មជ្ឈមណ្ឌលកុមារកំព្រាឯកជន នៅតែជាចំណុចខ្មៅ ពាក់ព័ន្ធនឹងករណី​ រំលោភបំពានសិទ្ធិកុមារ

ចុះផ្សាយថ្អៃទី 2017-01-24 02:00:12 | ដោយ 155 views

p1

ឈូក បូរ៉ា ID:004
អង្គារ, ២៤ មករា ២០១៧ 08:08

សេអ៊ូល៖ វិទ្យាស្ថានយុទ្ធសាស្រ្តសន្តិសុខជាតិ កូរ៉េខាងត្បូង បានផ្សព្វផ្សាយរបាយការណ៍មួយ  អំពីមជ្ឈមណ្ឌលកុមារកំព្រាឯកជន នៅតែជាចំណុចខ្មៅ ពាក់ព័ន្ធនឹងករណី​រំលោភបំពានសិទ្ធិកុមារ កាលពីពេលថ្មីៗនេះ​។

យោងតាមការលើកឡើងរបស់លោក ចូ  (ឈ្មោះដែលអ្នកសរសេររបាយការណ៍ដាក់ ដើម្បីលាក់អត្តសញ្ញាណជនរងគ្រោះ) បានឲ្យដឹងថា លោកត្រូវបានគេដាក់ ក្នុងផ្ទះកុមារកំព្រាមួយកន្លែង ដែលស្ថិតនៅក្នុងស្រុក Songpyong ទីក្រុងចុងជីន ចាប់តាំងពីខែកញ្ញា ឆ្នាំ១៩៩៨ រហូតដល់ខែសីហា ឆ្នាំ២០១៥ លោកថា គ្រប់សម្ភារៈបរិក្ខារ សម្រាប់ការស្នាក់នៅរបស់ក្មេងកំព្រាទាំងអស់ ត្រូវបានផ្គត់ផ្គង់ដោយអាជ្ញាធរកូរ៉េខាងជើង ដែលឃើញមាន នៅគ្រប់ទីកន្លែងទូទាំងប្រទេស ក្នុងនោះកុមារកំព្រាទាំងអស់ ត្រូវបានបញ្ជូនទៅកាន់កន្លែងផ្សេងគ្នា អាស្រ័យលើអាយុរបស់ពួកគេ សម្រាប់អ្នកទាំងឡាយណាដែលមានអាយុ ៤ឆ្នាំ ​ឫក្រោមនោះ ត្រូវបញ្ជូនទៅកាន់ផ្ទះរបស់ទារក សម្រាប់កុមារដែលមានអាយុពី ៥ឆ្នាំ ឫមត្តេយ្យ ត្រូវបញ្ជូនទៅកាន់មជ្ឈមណ្ឌលកុមារកំព្រា សម្រាប់អាយុពី ៧ដល់១១ឆ្នាំត្រូវបញ្ជូនទៅសាលាបឋម ហើយបើអាយុចាប់ពី១២ ដល់១៧ឆ្នាំ នឹងត្រូវបញ្ជូន ទៅកាន់ថ្នាក់មធ្យមសិក្សា។

ជាមួយនឹងការអនុញ្ញាតរបស់អាជ្ញាធរ មជ្ឈមណ្ឌលកុមារកំព្រាឯកជន ជាច្រើនដែលត្រូវបានហៅថា ភូមិកុមារកំព្រា ឫក៏ផ្ទះកុមារកំព្រា ក៏ស្ថិតក្នុងប្រតិបត្តិការដូចគ្នាដែរ ប្រធានមជ្ឈមណ្ឌលកុមារកំព្រា ជាអ្នកដែលត្រូវបានសំដៅលើថាជា ម្ដាយ ឫឪពុករបស់កុមារកំព្រានោះ បានបង្កើតភាពជិតស្នីទ ជាមួយសហគ្រាសនៅជិតៗនោះ ដើម្បីទទួលបានជំនួយ និងការគាំទ្រអ្វីផ្សេងទៀតជាដើម មជ្ឈមណ្ឌលកុមារកំព្រាទាំងនេះ បានចាត់ទុកកុមារមិនមែន ជាប្រធានបទដែលត្រូវ យកចិត្តទុកដាក់នោះទេ ប៉ុន្ដែមានន័យមួយ គឺដើម្បីទទួលបានប្រាក់ និងតម្លៃទៅវិញ។

