អ៊ីរ៉ង់ចង់ឲ្យទំនាក់ទំនងទ្វេភាគី ជាមួយ សហព័ន្ធអារ៉ាប់រួម​ កាន់តែប្រសើរឡើង

ចុះផ្សាយថ្អៃទី 2017-01-24 02:00:11 | ដោយ 150 views

p1

ស៊ុនលី ID:013
អង្គារ, ២៤ មករា ២០១៧ 08:16

តេហរ៉ង់: ទីភ្នាក់ងារចិនស៊ិនហួ ចុះផ្សាយនៅថ្ងៃអង្គារ ទី២៤ ខែមករា ឆ្នាំ២០១៧នេះ បានឲ្យដឹងថា រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ ​កាលពីថ្ងៃចន្ទម្សិលមិញ បានលើកឡើងថា​ប្រទេសរបស់ខ្លួន កំពុងតែសម្លឹងមើលក្នុងការពង្រឹង ទំនាក់ទំនងទ្វេភាគី ឲ្យកាន់តែប្រសើរឡើងជាមួយនឹងរដ្ឋាភិបាល របស់សហព័ន្ធអារ៉ាប់រួម នាពេលខាងមុខ។

អ្នកនាំពាក្យរបស់ក្រសួងការបរទេសអ៊ីរ៉ង់ លោក Bahram Qasemi បាននិយាយថា បើទោះបីជាអារ៉ាប់ ពុំមានចំណាប់អារម្មណ៍ ជាមួយនឹងគោលនយោបាយ របស់អ៊ីរ៉ង់ក្តី ប៉ុន្តែអ៊ីរ៉ង់ មិនមានជំហក្នុងការបង្កបញ្ហា ដល់ទំនាក់ទំនងរវាងប្រទេសទាំងពីរ នោះឡើយ។

គួរបញ្ជាក់ឲ្យដឹងថា ប្រទេសអ៊ីរ៉ង់ និងអារ៉ាប់រួម ត្រូវបានគេមើលឃើញថា ធ្លាប់មានវិវាទបន្តិចបន្តួច ទៅលើបញ្ហាដែលកំពុងកើតមាន នៅក្នុងប្រទេសស៊ីរី អ៊ីរ៉ាក់ និងប្រទេសយេមែន ជាដើម៕

Copyright (c) Dap-news.com 2016

សូមផ្ដល់មតិលោកឣ្នកខាងក្រោម

ព័ត៌មានផ្សេងៗ











ព័ត៌មានថ្មីៗចុងក្រោយ