ឃាត់ខ្លួនមុខសញ្ញាចោរម្នាក់ បញ្ជូនទៅតុលាការ

ចុះផ្សាយថ្អៃទី 2017-01-24 02:00:11 | ដោយ 151 views

p1

ជ័យ សំរ៉ុង ID:013
អង្គារ, ២៤ មករា ២០១៧ 08:12

កំពង់ស្ពឺ៖ កម្លាំងនគរបាលស្រុកភ្នំស្រួច សហការជាមួយ នគរបាលបុស្តិ៍ឃុំត្រែងត្រយឹង កាលពីថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៧ ​បានស្រាវជ្រាវវែកជនសង្ស័យ ជាមុខសញ្ញាចោរកម្មដ៏សកម្មម្នាក់ នៅចំណុចផ្សារត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ បញ្ជូនមកតុលាការ ដើម្បីចាត់ការតាមនីតិវិធី។

នគរបាលបានឲ្យដឹងថា ជនសង្ស័យខាងលើឈ្មោះ វឿន តូច ភេទប្រុស អាយុ២៣ឆ្នាំ រស់នៅក្នុងភូមិទី៣ ឃុំត្រែងត្រយឹង។ បច្ចុប្បន្នជនសង្ស័យកំពុងឃាត់ខ្លួនទុក នៅអធិការស្រុក កសាងសំណុំរឿងបញ្ជូនទៅតុលាការ៕

Copyright (c) Dap-news.com 2016

សូមផ្ដល់មតិលោកឣ្នកខាងក្រោម

ព័ត៌មានផ្សេងៗ











ព័ត៌មានថ្មីៗចុងក្រោយ