កម្ពុជាបដិសេធថា គ្មានពលរដ្ឋខ្មែរ​ ត្រឡប់មកពី កូរ៉េខាងជើង ខណៈកូរ៉េខាងជើង គំរាមបាញ់

ចុះផ្សាយថ្អៃទី 2017-01-23 23:00:17 | ដោយ 165 views

p1

អេង ប៊ូឆេង ID:069
ថ្ងៃច័ន្ទ, ២៨ មិនា ២០១៦ 12:06

ភ្នំពេញ ៖ អ្នកនាំក្រសួងការបរទេសខ្មែរ លោក ជុំ សុន្ទរី បានថ្លែងថា បដិសេធដាច់អហង្កាថា រាជរដ្ឋាភិបាលគ្មានបំណង​ជម្លៀសពលរដ្ឋខ្មែរណាម្នាក់ ពីកូរ៉េខាងជើងឲ្យមកកម្ពុជាវិញនោះទេ ខណៈកូរ៉េខាង ជើង គំរាមបាញ់នុយក្លេអ៊ែរមកកូរ៉េខាងត្បូង ដោយទុកពេលឲ្យ៥ថ្ងៃ សម្រាប់ជន្លៀសប្រជាពលរដ្ឋ ចេញពីទីក្រុងព្យុងយ៉ាង។

នេះជាការលើកឡើងរបស់ លោក ជុំ សុន្ទរី បានប្រាប់ក្រុមអ្នកសារព័ត៌មាន ក្រោយបញ្ចប់កិច្ចជំនួបរវាង លោកឧបនាយករដ្ឋមន្រ្តី ហោ ណាំហុង រដ្ឋមន្រ្តីការបរទេសខ្មែរ ព្រឹកថ្ងៃទី២៨ ខែមីនា ឆ្នាំ២០១៦ ជាមួយ លោក Dato Raszlan Abdul Rashid ឯកអគ្គរាជទូតម៉ាឡេស៊ីចប់អាណត្តិ។

លោកបានមានប្រសាសន៍ថា “ខ្ញុំកំពុងស្រាវជ្រាវ ព័ត៌មានហ្នឹងវាសំខាន់ណាស់ ប៉ុន្ដែមិនទាន់មានប្រព័ន្ធ ណាមួយថា លោកខាងលិច ផ្សាយរឿងនឹងសោះដូចជាស្ងាត់  ដែលខ្ញុំចាប់អារម្មណ៍ ។ ខ្ញុំឆែកមើលព័ត៌មានសិន ខ្ញុំនឹងតាមដាន ព័ត៌មានពិតឬមិនពិត។ នៅលើកឆាកអន្ដរជាតិអត់ទាន់ផ្សាយ”។

សូមបញ្ជាក់ សារព័ត៌មានរបស់កូរ៉េខាងជើង បានរាយការណ៍ថា ខណៈកូរ៉េខាងជើង ត្រៀមខ្លួនរួចរាល់ ដើម្បីការវាយប្រហារ នុយក្លេអ៊ែរ គឺគេទុករយៈពេល៥ថ្ងៃ ឲ្យស្ថានទូតអង់គ្លេស និងមន្ដ្រីទូតការបទេស ផ្សេងទៀត ក្នុងទីក្រុងព្យុយ៉ាង ជម្លៀស ប្រជាជនចេញ។ ស្ថានទូតបរទេស ដែលមានមូលដ្ឋាននៅ កូរ៉េខាងជើង មានដូចជាប្រទេស កម្ពុជា វៀតណាម ឡាវ ម៉ាឡេស៊ី ចិន ប៊ុលការី ប្រេស៊ីល គុយបា សាធារណរដ្ឋឆែក អេស៊ីល អាល្លឺមង់ ឥណ្ឌា អ៊ីរ៉ង់ ម៉ុងហ្គូលៀ នីហ៊្សេរីយ៉ា ប៉ាគីស្ថាន ប៉ូឡូញ រូម៉ានី រូស៊្សី ស៊ុយអ៊ែត ស៊ីរៀ និងចក្រភពអង់គ្លេស៕

Copyright (c) Dap-news.com 2016

សូមផ្ដល់មតិលោកឣ្នកខាងក្រោម

ព័ត៌មានផ្សេងៗ











ព័ត៌មានថ្មីៗចុងក្រោយ