អ.ហ ស្រុកស្អាង ឃាត់មុខជួញដូរ​ គ្រឿងញៀនម្នាក់ និងដកហូតថ្នាំញៀន ៥កញ្ចប់

ចុះផ្សាយថ្អៃទី 2017-01-24 02:00:11 | ដោយ 172 views

p1

ហេង សេងឡុង ID:019
អង្គារ, ២៤ មករា ២០១៧ 08:48

កណ្តាល៖ ដើម្បីរក្សាសុវត្ថិភាព ជូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន អាវុធហត្ថស្រុកស្អាង បានចេញល្បាតនៅក្នុង ភូមិសាស្ត្ររបស់ខ្លួន ប្រទះឃើញ មុខសញ្ញាសង្ស័យ ហៅមកត្រួតពិនិត្យ រកឃើញ ថ្នាំញៀនចំនួន ៥កញ្ចប់ រួចក៏ឃាត់ខ្លួនតែម្តងទៅ ការឃាត់ខ្លួននេះធ្វើឡើង កាលពីថ្ងៃទី២២​ ខែមករា ឆ្នាំ២០១៧ នៅចំណុចភូមិលេខ១ក ឃុំស្វាយរលំស្រុកស្អាង ខេត្កណ្ដាល ។

មេបញ្ជាការកងរាជអាវុធហត្ថ ស្រុកស្អាង បានឲ្យដឹងថា ជនសង្ស័យឈ្មោះ ហេង សេងមុយភេទប្រុស អាយុ៣១ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅក្នុងភូមិ-ឃុំ​ កើតហេតុខាងលើ។

លោកបានបន្តថា នៅមុនពេលឃាត់ខ្លួន ជនសង្ស័យ ដោយលោកទទួលការណែនាំ ពីលោកមេបញ្ជាការ ខេត្តកណ្តាល ឲ្យកម្លាំងនៅតាម បណ្តាស្រុកខិតខំ យកចិត្តទុកដាក់ ពង្រឹងសុខសុវត្ថិភាព ជូនប្រជាពលរដ្ឋ ទើបលោកបានដឹកនាំកម្លាំង តែងតែចុះល្បាតជាប្រចាំ មិនថាថ្ងៃ ឬយប់នោះទេ លុះល្បាត់ ដល់ចំណុចកើតហេតុ បានប្រទះឃើញ មុខសញ្ញាខាងលើ កំពុងតែធ្វើសកម្មភាព ចែកចាយគ្រឿងញៀន កម្លាំងហៅដើម្បីត្រួតពិនិត្យ ពេលនោះជនសង្ស័យ បានដឹងខ្លួនស្ទុះ​ ជិះម៉ូតូរត់គេច និងបោះថ្នាំចោល ពេលនោះកម្លាំង បានដេញរួចក៏ឃាត់ខ្លួន ជនសង្ស័យព្រមទាំង ថ្នាំញៀន (ម៉ាទឹកកក) ចំនួន ២កញ្ចប់ធំ ទំលាក់ចោលនៅដី ។

មេបញ្ជាការអាវុធហត្ថ ស្រុកស្អាងរូបនេះ បានបន្ថែមថា ដោយមានការអនុញ្ញាត ពីលោកឧត្តមសេនីយ៍ មេបញ្ជាការខេត្ត និងមានការសម្របសម្រួល ពីលោក លឹម សុគន្ថា ព្រះរាជអាជ្ញា អមសាលាដំបូង ខេត្តកណ្ដាល និងដោយមានការចូលរួម ពីអាជ្ញាធរមូលដ្ឋាន និងមានការសហការ ពីម្ចាស់ផ្ទះជួលផងដែរ បានធ្វើការឆែកឆេរ បន្ទប់ផ្ទះជួល របស់ជនសង្ស័យ ក្នុងភូមិកើតហេតុ រកឃើញវត្ថុតាង ឧបករណ៍ប្រើប្រាស់ គ្រឿងមួយចំនួនផងដែរ រួចនាំខ្លួនជនសង្ស័យ មកកាន់ទីបញ្ជាការ កងរាជអាវុធហត្ថស្រុក ដើម្បីធ្វើការសាកសួរបន្ត ។

លោកបញ្ជាក់ថា នៅចំពោះមុខកម្លាំង អ.ហ ជនសង្ស័យបានសារភាពថា ខ្លួនបានលាក់គ្រឿងញៀន ក្នុងក្បាលម៉ូតូរបស់ខ្លួន ៣កញ្ចប់តូចទៀត រួចពិនិត្យក្នុងក្បាលម៉ូតូ ជនសង្ស័យរកឃើញ ជាក់ស្តែងចំនួន ៣កញ្ចប់ទៀតមែន រួចកសាងសំណុំរឿង បញ្ជូនទៅកាន់តុលាការ ដើម្បីចាត់ការ ទៅតាមផ្លូវច្បាប់៕

Copyright (c) Dap-news.com 2016

សូមផ្ដល់មតិលោកឣ្នកខាងក្រោម

ព័ត៌មានផ្សេងៗ











ព័ត៌មានថ្មីៗចុងក្រោយ