ស្លាប់ និងរបួសជាង៥០នាក់ ដោយសារ គ្រោះថ្នាក់ចរាចរណ៍ ថ្ងៃទី២៣មករា

ចុះផ្សាយថ្អៃទី 2017-01-24 02:00:12 | ដោយ 148 views

p1

បាន សុខរិទ្ធិ ID:013
អង្គារ, ២៤ មករា ២០១៧ 07:44

ភ្នំពេញ៖ នៅថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៧ មានករណីគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេស កើតឡើង ១៧លើក (យប់ ៤លើក) បណ្តាលឲ្យមនុស្សស្លាប់ ៨នាក់ (ស្រី២) រងរបួសធ្ងន់ ២២នាក់ (ស្រី១០) និងរងរបួសស្រាល ២៥នាក់ (ស្រី២១) ក្នុងនោះ អ្នកមិនពាក់មួកសុវត្ថិភាព ពេលគ្រោះថ្នាក់ចរាចរណ៍ ១៤នាក់ (យប់ ៨នាក់)។

យោងតាមនាយកដ្ឋាននគរបាលចរាចរណ៍ បានឲ្យដឹងថា នៅក្នុងហេតុការណ៍ គ្រោះថ្នាក់ចរាចរណ៍ ១៧លើកនេះ បណ្តាលឲ្យខូចខាតយានយន្តសរុប ២៩គ្រឿង រួមមានម៉ូតូ ១៥គ្រឿង រថយន្តធុនតូច ១០គ្រឿង, រថយន្តធុនធំ ២គ្រឿង, ថ្មើរជើង ២នាក់ និងយានផ្សេងៗ ២គ្រឿង។ មូលហេតុដែលបណ្តាលឲ្យកើតមាន ករណីគ្រោះថ្នាក់ចរាចរណ៍ រួមមាន ល្មើសល្បឿន ៥លើក (ស្លាប់ ២នាក់), មិនប្រកាន់ស្តាំ ២លើក, បត់គ្រោះថ្នាក់១លើក ប្រជែង ១លើក, ស្រវឹង ១លើក (ស្លាប់១នាក់), មិនគោរពសិទ្ធិ ៥លើក (ស្លាប់ ៤នាក់), កត្តាយានយន្ត ២លើក (ស្លាប់១នាក់)។

រាជធានី-ខេត្ត ដែលមានគ្រោះថ្នាក់ និងរងគ្រោះថ្នាក់ ខេត្តស្ទឹងត្រែង ១លើក ស្លាប់ ៣នាក់ របួស៣នាក់, កំពង់ធំ ២លើក ស្លាប់ ២នាក់, មណ្ឌលគិរី ៣លើក ស្លាប់ ១នាក់ របួស៣នាក់, បន្ទាយមានជ័យ ១លើក ស្លាប់១នាក់ របួស១នាក់, និងភ្នំពេញ ១លើក ស្លាប់១នាក់ របួស១នាក់។

លទ្ធិផលត្រួតពិនិត្យអនុវត្តច្បាប់​ ចរាចរណ៍ផ្លូវគោក ឃើញថា យានយន្តដែលល្មើសសរុប ទូទាំងប្រទេសមាន ២ ៧៩០គ្រឿង ក្នុងនោះបានធ្វើការអប់រំ ៧៥២គ្រឿង និងពិន័យសរុប ២ ០៣៨គ្រឿង៕

Copyright (c) Dap-news.com 2016

សូមផ្ដល់មតិលោកឣ្នកខាងក្រោម

ព័ត៌មានផ្សេងៗ











ព័ត៌មានថ្មីៗចុងក្រោយ