លោកម៉ក់ សំអុល៖ បុត្រាទាំង៣ របស់សម្ដេចតេជោហ៊ុន សែន ហ្វឹកហាត់តេក្វាន់ដូ តាំងពីនៅវ័យកុមារ

ចុះផ្សាយថ្អៃទី 2017-01-23 21:00:15 | ដោយ 80 views

p1

លី ភីលីព ID:049
អង្គារ, ១៩ មេសា ២០១៦ 11:28

ភ្នំពេញ៖ លោកឧត្តមសេនីយ៍ទោ ម៉ក់ សំអុល អនុប្រធាននាយកដ្ឋាន នគរបាលអង្គរក្ស និង ជាទីប្រឹក្សាសម្ដេចអគ្គ មហាសេនាបតីតេជោ បានរំលឹកឡើងវិញពីអតីតកាល របស់បុត្រាទាំង៣ របស់សម្ដេចអគ្គមហា សេនាបតីតេជោ ហ៊ុន សែន ក្នុងការហ្វឹកហាត់ក្បាច់គុន តេក្វាន់ដូកាលពីនៅវ័យកុមារ ។

លោកឧត្តមសេនីយ៍ បានរំលឹកថាបុត្រាទាំង ៣ របស់សម្ដេចតេជោគឺឯកឧត្តមហ៊ុន ម៉ាណែត ហ៊ុនម៉ានី និងហ៊ុន ម៉ានិតគឺជាអ្នក ដែលមាន កាយសម្បទាមាំមួនណាស់ព្រោះ ពួកគេហ្វឹកហាត់ក្បាច់គុនតាំងពី នៅវ័យកុមារមកម្ល៉េះ ពិសេសក្បាច់គុនតេក្វាន់ដូ។

កាលនោះលោកជាអ្នក ការពារផ្ទាល់សម្ដេច អគ្គមហាសេនាបតីតេជោ ហើយលោកក៏ជាបង្ហាត់ ផ្ទាល់ដល់ពួកគេទាំង ៣ ដែល កាលនោះពួកគេស្ថិតក្នុងវ័យកុមារ។ ពួកគេហ្វឹកហាត់មួយថ្ងៃៗ យ៉ាងតិចណាស់ក៏ ២ ម៉ោងដែរ។ ជាមួយនឹងការហ្វឹកហាត់ពួកគេ តែងតែធ្វើតេស្ត និង ប្រឡងខ្សែក្រវាត់រៀងរាល់ ៣ ខែម្ដងដូចសិស្សគណដទៃ ទៀតដែរ ហើយពួកគេត្រូវប្រកួត សមជាមួយអ្នក តេក្វាន់ដូខ្លាំងៗ មួយចំនួនទៀតដេលភាគច្រើន បានក្លាយជាកីឡាករ ជម្រើសជាតិ ។

មានកីឡាករល្បីៗ ជាច្រើនរូបដែលបុត្រាទាំង ៣ របស់សម្ដេចតេជោធ្លាប់ សម ក្បាច់គុនជាមួយគឺនុត សុខលី អ៊ូ ហុង ប៉ាន់ ពៅ សុខ ងួនណាវី និង សាង ឌីណាជាដើម ។ មុនចេញទៅបន្តការសិក្សានៅក្រៅប្រទេសនោះម៉ាណែត បានទទួលខ្សែក្រវាត់ ក្រហមហើយ នៅឆ្នាំ១៩៩៤-៩៥ម៉ាណែតប្រឡងជាប់ខ្សែក្រវ់ាត់ខ្មៅក្រោមការត្រួតពិនិត្យរបស់ គ្រូធំៗមកពីកូរេខាងត្បូងដែលមានលោកយ៉ង់ វ៉េឌីនតុន លោកKim Han Jooដែលមកពីកូរេខាងត្បូង និង ក្រោមការ ពិនិត្យរបស់លោកម៉ក់ សំអុលផ្ទាល់តែម្ដង ។

ពេលសិក្សានៅក្រៅប្រទេសពួកគេទាំង ៣បានបន្តការហ្វឹកហាត់នៅទីនោះដើម្បីឲ្យកាយសម្បទារបស់គេកាន់ តែរឹងមាំ ។ ពេលនេះពួកគេ បានក្លាយជាមន្ត្រី ជាន់ខ្ពស់ខាងកងយោធពល ខេមរភូមិន្ទ និង ជាតំណាងរាស្ត្រអាចនិយាយ បានថាពួកគេ ជាគំរូសម្រាប់ មេដឹកនាំដែលមានសុខភាពកាយសម្បទា ល្អដោយសារតែបានអនុវត្តន៍ ខ្ជាប់ជាប្រចាំនូវ ការហ្វឹកហ្វឺនកីឡា ពិសេសកីឡា ប្រយុទ្ធនេះតែម្ដង ។ បើតាមការអះអាងបន្ថែមពី ឯកឧត្តមម៉ក់ សំអុលនោះថាសព្វថ្ងៃនេះទោះបីបុត្រាទាំង ៣របស់សម្ដេចតេជោ មានការងារប្រទេសជាតិ ច្រើនក៏ពួកគេមិនដែលបំភ្លេចនូវការ ហ្វឹកហាត់កីឡាដែរពិសេសគឺក្បាច់គុន តេក្វាន់ដូតែម្ដង ។ បែបនេះហើយទើបពួកគេ មានសុខភាពល្អ និង ការសម្បទាមាំមួនដូចកាលពី នៅវ័យកុមារ និង វ័យជំទង់នោះ៕

Copyright (c) Dap-news.com 2016

សូមផ្ដល់មតិលោកឣ្នកខាងក្រោម

ព័ត៌មានផ្សេងៗ











ព័ត៌មានថ្មីៗចុងក្រោយ