Galaxy A ស៊េរី ២០១៧ ត្រូវបានដាក់សម្ភោធ ជាផ្លូវការសម្រាប់លក់ ក្នុងទីផ្សារកម្ពុជា 

ចុះផ្សាយថ្អៃទី 2017-01-24 02:00:15 | ដោយ 186 views

p1

ដើមអម្ពិល ID:049
ថ្ងៃច័ន្ទ, ២៣ មករា ២០១៧ 14:52

ភ្នំពេញ៖ សាខាក្រុមហ៊ុនថៃសាមសុង អេឡិកត្រូនិកបានដាក់សម្ភោធ ទូរស័ព្ទសាមសុង Galaxy A ស៊េរី២០១៧ សំរាប់លក់ក្នុងទីផ្សារកម្ពុជា ជាផ្លូវការហើយនាថ្ងៃទី២១ ខែមករា ឆ្នាំ២០១៧ នៅ រាជធានីភ្នំពេញ រួមមាន Galaxy A7 Galaxy A5 និង Galaxy A3 ។ ការបង្ហាញវត្តមានជាផ្លូវការនេះដែរ Galaxy A ស៊េរី ២០១៧ ពិតជាបានផ្តល់ការទាក់ទាញ ចំណាប់អារម្មណ៍ របស់អតិថិជនក្នុងការចូលរួម និងធ្វើតេស្ត ដោយផ្ទាល់នូវលក្ខណៈពិសេស​រួមទាំងបច្ចេកវិទ្យាទំនើប ដែលបានបំពាក់លើត្រ កូលរបស់ Galaxy A ស៊េរី ២០១៧ទាំងបីម៉ូឌែលនេះយ៉ាងច្រើនកុះករ ផងដែរ ។

ទូរស័ព្ទ Galaxy A ស៊េរី ២០១៧   ត្រូវបានរចនាប្រកបដោយប្រណីតភាព និងបច្ចេកវិទ្យាថ្មីៗដែលមាន    លក្ខណៈពិសេសរួមមាន ការមេរ៉ាទាំងមុខនិងក្រោយទំហំ ១៦ មេហ្គាភីកស៊ែល (Galaxy A7 និង Galaxy A5) មុខងារ IP68 ជាអាវក្រោះការជ្រាបទឹកជម្រៅរហូតដល់ 1.5m រយៈពេល ៣០នាទី និងការពារធូលី មុខងារស្គេនក្រយ៉ៅដៃ និង USB-C សំរាប់សាកថ្ម ។ Galaxy A7 មានអេក្រង់ធំរហូតដល់ 5.7 អ៊ីញ មានថ្មទំហំធំរហូតដល់ 3600mAh មាន Ram 3GB និង មេម៉ូរីក្នុងម៉ាស៊ីន 32GB ។ Galaxy A5 និង Galaxy A3 ក៏មានលក្ខណៈពិសេសប្រហែលនឹង Galaxy A7 ផងដែរ ។

នៅក្នុងកម្មវិធីនេះលោក Seungho Choi អគ្គនាយកគ្រប់គ្រងសាខាក្រុមហ៊ុន ថៃសាមសុងអេឡិកត្រូនិកប្រចាំ ប្រទេសកម្ពុជាបានមានប្រសាសន៍ថា៖ « ក្រុមហ៊ុនសាមសុងតែងតែ ព្យាយាមផ្តល់ជូនអតិថិជន យើងនូវផលិតផលដែល ឈានមុខគេបំផុត នៅក្នុងទីផ្សារ ហើយទូរស័ព្ទ Galaxy A ស៊េរី ២០១៧ គឺជាគំរូស្រាប់។ ទូរស័ព្ទ Galaxy A7 Galaxy A5 និង Galaxy A3 ស៊េរី ២០១៧ របស់យើងត្រូវបាន ផលិតឡើងជាមួយការ វិវឌ្ឍន៍បច្ចេកវិទ្យាថ្មីៗ ដែលនាំមកនូវការរចនាដ៍ប្រណីត ប្រតិបត្តិការប្រកបដោយថាមពល និងជាទូរស័ព្ទដែលផ្តល់ភាពងាយស្រួល បំផុតដល់អ្នកប្រើប្រាស់» ។

