បង្ក្រាបវង់ល្បែង មួយកន្លែង នៅស្រុកលំផាត់ ឃាត់ខ្លួនមនុស្សម្នាក់ និងម៉ូតូ៧គ្រឿង

ចុះផ្សាយថ្អៃទី 2017-01-23 21:00:16 | ដោយ 47 views

p1

ស្រី សុផាន់ណា ID:
អង្គារ, ២២ មិនា ២០១៦ 08:49

រតនគិរី៖ កម្លាំងនគរបាលប៉ុស្តិ៍ អូរស៊ិនលែរ បានសហការ និងកម្លាំងនគរបាល ស្រុកលំផាត់ នៅម៉ោង ៣៖៣០នាទីរសៀល ថ្ងៃទី២១ ខែមីនា បានចុះបង្ក្រាបវង់ល្បែង អាប៉ោងមួយកន្លែង ត្រង់ចំណុចអូរជ្រុង ស្ថិតក្នុងឃុំសេដា ស្រុកលំផាត់ ខេត្តរតនគិរី រួចធ្វើការ ឃាត់ខ្លួនមនុស្សម្នាក់ និងដកហូតម៉ូតូ៧គ្រឿង ដែលពាក់ព័ន្ធនិង ករណីល្បែងស៊ីសងនេះ។

មន្រ្តីនគរបាលបានឲ្យដឹងថា ជនសង្ស័យដែលត្រូវឃាត់ខ្លួន ឈ្មោះ ពៅ ឆេង អាយុ៦៦ឆ្នាំ រស់នៅភូមិឡាមិញ ឃុំឡាមិញ ស្រុកបរកែវ ដោយឡែកមនុស្ស មួយចំនួនទៀត ដឹងខ្លួនទាន់បានរត់ គេចខ្លួនខ្លួនអស់ ក្នុងប្រតិបត្តិការនេះ កម្លាំងសមត្ថកិច្ច បានដកហូតម៉ូតូ ចំនួន៧គ្រឿង។ ចំពោះជនសង្ស័យ ដែលត្រូវឃាត់ខ្លួន កម្លាំងសមត្ថកិច្ច និងបញ្ជូនទៅកាន់ អធិការដ្ឋាន ស្រុកលំផាត់ ដើម្បីបំពេញ បែបបទតាមនិតិវិធី៕

Copyright (c) Dap-news.com 2016

សូមផ្ដល់មតិលោកឣ្នកខាងក្រោម

ព័ត៌មានផ្សេងៗ











ព័ត៌មានថ្មីៗចុងក្រោយ