កាន់តែច្បាស់ទៀតហើយជាមួយនឹងរូបរាងពីមុខ និងលក្ខណៈពិសេសមួយចំនួនទៀតរបស់ Galaxy S8

ចុះផ្សាយថ្អៃទី 2017-01-24 01:30:09 | ដោយ 145 views

p1

រូបភាពថ្មីមួយទៀតហើយដែលបានបង្ហាញពីរូបរាងរបស់ Galaxy S8 ផ្នែកខាងមុខ ហើយវាពិតជាដូចទៅនឹងអ្វីដែលយើងបានរំពឹងទុកមែន។ តាមរយៈរូបភាពនោះបានបង្ហាញថា Galaxy S8 នឹងមានអេក្រង់ទំហំ 5.5អ៊ីញ ជាមួយនឹងការលុបបំបាត់ប៊ូតុង Home តែថែមមកវិញជាមួយនឹងប៊ូតុងថ្មីដើម្បីបញ្ជាលើការប្រើប្រាស់មុខងារ Bixby។ ហើយសម្រាប់ប៊ូតុងផ្សេងទៀតគឺនៅតែរក្សារូបរាងស្រដៀងទៅនឹង Galaxy S7 និង S7 Edge ដដែល ពោលគឺប៊ូតុងបិទបើកនៅផ្នែកខាងស្ដាំ និងគែមខាងឆ្វេងជាប៊ូតុងសម្លេង។ ប្រសិនបើលោកអ្នកសង្កេតមើលឲ្យកាន់តែជិតទៅនឹងផ្នែកខាងលើនៃស្មាតហ្វូននេះ អ្នកនឹងឃើញបន្ដុំ Sensor មួយនៅជិតរន្ធបំពងសម្លេងពេលនិយាយទូរស័ព្ទដែលចំកណ្ដាល។ ហើយពាក្យចចាមអារាមជាច្រើនបានលើកឡើងថា Galaxy S8 អាចនឹងមាន Iris Scanner (Sensor ស្កេនប្រស្រីភ្នែក) ដូចជា Galaxy Note 7 ដែរ។ ឥឡូវក្រឡេកមកមើលផ្នែកខាងក្រោមវិញម្ដង អ្នកអាចឃើញអក្សរមួយជួរដែលបានសរសេរថា “Samsung” ជាឈ្មោះរបស់ក្រុមហ៊ុន។ នេះជាកន្លែងដែលប៊ូតុង Home ធ្លាប់នៅ តែសម្រាប់ពេលនេះសម្រាប់ប៊ូតុង Home គឺគ្មានទៀតទេ តែជំនួសមកវិញនូវ Sensor ស្កេនស្នាមក្រយ៉ៅដៃដែលបង្កប់នៅក្នុងអេក្រង់តែម្ដង។ គួរបញ្ជាក់ផងដែរថា ក្រុមហ៊ុន […]

សូមផ្ដល់មតិលោកឣ្នកខាងក្រោម

ព័ត៌មានផ្សេងៗ











ព័ត៌មានថ្មីៗចុងក្រោយ