រថយន្ត LEXUS GS 300 បើកបុករបាំងថ្មពុះចែកផ្លូវ ព្រោះតែផ្លូវងងឹតពេកមើលមិនឃើញ

ចុះផ្សាយថ្អៃទី 2017-01-24 01:30:09 | ដោយ 148 views

p1

រាជធានីភ្នំពេញ៖ រថយន្តស៊េរីទំនើបមួយគ្រឿងបានរងការខូចខាតផ្នែកខាងមុខយ៉ាងខ្លាំង ក្រោយបុកជាមួយនឹងរបាំងថ្មពុះចែកផ្លូវ បណ្តាលឲ្យបាក់អស់៣កង់ ដោយសារតែផ្លូវនៅម្តុំនោះងងឹតពេក ហើយមិនមានចំណាំងផ្លាតផងនោះ។ ហេតុការណ៍គ្រោះថ្នាក់នេះបានកើតឡើងកាលពីវេលាម៉ោង០៩យប់ថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៧ ស្ថិនតនៅទល់មុខមជ្ឈមណ្ឌលម៉ុងឌីយ៉ាល់ តាមបណ្តោយផ្លូវម៉ៅសេទុង សង្កាត់ផ្សារដេប៉ូ១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ ប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញរថយន្តស៊េរីទំនើប Lexus GS 300 ពណ៌ខ្មៅ មួយគ្រឿង ពាក់ស្លាកលេខ ភ្នំពេញ 2Q-1991 បើកបរក្នុងទិសដៅពីត្បូងទៅជើងតាមបណ្តោយផ្លូវម៉ៅសេទុង លុះមកដល់ចំណុចកើតហេតុ ដោយសារតែផ្លូវងងឹត ពុំមានភ្លើងបំភ្លឺផ្លូវ និងចំណាំងផ្លាត ធ្វើឲ្យអ្នកបើកបរមើលផ្លូវពុំឃើញក៏បានបុករបាំងថ្មពុះចែកផ្លូវបាក់អស់៣កង់ ចំណែកឯរថយន្តវិញជាប់ជាមួយរបាំងថ្មទៅមុខមិនរួច។ ក្រោយកើតហេតុសមត្ថកិច្ចបានចុះមកធ្វើការវាស់វែង និងស្ទួចរថយន្តយកទៅរក្សាទុក ដើម្បីរង់ចាំដោះស្រាយពេលក្រោយ៕ សេម ខ្មែរណូត

សូមផ្ដល់មតិលោកឣ្នកខាងក្រោម

ព័ត៌មានផ្សេងៗ











ព័ត៌មានថ្មីៗចុងក្រោយ