ថ្ងៃទី៣១មីនា បង្ក្រាបបទល្មើស គ្រឿងញៀន ៦ករណី ឃាត់ខ្លួនជនសង្ស័យ ១១នាក់

ចុះផ្សាយថ្អៃទី 2017-01-23 23:00:16 | ដោយ 120 views

p1

ធៀម រតនៈ ID:049
សុក្រ, 01 មេសា ២០១៦ 10:10

ភ្នំពេញ៖ សមត្ថកិច្ច បានឃាត់ខ្លួន ជនសង្ស័យចំនួន ១១ នាក់ (ស្រី២ នាក់) ដែលពាក់ព័ន្ធនឹងករណីជួញដូ រក្សាទុក និងប្រើប្រាស់គ្រឿងញៀនចំនួន ៦ករណី នាថ្ងៃទី៣១ ខែមីនាឆ្នាំ២០១៦ ។

យោងតាមអគ្គស្នងការនគរបាលជាតិ បានឲ្យដឹងថា ជនសង្ស័យទាំង១១ នោះមានមុខសញ្ញាជួយដូ ៨នាក់, មុខសញ្ញាប្រើប្រាស់ ៣នាក់ ព្រមទាំងវត្ថុតាង មេតំហ្វេតាមីនទឹកកក ចំនួន ១១៥.៧២ក្រាម មាន ២កញ្ចប់ធំ និង ៣០កញ្ចប់តូច។

ទីតាំងបង្ក្រាប ទី១. មន្ទីបង្រា្កប ២ករណី ឃាត់ខ្លួន ៣នាក់ (ស្រី១នាក់) មេតំហ្វេតាមីន (ice) ១១៥,៧២ក្រាម, ទី២.កណ្ដាល បង្រា្កប ១ករណី ឃាត់ខ្លួន ១នាក់ (ប្រុស) មេតំហ្វេតាមីន (ice) ១កញ្ចប់ធំ និង១កញ្ចប់តូច, ទី.៣ ស្វាយរៀងបង្រា្កប ១ករណី ឃាត់ខ្លួន ២នាក់ (ស្រី១នាក់), មេតំហ្វេតាមីន (ice) ៩កញ្ចប់តូច, ទី៤.កំពត បង្រា្កប ១ករណី ឃាត់ខ្លួន ១នាក់ (ប្រុស) មេតំហ្វេតាមីន (ice) ១កញ្ចប់ធំ និង១៣កញ្ចប់តូច និងទី៥.ព្រះសីហនុ បង្រា្កប ១ករណី ឃាត់ខ្លួន ៤នាក់ (ប្រុស) មេតំហ្វេតាមីន(ice) ៧កញ្ចប់តូច ៕

Copyright (c) Dap-news.com 2016

សូមផ្ដល់មតិលោកឣ្នកខាងក្រោម

ព័ត៌មានផ្សេងៗ











ព័ត៌មានថ្មីៗចុងក្រោយ