កន្លែងផ្សេងទៀត បានចាត់ទុកកុមារកំព្រាដូចជា ទាសករផ្លូវភេទអញ្ចឹងដែរ ដោយបង្ខំពួកគេ ឲ្យបម្រើឥណ្ហាផ្លូវភេទជាដើម ផ្ទុយពីការពិត បើទោះជាយ៉ាងណាប្រធានមជ្ឈមណ្ឌលកុមារកំព្រា មានកិច្ចសហការជាមួយគ្នា ទៅវិញទៅមកយ៉ាងជិតស្នីទ ដើម្បីលាក់ការពិត ក្នុងគោលបំណងជៀងវាងការបង្រ្កាប។​​

លោកចូ បានបន្ដទៀតថា មួយវិញទៀតនៅពេលដែលប្រធានភូមិកុមារកំព្រាលោក Hwang Gab-chon ជាកន្លែងមួយដែលរូបលោកបានរស់នៅ ​បានទទួលអង្ករក្រអូប ម្សៅ និងរបស់របរផ្សេងៗទៀត ពីសហគ្រាសដែលនៅជិតៗ ហើយប្រធានភូមិរូបនោះ​ បានរក្សាទុកជំនួយទាំងនោះ ស្ទើតែទាំងស្រុង សម្រាប់ក្រុមគ្រួសាររបស់លោក និងលក់ទៅលើទីផ្សារវិញ ដើម្បីជាផលប្រយោជន៍ផ្ទាល់ខ្លួន ហើយនៅពេលដែលសហគ្រាសបរិច្ចាគសម្លៀកបំពាក់ ស្ក និងប្រេងឆា សម្រាប់កុមារ ក្នុងអំឡុងពេលថ្ងៃឈប់សម្រាកម្ដងៗ​ កុមារកំព្រាទាំងនោះ ទទួលបានតែសម្លៀកបំពាក់ចាស់ៗ ដែលគេឈប់ស្លៀកតែប៉ុណ្ណោះ។

មជ្ឈមណ្ឌលកុមារកំព្រាឯកជន គឺស្រដៀងទៅនឹងការធ្វើជំនួញអញ្ចឹងដែរ ដែលមានន័យថា ទោះបីជាប្រពន្ធឫកូនរបស់លោកប្រធានមជ្ឈមណ្ឌល គឺមានជាប់ពាក់ព័ន្ធទៅនឹងការគ្រប់គ្រង របស់ខ្លួនទាំងអស់ កាលពីពេលមួយ កូនប្រុសរបស់លោកប្រធានមជ្ឈមណ្ឌល បានសម្លាប់ក្មេងប្រុសម្នាក់ ដោយគ្រវែងក្មេងនោះចោល ហើយបានយកទៅកប់ចោលនៅលើចង្កេះភ្នំ ហើយធ្វើសេចក្ដីរាយការណ៍ក្លែងក្លាយមួយថា ក្មេងប្រុសម្នាក់បានបាត់ខ្លួន ក្នុងនោះរូបគេបានចាប់រំលោភលើក្មេងស្រីគ្រប់អាយុទាំងអស់ និងថែមទាំងបានបង្ខំឲ្យពួកគេបម្រើឥណ្ហាផ្លូវភេទរបស់គេថែមទៀតផង។

កុមារកំព្រា បានក្លាយជាទាសករផ្លូវភេទ សិទ្ធិរបស់ពួកគេត្រូវបានរំលោភបំពាន ហើយលោក ចូ បានរត់ភៀសខ្លួនចេញពីមជ្ឈមណ្ឌលកុមារកំព្រានោះ នៅក្នុងខែសីហា ឆ្នាំ២០០៥ ដូចដែលលោក មិនអាចទ្រាំបាននូវទង្វើរំលោភបំពានរបស់លោកប្រធាន និងកូនប្រុសរបស់លោក៕

 

Copyright (c) Dap-news.com 2016

សូមផ្ដល់មតិលោកឣ្នកខាងក្រោម

ព័ត៌មានផ្សេងៗ











ព័ត៌មានថ្មីៗចុងក្រោយ