ឃាត់​ខ្លួន​បុរស​ម្នាក់​ ​ពី​បទ​យក​កាំ​បិត​ ​កាប់​ទៅ​លើ​ ​បុរស​ម្នាក់​ទៀត​ ​រង​របួស​ ​ចំ​លលាត៏​ក្បាល​

ចុះផ្សាយថ្អៃទី 2017-01-23 23:00:13 | ដោយ 87 views

p1

ជ័យ សំរ៉ុង ID:019
សៅរ៍, ១៤ មករា ២០១៧ 19:30

កំពង់ស្ពឺ៖ ជនសង្ស័យម្នាក់ ត្រូវបាននគរបាល​ ប៉ុស្តិ៍កាហែងចាប់ខ្លួន បន្ទាប់ពីយកកាំបិតផ្គាក់ កាប់ចំលលាត៏ក្បាល បុរសម្នាក់ទៀត បណ្ដាលឲ្យ រងរបួសធ្ងន់ធ្ងរ ហេតុការណ៍នេះ បានកើតឡើង នៅថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៧ ស្ថិតក្នុងភូមិត្រពាំងជ្រៅ ឃុំកាហែង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ។

នគរបាលបានឲ្យដឹងថា កាលពីឆ្នាំមុនពេល បុណ្យភ្ជុំបិណ្ឌ ជនរងគ្រោះធ្លាប់វាយទៅលើ ជនសង្ស័យមួយដៃ ទើបឆ្នាំនេះបន្ទាប់ពីផឹកស្រាស្រវឹង ហើយបាននឹងឃើញគំនុំចាស់ ជនសង្ស័យក៏បានយកកាំបិត កាប់ទៅលើជនរងគ្រោះ បណ្ដាលឲ្យរងរបួសតែម្ដង ។

នគរបាលបានបន្ដថា ជនសង្ស័យឈ្មោះ សុខ វុ័រ ភេទប្រុស អាយុ៤៨ឆ្នាំ នៅភូមិត្រពាំងជ្រៅ ឃុំកាហែង ។ ចំណែកជនរងគ្រោះឈ្មោះ ម៉ែន ចំរើន ហៅប៉ាង  ភេទប្រុស អាយុ៥២ឆ្នាំ រស់នៅភូមិពង្រធំ ឃុំកាហែង ។ បច្ចុប្បន្នជនរងគ្រោះ កំពុងសម្រាក់ព្យាបាល នៅក្នុងមន្ទីរពេទ្យ ចំណែកជនសង្ស័យ ត្រូវបានជំនាញ កសាងសំណុំរឿង បញ្ជូនទៅសាលាដំបូង ចាត់ការតាមនីតិវិធីច្បាប់៕

Copyright (c) Dap-news.com 2016

សូមផ្ដល់មតិលោកឣ្នកខាងក្រោម

ព័ត៌មានផ្សេងៗ











ព័ត៌មានថ្មីៗចុងក្រោយ