ត្រឹម៤ថ្ងៃ មនុស្ស៤៥នាក់ ត្រូវបានសម្លាប់ ក្រោយប្រធានាធិបតីថ្មី ហ្វីលីពីន ប្រកាសសង្គ្រាម ជាមួយ ក្រុមជួញដូរគ្រឿងញៀន

ចុះផ្សាយថ្អៃទី 2017-01-23 21:00:14 | ដោយ 61 views

p1

ស៊ុនលី ID:013
អង្គារ, 05 កក្កដា ២០១៦ 08:21

បរទេស : ទូរទស្សន៍អារ៉ាប់ Aljazeera ចុះផ្សាយនៅថ្ងៃអង្គារ ទី៥ ខែកក្កដា ឆ្នាំ២០១៦នេះ បានឲ្យដឹងថា មនុស្សយ៉ាងហោចណាស់ ៤៥នាក់ ត្រូវបានសម្លាប់ ក្រោយការប្រកាស ត្រឹមតែរយៈពេល៤ថ្ងៃ ប៉ុណ្ណោះ របស់លោកប្រធានាធិបតីថ្មី ហ្វីលីពីន លោក Duterte ក្នុងការសន្យាប្រយុទ្ធប្រឆាំង ទៅនឹងក្រុមរត់ពន្ធ គ្រឿងញៀន និងក្រុមឧក្រិដ្ឋជន។

ប៉ុស្ត៍ទូរទស្សន៍ដែលធំជាងគេ របស់ប្រទេសហ្វីលីពិន ABS-CBN ដែលបានចេញផ្សាយនូវ របាយការណ៍មួយ កាលពីថ្ងៃចន្ទម្សិលមិញ ដោយបាននិយាយថា មនុស្ស២៩នាក់ ដែលមានជាប់ពាក់ព័ន្ធ ទៅការជួញដូរគ្រឿងញៀន និងចោរកម្ម ត្រូវបានសម្លាប់ នៅក្នុងខេត្ត Bulacan ក្បែរទៅនឹងទីក្រុងម៉ានីល គិតចាប់តាំងពីថ្ងៃទី៣០ ខែមិថុនាមក។ មនុស្ស៩នាក់ផ្សេងទៀត ត្រូវបានរាយការណ៍ថា បានបាត់បង់ជីវិត នៅក្នុងទីក្រុងម៉ានីល និងនៅតំបន់ផ្សេងៗ ជាច្រើននាក់ទៀត។


គួររំលឹកថាកាលពីថ្ងៃព្រហស្បតិ៍ ទី៣០ ខែមិថុនា នៃថ្ងៃឡើងស្បថសច្ចា ក្នុងការកាន់តំណែង ជាប្រធានាធិបតី នៃប្រទេសហ្វីលីពីន ភ្លាមលោក Duterte បានប្រកាសថា រដ្ឋាភិបាលរបស់លោក នឹងធ្វើការបោសសម្អាត មនុស្សដែលជាប់ពាក់ព័ន្ធ ទៅនឹងអំពើជួញដូរ គ្រឿងញៀន និងឧក្រិដ្ឋជន។

Copyright (c) Dap-news.com 2016

សូមផ្ដល់មតិលោកឣ្នកខាងក្រោម

ព័ត៌មានផ្សេងៗ











ព័ត៌មានថ្មីៗចុងក្រោយ