លោក ខៀវ កាញ៉ារីទ្ធ ប្រាប់ឲ្យពិធីករវិទ្យុ ទូរទស្សន៍រក្សាអាជីពឲ្យថ្លៃថ្នូរ បើមិនដូច្នេះទេ អាជីពនេះសូមធាក់ អ្នកចេញហើយ

ចុះផ្សាយថ្អៃទី 2017-01-23 21:00:11 | ដោយ 66 views

p1

បាន សុខរិទ្ធិ ID:012
ថ្ងៃច័ន្ទ, ២៣ មករា ២០១៧ 08:59

ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងព័ត៌មាន លោក ខៀវ កាញ៉ារីទ្ធ បានអំពាវនាវទៅបណ្ដាពិធីករ-ពិធីការិនី តាមវិទ្យុ និងទូរ ទស្សន៍ទាំងអស់ ត្រូវរក្សាអាជីពមួយនេះឲ្យថ្លៃថ្នូរ បើមិនដូច្នេះទេ អាជីពមួយនេះនឹងសូមធាក់អ្នកចេញហើយ ។

  យោងតាមបណ្ដាញទំនាក់ទំនងសង្គម (Facebook) រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានមានប្រសាសន៍ថា “បណ្ដុះ បណ្ដាលពិធីករពិធីការិនីវិទ្យុ ទូរទស្សន៍ មិនមែនជាការលេងទេ ហើយរឹតតែមិនមែនងាយទៀត បណ្ដុះបណ្ដាល អ្នកនិយាយព័ត៌មាន ព្រោះមិនមែនគ្រាន់តែនិយាយឲ្យលឺនោះទេ ត្រូវមានទាំងសីលធម៌ មានទាំងចំណេះដឹង ។ សូមថែរក្សាអាជីពនេះឲ្យថ្លៃថ្នូរ បើមិនដូចនេះទេ អាជីពនេះសូមធាក់អ្នកចេញហើយ!” ។

សូមបញ្ជាក់ថា ក្នុងពិធីជួបជុំជាមួយអ្នកសារព័ត៌មាន ប្រមាណ១០០០នាក់ កាលពីថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៧ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បានផ្ដាំដល់អ្នកសារព័ត៌មានទាំងឡាយ ត្រូវរៀនរៀបពាក្យ សួរឲ្យបានល្អ កុំវែងពេក កុំឲ្យស្ដាប់អត់បាន បើយើងចេះធ្វើអ្នកសារព័ត៌មានត្រូវរៀនរបៀបសួរ ចំណុចចុងក្រោយ បញ្ហាពង្រឹងធនធានមនុស្ស ខាងផ្នែកព័ត៌មាននេះ ត្រូវតែធ្វើការបណ្ដុះបណ្ដាល ដល់អ្នកសារព័ត៌មាន ៕

Copyright (c) Dap-news.com 2016

សូមផ្ដល់មតិលោកឣ្នកខាងក្រោម

ព័ត៌មានផ្សេងៗ











ព័ត៌មានថ្មីៗចុងក្រោយ