នគរបាលខេត្ត ព្រះសីហនុ បង្ក្រាបក្មេងទំនើង បង្ហោះម៉ូតូតាមដងផ្លូវ ទីសារធារណៈ បាន៤នាក់ (មានវីដេអូ)

ចុះផ្សាយថ្អៃទី 2017-01-23 21:00:12 | ដោយ 67 views

p1

ដើមអម្ពិុល ID:019
សៅរ៍, ២១ មករា ២០១៧ 11:05

ព្រះសីហនុ កម្លាំងជំនាញការិយាល័យ កណ្តាលនគរបាល ព្រហ្មទណ្ឌ ខេត្តព្រះសីហនុ នៅល្ងាចថ្ងៃទី២០ ខែមករា ឆ្នាំ២០១៧បានដឹកនាំកំលាំង ចុះបង្ក្រាប ក្មេងទំនើង បង្ហោះម៉ូតូតាមដងផ្លូវ ទីសារធារណៈដែលបណ្ដាលឲ្យ ប្រជាពលរដ្ឋធ្វើដំណើរ នៅទីនោះមានការភ័យខ្លាច ជារៀងរាល់ថ្ងៃ បានចំនួន៤នាក់។

ក្មេងទំនើងទាំង៤នាក់នោះ រួមមាន ទី១.ឈ្មោះ មុន្នី ពេជ្រសុផានិត ភេទប្រុស អាយុ១៨ ឆ្នាំ មុខរបរ សិស្ស មានទីលំនៅ ភូមិ២ សង្កាត់២ ក្រុង-ខេត្តព្រះសីហនុ ។ (ជិះពីក្រោយ),ទី២.ឈ្មោះ ចាន់ វិចិត្រ ភេទប្រុស អាយុ ១៨ឆ្នាំ មុខរបរ សិស្ស មានទីលំនៅក្រុម១៧ ភូមិ៥ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ  (បើកម៉ូតូ),
ទី៣.ឈ្មោះ ហ៊ុល សុភក្រ្តា ភេទប្រុស អាយុ ១៧ឆ្នាំ មុខរបរ សិស្ស មានទីលំនៅក្រុម១២ ភូមិ១ សង្កាត់៣ ក្រុង-ខេត្តព្រះសីហនុ (បើកម៉ូតូ)
និងទី៤.ឈ្មោះ ឡង់ ប៉ូលីន ភេទប្រុស អាយុ ១៧ឆ្នាំ មុខរបរ សិស្ស មានទីលំនៅក្រុម០៤ ភូមិ៣ សង្កាត់២ ក្រុង-ខេត្តព្រះសីហនុ(ជិះពីក្រោយ)  ។

សមត្ថកិច្ចបានកោះហៅ អាណាព្យាបាល ឲ្យមកមើលក្នុងខ្លីបវីដេអូ ដែលសមត្ថកិច្ចថត សកម្មភាពកំពុងបង្ហោះ ជាក់ស្ដែងដើម្បីពួកគាត់ បានដឹងជាក់ស្ដែង ហើយយកទៅអប់រំបន្ត ។

សមត្ថកិច្ចក៏បានធ្វើការណែនាំ និងធ្វើកិច្ចសន្យា បញ្ឈប់សកម្មភាពនោះទៀត ព្រមទាំឲ្យដោះកង់មុខទុ កនៅកន្លែងសមត្ថកិច ដោយខ្លួនឯង៕

Copyright (c) Dap-news.com 2016

សូមផ្ដល់មតិលោកឣ្នកខាងក្រោម

ព័ត៌មានផ្សេងៗ











ព័ត៌មានថ្មីៗចុងក្រោយ