​ពេញ​ ហើយ​​កម្មវិធី​នេះ​ទទួល​បាន​ការ​គាំ​ទ្រពី​សមាគមន៍​ និស្សិត​អន្តរជាតិ​ប្រចាំ​តំបន់​អាស៊ី​ ដែល​បញ្ចប់​ការ​សិក្សា​មក​ពី​ប្រទេស​ជប៉ុន​ (Asia Japan Alumni International) ។​

សន្និសីទ​នេះ​ត្រូវបានធ្វើឡើងក្នុងគោល​ដៅ ​ផ្ដល់​ជូនដល់​អ្នក​ចូល​រួម​ទាំង​អស់ ​ដែល​មក​ពី​បណ្ដា​ប្រទេស​ផ្សេងៗ​ក្នុង​តំបន់​អាស៊ាន​នូវ​ព័ត៌មាន​ស្ដីពី​ឱកាស​ក្នុង​ការ​វិនិយោគ​ ក៏​ដូចជា​ផ្លាស់​ប្ដូរ​បទពិសោធន៍​ស្ដី​ពី​ការ​វិនិយោគ​របស់​ប្រទេស​ជប៉ុន​ក្នុង​តំបន់​អាស៊ាន​រួម​ទាំង​ ក្នុង​ប្រទេស​កម្ពុជា​ផង​ដែរ​។​​

 លោក​ វុទ្ធី​ មុន្នី​រ័ត្ន​ ប្រធាន​សមាគមន៍​និស្សិត កម្ពុជា​ដែល​បញ្ចប់​ការ​សិក្សា​មក​ពី​ប្រទេស​ជប៉ុន​ បាន​ថ្លែង​ក្នុង​សន្និសីទ​នេះ​ថា​ ​«​បើ​ប្រៀប​ធៀប​ទៅ​នឹង​ប្រទេស​នានា​ ក្នុង​តំបន់​ ប្រទេស​កម្ពុជា​គឺ​ជា​ទីតាំង​ថ្មី​បំផុត​មួយ​សម្រាប់​ការ​វិនិយោគទ្រង់​ទ្រាយ​ធំ​របស់ ​ប្រទេស​ជប៉ុន​។​ ខ្ញុំ​សង្ឃឹម​ថា​សន្និសីទ​ក្នុង​ថ្ងៃ​នេះ​នឹង​ផ្ដល់​ការ​យល់​ដឹង ​កាន់​តែ​ច្បាស់​ស្ដី​ពី​ការវិនិយោគ​របស់ជប៉ុន ​ក្នុង​ទីផ្សារ​កម្ពុជា​ ជា​ពិសេស​នឹង​ទាក់​ទាញ​ការ​វិនិយោគ​ធំ​ៗ​ បន្ថែម​ទៀត​ពី​ប្រទេស​ជប៉ុន​មក​កាន់​ទីផ្សារ​ថ្មី​មួយ​នេះ​»​ ។


លោកបន្តថា​ «​សន្និសីទ​ក្នុង​ថ្ងៃ​នេះ​ក៏រួម​បញ្ចូល​ផង​ដែរ​នូវ​​ការ​ ចែក​រំលែក​បទពិសោធន៍​ពី​អ្នក​ជំនាញ​ ដែល​អញ្ជើញ​មក​ពី​ប្រទេស​នានា​ក្នុង​តំបន់​ស្ដី​ពីការ​អនុវត្ត​ច្បាប់ ​របស់​រដ្ឋាភិបាល​ប្រទេស​និមួយ​ៗ ​ក្នុង​ការ​ទាក់​ទាញ​ការ​វិនិយោគបរទេស​ ក៏​ដូចជា​គន្លឺះ​ នៃ​ការ​រីក​ដុះ​ដាល ​នៃអាជីវកម្ម​ធន​តូច​ និង​មធ្យ​ម​ដោយ​សារវត្ត​មាន ​នៃ​​ឧស្សាហកម្ម​របស់​ជប៉ុន​» ​។

គួរ​បញ្ចាក់​ផង​ដែរ​ថា​សន្និសីទ​នេះ​ ទទួល​បាន​ការ​អញ្ជើញ​ចូល​រួម​ ជា​គណៈ​អធិប​តី​ពី​ ឯកឧត្តម​ យក់​ ង៉ុយ រដ្ឋ​លេខាធិការក្រសួង​អប់​រំ​​ យុវជន​ និង​កីឡា​ នៃ​ប្រទេស​កម្ពុជា​ ឯកអគ្គរដ្ឋ​ទូ​ត​ជប៉ុន​ប្រចាំ​នៅ​កម្ពុជា​ ប្រធានសមាគមធុរកិច្ច ជប៉ុនប្រចាំកម្ពុជា​ ប្រធានអង្គការJICA នៅកម្ពុជា​ សមាគមអតិតនិស្សិតខ្មែរ នៅអាមេរិកអូស្រ្តាលីអង់គ្លេស​ ណូវែលហ្សេឡង់និង​សមាជិក​នៃ​សមាគមន៍​ និស្សិតក្នុង​តំបន់​​អាស៊ាន ដែល​បញ្ចប់​ការ​សិក្សា​មក​ពី​ប្រទេស​ជប៉ុន​ ដែល​មាន​ចំនួន​អ្នក​ចូ​ល​រួម ​សរុប​ប្រមាណ​ ១៥០​នាក់ ៕

Copyright (c) Dap-news.com 2016

សូមផ្ដល់មតិលោកឣ្នកខាងក្រោម

ព័ត៌មានផ្សេងៗ











ព័ត៌មានថ្មីៗចុងក្រោយ