នៅក្នុងកម្មវិធីដាក់សម្ភោធជាផ្លូវការ នូវទូរស័ព្ទសាមសុង Galaxy A ស៊េរី ២០១៧ ក៏មានវត្តមានកញ្ញា ហែម ថុនវិទិនី  កីឡាការនីហែលទឹកជម្រើសជាតិកម្ពុជា កញ្ញា ចិត្ត កញ្ចនា អ្នកនិពន្ឋ និងតារាចម្រៀង និងលោក ច័ន្ទ វាសនា (Bong Jim) អ្នកជំនាញថតរូបដោយ Smart phone ហើយអ្នកចូលរួមបាន សប្បាយរីករាយក្នុងការថតរូប Selfie ជាមួយ Idol របស់គេ លេងហ្គេមសប្បាយៗ រួមទាំងការប្រកួតប្រជែង ទេពកោសល្យផ្ទាល់ខ្លួន  (Show Your A) និងឈ្នះបានរង្វាន់ អនុស្សាវរីយ៍ភ្លាមៗផងដែរ ។ 

កម្មវិធីផ្តល់ជូនពិសេស រាល់ការទិញ Galaxy A ស៊េរី ២០១៧ ម៉ូឌែលណាមួយដូចជា Galaxy A7 Galaxy 5 ឬGalaxy A3 ដែលមានការធានាត្រឹមត្រូវ និងនាំចូលស្របច្បាប់ទូទាំងប្រទេស លោកអ្នកនឹងទទួលបាននូវការផ្តល់ជូនបន្ថែម ជាច្រើនដូចជា Power Bank 10,000mAh ដងថត Selfie Bluetooth Clear Cover ស្រ្គីនការពារ Holding Ring ដែលមានជាស្រេច នៅក្នុងប្រអប់ទូរស័ព្ទ និង ស៊ីមកាត ជាមួយគម្រោង Power+១រហូតដល់ថ្ងៃទី២១ ខែមេសា ពីក្រុមហ៊ុន Smart ។

សូមកុំអោយឪកាសដ៏ល្អនេះរំលងផុតឲ្យសោះ ព្រោះកាដូផ្តល់ជូនជាច្រើនកំពុង រង់ចាំលោកអ្នក ។ 
សំរាប់ព័ត៌មានបន្ថែមសូមទំនាក់ទំនង មកផ្នែកបំរើអតិថិជនទូរស័ព្ទលេខ 023 993 232 ។

អំពីក្រុមហ៊ុន Samsung Electronics Co., Ltd. 
គឺជាក្រុមហ៊ុននាំមុខគេលើពិភពលោកផ្នែកបច្ចេកវិទ្យា ដោយផ្តល់លទ្ធភាពថ្មីៗ ជូនមនុស្សគ្រប់រូប គ្រប់ ទីកន្លែង ។ តាមរយៈ ការបង្កើតថ្មី និងរបកគំហើញ ឥតឈប់ឈរ យើងកំពុងតែផ្លាស់ប្តូរឲ្យកាន់តែប្រសើរឡើង នូវពិភពទូរទស្សន៍ ស្មាតហ្វូន កុំព្យូទ័រផ្ទាល់ខ្លួន កុំព្យូទ័រលើតុ ម៉ាស៊ីនថតរូប ឧបករណ៍ផ្ទះបាយ ម៉ាស៊ីនថតចម្លង ប្រព័ន្ធ LTE ឧបករណ៍វេជ្ជសាស្ត្រ ឧបករណ៍ផ្សេងៗ ដែលប្រើប្រព័ន្ធអគ្គិសនី និងដំណោះស្រាយផ្សេងៗ ប្រើប្រព័ន្ធ LED ។ ដើម្បីទទួលបានព័ត៌មានថ្មីៗ សូមចូលមើលគេហទំព័រ https://news.samsung.com/global/
 

Copyright (c) Dap-news.com 2016

សូមផ្ដល់មតិលោកឣ្នកខាងក្រោម

ព័ត៌មានផ្សេងៗ











ព័ត៌មានថ្មីៗចុងក្រោយ