ដូណាល់ ត្រាំ ចាប់ផ្តើមលុបបំបាត់ មរតករបស់លោក អូបាម៉ា

ចុះផ្សាយថ្អៃទី 2017-01-24 02:00:12 | ដោយ 160 views

p1

ណៃ តុលា ID:013
អង្គារ, ២៤ មករា ២០១៧ 08:08

បរទេស៖ លោក ដូណាល់ ត្រាំ ប្រធានាធិបតីអាម៉េរិក បានចាប់ផ្តើមកិច្ចខិតខំប្រឹងប្រែង ក្នុងការរុះរើនូវកេរ្តិ៍តំណែល របស់ លោក បារ៉ាក់ អូបាម៉ា លើកិច្ចព្រមព្រៀងពាណិជ្ជកម្ម ជាមួយប្រទេសចំនួន ១១ និងនៅអាស៊ីប៉ាស៊ីហ្វិក។

យោងតាមសារព័ត៌មាន THE GUARDIAN ចេញផ្សាយនៅថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៧ បានឲ្យដឹងថា ប្រធានាធិបតីថ្មីរបស់អាម៉េរិករូបនេះ ក៏បានចុះហត្ថលេខា ហាមមិនឲ្យអាម៉េរិក​ផ្តល់មូលនិធិដល់ក្រុមអន្តរជាតិ លើគម្រោងរំលូតកូន រួមទាំងបង្កកការងារផ្នែកកម្មករសហព័ន្ធ ដែលមិនមែនជាយោធាថែមទៀត។

សូមជម្រាបផងដែរថា នៅពេលដែល ត្រាំ បានសម្រេចចិត្ត មិនចូលរួមនៅក្នុងប្រទេស​ នៃកិច្ចព្រមព្រៀងសេដ្ឋកិច្ច ឬ TTP បានបង្កើតឲ្យភាពភាពភ្ញាក់ផ្អើលតិចតួចដែរ។ នៅអំឡុងពេលយុទ្ធនាការឃោសនា រកសំឡេងឆ្នោត លោកបានលើកឡើងប្រឆាំង នឹងកិច្ចព្រមព្រៀងនេះ ដោយថា នេះជាកិច្ចព្រមព្រៀង នាំឲ្យបាត់បង់ការងារធ្វើ និងផ្តោតទៅលើកំហឹងផ្នែកឧស្សាហកម្ម ដោយឡែក អតីតប្រធានាធិបតីលោក បារ៉ាក់ អូបាម៉ា វិញ លោកបានអះអាងថា កិច្ចព្រមព្រៀងនេះ ​នឹងផ្តល់នូវអនុភាពដើម្បីប្រឆាំង នឹងឥទ្ធិពលប្រទេសចិន នៅក្នុងតំបន់៕

Copyright (c) Dap-news.com 2016

សូមផ្ដល់មតិលោកឣ្នកខាងក្រោម

ព័ត៌មានផ្សេងៗ











ព័ត៌មានថ្មីៗចុងក្រោយ