សមត្ថកិច្ច ខណ្ឌឫស្សីកែវ បង្ក្រាបអ៊ីនធឺណិត មួយកន្លែង មានបង្កប់ល្បែងភ្នាល់បាល់ ឃាត់ខ្លួន មនុស្ស ៧នាក់

ចុះផ្សាយថ្អៃទី 2017-01-23 23:00:15 | ដោយ 138 views

p1

ពេជ្រ វីរៈ ID:001
ថ្ងៃច័ន្ទ, ១២ កញ្ញា ២០១៦ 09:36

ភ្នំពេញ៖ Internet បង្កប់ល្បែងភ្នាល់បាល់ មួយកន្លែង  ត្រូវកម្លាំងអធិការដ្ឋាន ខណ្ឌឬស្សីកែវ សហការជាមួយ ប្រជាការពារ សង្កាត់ឬស្សីកែវ  ចុះបង្ក្រាបកាលពី ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៦  តាមបណ្ដោយ ផ្លូវលេខ907 ស្ថិតក្នុងសង្កាត់ ទួលសង្កែ  ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ ក្នុងនោះ ឃាត់អ្នកលេង និង មេការមើលការ ខុសត្រូវសរុប ចំនួន ៧នាក់ ។

បន្ទាប់ពី សមត្ថកិច្ចឆែកឆេ ទីតាំងខាងលើនេះ បានរកឃើញ ឧបករណ៍ប្រើប្រាស់ គ្រឿងញៀន មួយចំនួនទៀតផងដែរ។

នេះជាសារមួយផ្ញើរ ជូនអាណាព្យាបាល ដែលមានបុត្រា បុត្រី សូមមេត្តាប្រុងប្រយ័ត្ន ខ្ពស់បំផុត ព្រោះកន្លងមក ខ្លះស្លៀកពាក់ ឯកសណ្ឋានជាសិស្ស ចេញពីផ្ទះប្រាប់ថា ទៅរៀន តែមានខ្លះ មកសម្ងំ តែក្នុង ទីតាំងហ្គេម អនឡាញ ២៤ម៉ោង បុត្រាបុត្រី លោកអ្នក  និងប្រឈមនឹងបញ្ហាជាក់ជាមិនខាន ព្រោះទីតាំងបែបនេះ ជាបណ្តុំល្បែងភ្នាល់ គ្រប់ប្រភេទ រួមទាំង ការប្រើប្រាស់គ្រឿងញៀនផងដែរ ។

ប្រជាពលរដ្ឋ បានឆ្ងល់ថា តើហេតុអ្វី បានជាអាជ្ញាធរ គ្រប់លំដាប់ជាន់ថ្នាក់  មិនអើពើ ជុំបញ្ហាទីតាំងហ្គេម  អនឡាញ 8888, 888, BET, 555, 55, NET, ២៤ម៉ោង ដែលកំពុងដាក់ ឲ្យដំណើរការ ទាំងយប់ទាំង ទាំងថ្ងៃ បង្អួតនៅតាមដងផ្លូវ សំខាន់នានា ក្នុងបណ្តាខណ្ឌទាំង ១២ រីហ្គេមបាញ់ត្រី នៅតាមបណ្តាផ្សារទំនើបនានា  ក៏គ្មានឃើញអស់លោកណាបង្ក្រាបដែរ

អភិបាលខណ្ឌខ្លះ  បានបង្ហើបប្រាប់ សារព័ត៌មានយើងថា បង្ក្រាបម្តេចនិងបាន អស់លោកថ្នាក់លើ ជាអ្នកចេញលិខិត អនុញ្ញាតហ្នឹង!  ចឹងមានន័យថា ថ្នាក់លើស៊ីញ៉េយក លុយពីម្ចាស់អាជីវកម្មជាថ្នូរ និងការបើកបនល្បែងបំផ្លាញសង្គម ? ខាងក្រោមអ្នកចាប់ ខាងលើអ្នកលែង និងបន្តអាជ្ញាប័ណ្ណបើកដំណើរការវិញ តើវប្បធម៌នេះពេលណាទើបបញ្ចប់?

ប្រហែលជាអស់លោក ភ្លេច ប្រសាសន៍ សម្តេចតេជោ ហ៊ុន សែន ថ្លែងកាលពីថ្ងៃទី ថ្ងៃទី២០ មិថុនា ឆ្នាំ២០១៦ថា៖  “សូមធ្វើជា មន្ត្រីជើង២ កុំធ្វើមន្ត្រី ជើង១០ និងមន្ត្រីគ្រាប់ល្ពៅ” មន្ត្រីជើង២ មានការទទួលខុសត្រូវ និងចេះចុះជួយ ដោះស្រាយប្រជាពលរដ្ឋ ប្រកបដោយការទទួលខុស និង ត្រូវចេះធ្វើការរួមគ្នាជាក្រុម កុំប៉ែងជើងគ្នា និងកុំក្តិចត្រួយ បើមានមន្ត្រីណា មានសមត្ថភាព ពិតប្រាកដ គឺយើងរុញឡើង   ហើយចំពោះមន្ត្រី ដែលបានធ្វើធំ ហើយក៏មិនត្រូវភ្លេចមន្ត្រីតូចតាចដែរ ៕

Copyright (c) Dap-news.com 2016

សូមផ្ដល់មតិលោកឣ្នកខាងក្រោម

ព័ត៌មានផ្សេងៗ











ព័ត៌មានថ្មីៗចុងក្រោយ