១៩៩៩ អាមេរិក ធ្លាប់ទម្លាក់គ្រាប់បែក ទៅលើស្ថាទូតចិន នៅយូហ្គោស្លាវី និងក្រោយមកប៊ីលគ្លីនតុន ក៏បានចេញមកប្រកាសសូមទោស

ចុះផ្សាយថ្អៃទី 2017-01-24 02:00:12 | ដោយ 164 views

p1

ស៊ុនលី ID:013
អង្គារ, ២៤ មករា ២០១៧ 08:17

នាថ្ងៃទី៧ ខែឧសភា ឆ្នាំ១៩៩៩ កំឡុងពេលដែលក្រុមសម័្ពន្ធមិត្ត របស់ណាតូ កំពុងតែធ្វើការទម្លាក់គ្រាប់បែក ទៅលើប្រទេសយូហ្គោស្លាវីនោះ គ្រាប់បែកប្រភេទ JDAM guide bomb​ ចំនួន៥គ្រាប់ បានធ្វើឲ្យផ្ទុះអគារស្ថានទូត របស់សាធារណៈរដ្ឋប្រជាមានិតចិន និងបានសម្លាប់អ្នករាយការណ៍ព័ត៌មាន អស់៣នាក់។

ការប្រកាសត្រូវបានធ្វើឡើងដោយសហរដ្ឋអាមេរិក ​អំពីហេតុការណ៍នេះ ប៉ុន្តែដោយបានបញ្ជាក់ថា គោលបំណងរបស់ខ្លួន គឺដើម្បីវាយប្រហារ ទៅលើតំបន់ដែលស្ថិតនៅក្បែរទីនោះប៉ុណ្ណោះ ក្រោយមកប្រធាធិបតីអាមេរិក លោកប៊ីលគ្លីនតុន បានចេញមកធ្វើការប្រកាស សូមទោសជាផ្លូវការ អំពីការទំលាក់គ្រាប់បែកខុសបច្ចេកទេស លើកនោះ ដោយបញ្ជាក់ថា វាគ្រាន់តែជាឧប្បទេវហេតុ ដែលអាមេរិក មិនមានចេតនានោះទេ៕

Copyright (c) Dap-news.com 2016

សូមផ្ដល់មតិលោកឣ្នកខាងក្រោម

ព័ត៌មានផ្សេងៗ











ព័ត៌មានថ្មីៗចុងក្រោយ