តេជោ សែន លើកទឹកចិត្ត និងគាំទ្រ ស៊ន សៀវម៉ី ដែលខិតខំប្រឹងប្រែងប្រកួតលើឆាកអន្តរជាតិ ទទួលជោគជ័យថ្មីសម្រាប់ជាតិ

សៅរ៍, ១៦ មេសា ២០១៦ 20:41
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃ កម្ពុជា បានម្តែងការអបអរសាទរ និងបន្តលើកទឹកចិត្ត គាំទ្រដល់កីឡាការិនី ស៊ន សៀវម៉ី ដែលបានឆ្លងផុត ការប្រកួតជម្រុះកីឡាអូរឡាំពិក ទទួលបានជោគជ័យថ្មី ថែមទៀតសម្រាប់ប្រទេសជាតិ។
ក្នុងបណ្តាញទំនាក់ទំនងសង្គមផ្ទាល់ខ្លួន របស់សម្តេចតេជោ បានសរេសរថា "ខ្ញុំសូមអបអរសាទរ កីឡាការិនី ស៊ន សៀវម៉ី ដែលបានឆ្លងផុតការប្រកួត ជម្រុះកីឡាអូឡាំពិក នៅប្រទេសហ្វីលីពីនៅថ្ងៃនេះ ហើយបន្ទាប់មកនឹងត្រូវទៅប្រកួតជុំបន្ទាប់ នៅកីឡាអូឡាំពិករដូវក្ដៅ នៅទីក្រុង Rio ប្រទេសប្រេស៊ីល នាដើមខែសីហា ២០១៦ខាងមុខនេះ"។
សម្តេច តេជោ បានបញ្ជាក់បន្តទៀតថា "ខ្ញុំសូមលើកទឹកចិត្តនិងគាំទ្រកីឡាការិនី ស៊ន សៀវម៉ី ក្នុងការខិតខំប្រឹងប្រែងប្រកួត លើឆាកអន្តរជាតិ ដើម្បីជោគជ័យថ្មីៗ ថែមទៀតសម្រាប់ប្រទេសជាតិយើង"៕
