មីយ៉ាន់ម៉ា ដោះលែងអ្នកទោសនយោបាយ ១៣៨នាក់ កាលពីយប់ថ្ងៃសុក្រ

សៅរ៍, 09 មេសា ២០១៦ 10:16
យ៉ាំងហ្គោន៖ ទីភ្នាក់ចិនស៊ិនហួ នៅថ្ងៃសៅរ៍ទី ៩ ខែមេសា ឆ្នាំ ២០១៦ នេះបានឲ្យដឹងថា អ្នកទោសនយោបាយសរុប ១៣៨នាក់ បូករួមទាំងនិស្សិតដែលនឹងត្រូវប្រឈមការកាត់ទោស ពីបទជាប់ទាក់ទងទៅនឹងនយោបាយ ត្រូវបានមីយ៉ាន់ម៉ា ធ្វើការប្រកាសលើកលែងទោស ហើយកាលពីយប់ថ្ងៃសុក្រម្សិលមិញ។
នៅក្នុងចំណោមអ្នកទោសទាំង ១៣៨នាក់ ក្នុងនោះមាន ២៥នាក់ ជាស្ត្រីហើយពួកគេត្រូវបានដោះលែងឲ្យចេញមន្ទីរឃុំឃាំង Bago នាទីក្រុងយ៉ាំងហ្គោន។ នៅក្នុងចំនួនបន្ថែមប្រមាណជា ២.១៧៨ នាក់ទៀតដែលក៏ត្រូវបានដោះលែងដែរ នៅក្នុងឧិកាសនៃការប្រារព្ធពិធីបុណ្យ ចូលឆ្នាំជាតិ ផងនោះ។
ការដោះលែងអ្នកទោសនយោបាយជាច្រើននាក់ ជាប្រវត្តិសាស្ត្រ បន្ទាប់ពីមានការស្នើរពី លោកស្រី អ៊ុង សានស៊ូជី កាលពីពេលថ្មីៗនេះ ហើយក៏នឹងការដោះលែងបន្ថែមទៀតផងដែរ នាពេលខាងមុខនេះ៕
