ដូណាល់ ត្រាំ បង្ហាញជំហក្នុងការបង្កើត ឲ្យមានការប្រយុទ្ធរួមគ្នា ជាមួយ រុស្សី ប្រឆាំងនឹង ក្រុមIS

ចុះផ្សាយថ្អៃទី 2017-01-24 02:00:12 | ដោយ 164 views

p1

ស៊ុនលី ID:013
អង្គារ, ២៤ មករា ២០១៧ 07:53

វ៉ាស៊ិនតោន: ទីភ្នាក់ងារចិនស៊ិនហួ ចុះផ្សាយនៅថ្ងៃអង្គារ ទី២៤ ខែមករា ឆ្នាំ២០១៧ បានឲ្យដឹងថា សេតវិមាន បានប្រកាសពីថ្ងៃចន្ទម្សិលមិញថា ប្រធានាធិបតីថ្មីអាមេរិក បានបង្ហាញពីជំហរបស់ខ្លួន ក្នុងការបង្កើតឲ្យមានសមយុទ្ធមួយ រួមគ្នា ជាមួយនឹងរដ្ឋាភិបាល ក្រុងមូស្គូប្រឆាំង ទៅនឹងក្រុមIS។

នៅក្នុងសេចក្តីថ្លែងការណ៍ខ្លីមួយ របស់ អ្នកនាំពាក្យសេតវិមាន លោក Sean ​Spicer បានបញ្ជាក់ថា ប្រសិនបើយើង មានវិធីក្នុងការប្រយុទ្ធប្រឆាំង ជាមួយនឹងក្រុមISIS នៅក្នុងប្រទេសណាមួយ ជាមួយនឹងបណ្តាលប្រទេសដ៏ទៃ ដូចជារុស្សីជាដើមនោះ គឺយើងនៅធ្វើវាភ្លាម។

ការបង្ហាញពីជំហរបស់សហរដ្ឋអាមេរិកនេះ ​ត្រូវបានគេមើលឃើញថា បានធ្វើឡើងចាប់តាំងពីពេលដែលគោលនយោបាយ រដ្ឋាភិបាលចាស់របស់ខ្លួន ដែលធ្វើតែជាមួយនឹងរុស្សី ដើម្បីបញ្ចប់ការវាយប្រហារ តាមបែបលើអាកាសនៅក្នុងប្រទេសស៊ីរី៕

Copyright (c) Dap-news.com 2016

សូមផ្ដល់មតិលោកឣ្នកខាងក្រោម

ព័ត៌មានផ្សេងៗ











ព័ត៌មានថ្មីៗចុងក្រោយ