ឃាត់ខ្លួនជនសង្ស័យ ៣នាក់ ពីបទឃាតកម្មគិត ទុកជាមុន កាលពីថ្ងៃទី១៣ មេសា

ចុះផ្សាយថ្អៃទី 2017-01-23 19:00:15 | ដោយ 64 views

p1

ដើមអម្ពិល ID:038
អង្គារ, ១៩ មេសា ២០១៦ 20:15

ភ្នំពេញ៖ កម្លាំងអាវុធហត្ថខេត្តកណ្ដាល សហការជាមួយកម្លាំង អាវុធហត្ថខេត្តតាកែវ នៅថ្ងៃទី១៩ ខែមេសា ឆ្នាំ២០១៦នេះ បានធ្វើការឃាត់ខ្លួន ជនសង្ស័យ ៣នាក់ ពាក់នឹងករណី ឃាតកម្មគិតទុកជាមុន កាលពីថ្ងៃទី១៣ ខែមេសា នៅចំណុចក្នុងឃ្លាំង ផ្លូវ៥៩៨ ភូមិទំនប់ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ។

មន្ត្រីអាវុធហត្ថបានឲ្យដឹងថា ជនសង្ស័យទាំង ៣នាក់នោះ រួមមាន ទី១.ឈ្មោះ ពង់ វុទ្ធី ហៅ បាប៊ូ ភេទប្រុស អាយុ២៣ឆ្នាំ ស្នាក់នៅភូមិខាងលើ មុខរបរដើរទិញអេតចាយ កាលពីវេលាម៉ោង (ជាចារីដៃដល់), ទី២.ឈ្មោះ យាំ ភឿន ភេទប្រុស អាយុ២៩ឆ្នាំ មុខរបរដើរទិញអេតចាយ (ជាសហចារី) កន្លងមកធ្លាប់ជាប់ពន្ធនាគារ១ដង ពីបទហិង្សាដោយចេតនា ក្នុងឆ្នាំ២០០៨ រយៈពេល ៣ខែ នៅខេត្តតាកែវ, ទី៣.ឈ្មោះ ជីន ភក្ដី ហៅ ត្រេន អាយុ១៨ឆ្នាំ មុខរបរដើរទិញអេតចាយ (ជាអ្នកសមគំនិត) ។

មន្រ្តីអាវុធហត្ថ បានឲ្យដឹងបន្តទៀតថា ការឃាត់ខ្លួនជនសង្ស័យទាំង ៣នាក់ខាងលើនេះ ដោយជនសង្ស័យឈ្មោះ ពង់ វុទ្ធី ហៅ បាប៊ូ ឃាត់ខ្លួននៅចំណុច ភូមិព្រៃរកា  ឃុំឆកឈើនាង ស្រុង អង្គស្នួល ខេត្តកណ្ដាល និងជនសង្ស័យ ២នាក់ទៀត បាននៅចំណុច ភូមិអន្លុងទៀន ឃុំបុរីជលសារ ស្រុកបុរីជលសារ ខេត្តតាកែវ ។

សូមបញ្ជាក់ថា ក្រោយធ្វើការឃាត់ខ្លួន ជនសង្ស័យទាំង ៣នាក់នោះរួចមក អាវុធហត្ថខេត្តកណ្ដាល និងខេត្តតាកែវ បានប្រគល់ឲ្យ អាវុធហត្ថរាជធានី ភ្នំពេញតែម្តង ដើម្បីអនុវត្តការងារបន្ត ។ ហើយពេលបញ្ជូនខ្លូន ជនសង្ស័យ មកដល់ អាវុធហត្ថរាជធានីភ្នំពេញ កម្លាំងជំនាញបាន ធ្វើការសាកសួរ ជនសង្ស័យទាំង ៣នាក់នោះ សារភាពថា នៅសល់បក្ខពួកម្នាក់ទៀត ឈ្មោះ ចាន់ ប្រុសពេជ្រ ភេទប្រុស ជាអ្នកផ្តើមគំនិត រត់គេចខ្លួនបាត់ ៕

Copyright (c) Dap-news.com 2016

សូមផ្ដល់មតិលោកឣ្នកខាងក្រោម

ព័ត៌មានផ្សេងៗ











ព័ត៌មានថ្មីៗចុងក្រោយ