ទីបំផុត ដូណាល់ត្រាំ ចេញបញ្ជាដកអាមេរិក ចេញពីកិច្ចព្រមព្រៀងពាណិជ្ជកម្ម TPP

ចុះផ្សាយថ្អៃទី 2017-01-24 02:00:11 | ដោយ 148 views

p1

ស៊ុនលី ID:013
អង្គារ, ២៤ មករា ២០១៧ 07:49

បរទេស: ទូរទស្សន៍BBC ចេញផ្សាយនៅថ្ងៃអង្គារ ទី២៤ ខែមករា ឆ្នាំ២០១៧នេះ បានឲ្យដឹងថា ទីបំផុតដូណាល់ត្រាំ បានបំពេញបំណងរបស់ខ្លួន ដែលធ្លាប់បានធ្វើការសន្យាឡើង កាលពីអំឡុងពេលឃោសនា បោះឆ្នោតក្នុងការចុះហត្ថលេខា ដកខ្លួនចេញពីភាពជាដៃគូ ជាមួយកិច្ចព្រមព្រៀងសេដ្ឋកិច្ចTTP ( Trans-Pacific Partnership )ហើយ។

TPP ​ដែលជាកិច្ចព្រមព្រៀងសេដ្ឋកិច្ច រវាងសហគមន៍ប្រជាជាតិ ចំនួនសរុបដល់ទៅ១២ប្រទេស គឺជាវត្ថុដ៏សំខាន់ នៅក្នុងសម័យគ្រប់គ្រងដោយរដ្ឋាភិបាល លោកបារ៉ាក់អូបាម៉ា អស់រយៈពេល២អាណត្តិ មកហើយនោះ។

ប្រធានាធិបតីថ្មីអាមេរិករូបនេះ ​ក៏បានប្រកាសដកជំនួយ ទៅក្រុមការងារអន្តរជាតិមួយចំនួន ដែលមានគម្រោងផ្តល់ការងារជាច្រើន ដល់ក្រុមមនុស្សមកពីរដ្ឋាភិបាលសហព័ន្ធ៕

Copyright (c) Dap-news.com 2016

សូមផ្ដល់មតិលោកឣ្នកខាងក្រោម

ព័ត៌មានផ្សេងៗ











ព័ត៌មានថ្មីៗចុងក្រោយ